វិស័យការពារជាតិ

មន្ទីរបញ្ចកោណកំពុងខ្នះខ្នែងស្នើថវិកាជាង២០០ពាន់លានដុល្លារ ដើម្បីបន្តធ្វើសង្គ្រាមសង្គ្រុបវាយផ្តាច់លើអ៊ីរ៉ង់


មន្ទីរបញ្ចកោណកំពុងខ្នះខ្នែងស្នើឱ្យសេតវិមានអនុម័តកញ្ចប់ថវិកាជាង២០០ពាន់លានដុល្លារ ដើម្បីបញ្ជូនឱ្យសភាអាម៉េរិក អនុម័តជាផ្លូវការសម្រាប់ទ្រទ្រង់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ខណៈដែលសង្គ្រាមនេះគ្មានតម្រុយថា នឹងបញ្ចប់នៅពេលណាឱ្យពិតប្រាកដនោះឡើយ។ ទន្ទឹមនេះប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានស្នើបង្កើនកញ្ចប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០២៧ រហូតដល់ទៅ១,៥ទ្រីលានដុល្លារ មានកើនឡើងជាង៥០% បើធៀបនឹងឆ្នាំមុន ដើម្បីត្រៀមលក្ខណៈសម្រាប់សង្រ្គាមដ៏យូរអង្វែងនេះ។ នេះបើយោងតាមកាសែត Washington Post ។
វិស័យការពារជាតិ
ដោយ

ទិន្នន័យបានបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលថា ការចំណាយលើសង្រ្គាម ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានហក់ឡើងយ៉ាងគំហុក ដោយគ្រាន់តែក្នុងសប្តាហ៍ដំបូង នៃប្រតិបត្តិការយោធារបស់ខ្លួន អាម៉េរិក​ បានចំណាយអស់ថវិកាជាង ១១ពាន់លានដុល្លារបាត់ទៅហើយ។ សំណើកញ្ចប់ថវិកាជាថ្មី ជាង២០០ពាន់លានដុល្លារនេះ ធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីពន្លឿនខ្សែច្រវាក់ផលិតកម្មអាវុធយុទ្ធសាស្ត្រ ដែលកំពុងចាប់ផ្តើមខ្វះខាតយ៉ាងខ្លាំង។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា រដ្ឋបាលលោក ត្រាំ កំពុងពិភាក្សាលើផែនការបញ្ជូនកងកម្លាំងថ្មើរជើងរាប់ពាន់នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ការវាយយកកោះខាក ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់រហូតដល់៩០% របស់អ៊ីរ៉ង់, ការវាយដណ្ដើមគ្រប់គ្រងច្រកសមុទ្រ Hormuz ដើម្បីធានាសុវត្ថិភាពកប៉ាល់ដឹកប្រេង និងប្រតិបត្តិការពាក់ព័ន្ធនឹងឃ្លាំងរក្សាសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាម៉េរិក វាយតម្លៃជាថ្មីថា ចិន គ្មានផែនការឈ្លានពានតៃវ៉ាន់ នៅឆ្នាំ២០២៧ នោះទេ ខណៈចិន លួងតៃវ៉ាន់ ចុះចូលជាថ្នូរនឹងការធានាសន្តិសុខថាមពល

អាម៉េរិក បានបញ្ចេញរបាយការណ៍ស៊ើបការណ៍សម្ងាត់ចុងក្រោយរបស់ខ្លួនស្តីពីការគំរាមកំហែងជាសកល ដែលបង្ហាញថា បច្ចុប្បន្នប្រទេសចិន គ្មានផែនការបញ្ឆេះស…

ម៉ាឡេស៊ី ណែនាំពលរដ្ឋខ្លួនឱ្យចៀសវាងធ្វើដំណើរទៅភាគខាងត្បូងប្រទេសថៃ ក្រោយតំបន់នោះកំពុងជួបវិបត្តិខ្វះប្រេងឥន្ធនៈ

ពលរដ្ឋម៉ាឡេស៊ី ដែលតែងតែសម្រុកធ្វើដំណើរទៅកាន់បណ្តាខេត្តភាគខាងត្បូងនៃប្រទេសថៃ អំឡុងរដូវកាលបុណ្យបញ្ចប់ការបួស ដែលគេហៅថា ហារី រ៉ាយ៉ា អៃឌីហ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ