ហ្វីលីពីនបន្ថយថ្ងៃធ្វើការ

ហ្វីលីពីនបន្ថយថ្ងៃធ្វើការមកត្រឹម ៤ថ្ងៃក្នុងមួយសប្តាហ៍ ចំពេលតម្លៃប្រេងក្នុងស្រុកហក់ឡើងថ្លៃខ្ពស់


ប្រទេសហ្វីលីពីន ដែលជាប្រទេសខ្វះខាតប្រេងប្រើប្រាស់ជាងគេនៅក្នុងតំបន់ បានបន្ថយពេលវេលាធ្វើការមកនៅត្រឹម ៤ថ្ងៃក្នុងមួយសប្ដាហ៍ ដោយសារតែតម្លៃប្រេងក្នុងស្រុកកំពុងកើនឡើងខ្លាំង នៅចំពេលដែលមានសង្គ្រាមកើតឡើងនៅប្រទេសអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា។ ប្រធានាធិបតីហ្វីលីពីនលោក Marcos បានដាក់ចេញវិធានការណ៍នេះ នៅថ្ងៃទី ៦ ខែមីនា ដោយបានបន្ថែមថា ការអនុវត្តបន្ថយថ្ងៃធ្វើការនេះ នឹងចាប់ផ្ដើមឡើងនៅគ្រប់ការិយាល័យរដ្ឋបាលទាំងអស់ ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា។
ហ្វីលីពីនបន្ថយថ្ងៃធ្វើការ
ដោយ

ប៉ុន្ដែ លោកមិនបានបញ្ជាក់ថា វិធានការនេះ នឹងបញ្ចប់នៅពេលណានោះទេ។ នេះបើយោងតាមសារព័ត៌មាន ស៊ីអិនអេ។

លោក ម៉ាកូស ក៏បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលទាំងអស់កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលរបស់ពួកគេចំនួន ១០-២០ ភាគរយ ហាមឃាត់ដំណើរទស្សនកិច្ចសិក្សារបស់មន្ត្រីរដ្ឋាភិបាល និងសកម្មភាពដំណើរកម្សាន្ដរបស់ក្រុមការងារ រួមទាំងការប្ដូរកិច្ចប្រជុំពីការប្រជុំផ្ទាល់ មកប្រជុំតាមអនឡាញជំនួសវិញ ប្រសិនបើករណីអាចធ្វើទៅបាន។

ប្រទេសហ្វីលីពីននាំចូលប្រេងឆៅភាគច្រើនរបស់ខ្លួនពីមជ្ឈិមបូព៌ា ហើយនៅតែពឹងផ្អែកលើរោងចក្រថាមពល ដែលដំណើរការដោយប្រេងដើម្បីបង្កើតអគ្គិសនី។ សង្គ្រាមរបស់ អាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ ក៏បានគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខការងាររបស់ប្រជាជនហ្វីលីពីនជាងពីរលាននាក់ ដែលកំពុងធ្វើការនៅមជ្ឈិមបូព៌ាផងដែរ។

តម្លៃប្រេងសាំងនៅហ្វីលីពីន បានកើនដល់ប្រមាណ 0.93 ដុល្លារក្នុងមួយលីត្រ ហើយតម្លៃនេះ ត្រូវបានគេព្យាករថា នឹងអាចកើនបន្ថែមទៀត ពោលគឺនឹងឡើងដល់លើស ១ដុល្លារក្នុងមួយលីត្រ ចាប់ពីសប្ដាហ៍ក្រោយនេះ។




អត្ថបទបន្ទាប់


ប្រភពច្បាស់ការអាម៉េរិកទម្លាយឱ្យដឹងថា រុស្ស៊ីកំពុងផ្ដល់ព័ត៌មានសម្ងាត់អំពីទីតាំងយោធាអាម៉េរិកនៅមជ្ឈិមបូព៌ាទៅឱ្យអ៊ីរ៉ង់

សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបន្ដរីកធំ និងពិបាកស្មានដល់ ខណៈដែលសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នៅចុងក្រោយនេះ បានទាល់ចោលការចរចារវាងគ្នា និងបន្ដប្រ…

មន្ត្រី និងអ្នកជំនាញស្នើឱ្យពលរដ្ឋកុំនាំគ្នាទិញប្រេងស្តុកទុក ព្រោះវាអាចបង្កហានិភ័យអគ្គិភ័យ និងរំខានដល់ការផ្គត់ផ្គង់ប្រេងដល់អ្នកដែលមានតម្រូវការចាំបាច់

មន្ត្រី និងក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានស្ថានការណ៍សង្គមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋកុំឱ្យមានការជ្រួលច្របល់សម្រុកទៅទិញប្រេងសាំងស្តុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ