នាយករដ្ឋមន្ត្រីថៃ

នាយករដ្ឋមន្ត្រីថៃ សរសើរ និងគាំទ្រជនទំនើង ចម ផាឡាង ឱ្យចាក់សំឡេងខ្មោចលងរំខានអ្នកភូមិព្រៃចាន់


នាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល កាលពីថ្ងៃទី១២ ខែតុលា កាន់តែលៀនកន្ទុយ ក្រោយពីលោកបានសរសើរ និងបង្ហាញការគោរពជនទំនើង ចម ផាឡាង (Chom Palang) ស្ថាបនិកឡានដឹកលាមក ដែលចាក់សំឡេងឆ្កែលូ និងសំឡេងខ្មោចលងរំខានអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការគាំទ្រទង្វើដ៏អាក្រក់របស់មនុសទំនើង ដែលរំខានអ្នកភូមិខ្មែរមិនឱ្យដេកពួនបាននេះឆ្លុះបញ្ចាំងពីភាពមិនថ្លៃថ្នូរក្នុងឋានៈជាមេដឹកនាំ នៃប្រជាជាតិមួយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod។
នាយករដ្ឋមន្ត្រីថៃ
ដោយ

កាលពីថ្ងៃទី១២ ខែតុលា នាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល បានទទួលស្គាល់គួរឱ្យហួសចិត្ត និងឥតអៀនខ្មាសថា លោកនៅតែស្ញើចសរសើរ និងបង្ហាញការគោរពចំពោះជនពាល ចម ផាឡាង (Chom Palang) ដែលបានចាក់សំឡេងឆ្កែលូ និងសំឡេងខ្មោចលងរំខានអ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនឱ្យដេកពួនបាន ក្រោយពីកងកម្លាំងចម្រុះរបស់ថៃបរាជ័យ​ក្នុងការបណ្ដេញពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់។

លោក អនុទីន ឆានវីរៈគុល បានសរសើរជនពាលខាងលើនេះថា លោកពិតជាភ្ញាក់ផ្អើលដែលមនុស្សម្នាក់ដូច ចម ផាឡាង អាចធ្វើកិច្ចការបានច្រើនជាងរដ្ឋ ដើម្បីជួយដល់ប្រជាជនថៃ ហើយថា លោកគ្រោងនឹងចុះទៅពិនិត្យមើលស្ថានការណ៍នៅភូមិព្រៃចាន់ ដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ។

គួររំឭកថា កាលពីពេលកន្លងទៅថ្មីៗនេះជនពាល ចម ផាឡាង (Chom Palang) ត្រូវបានពលរដ្ឋខ្មែរដាក់រហស្សនាមថា ស្ថាបនិកឡានដឹកលាមក ក្រោយពីជនពាលរូបនេះបានដឹកនាំក្បួនឡានដឹកលាមក១០គ្រឿងដោតទង់ជាតិថៃ ប្រៀបដូចក្បួនរថយន្តគណៈប្រតិភូថៃ មកកាន់ភូមិ ណងចាន់ ខេត្តស្រះកែវ បម្រុងបាញ់ស្រោចមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់។

នាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល បានសរសើរជនពានស្ថាបនិកឡានដឹកលាមកខាងលើក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍ទាក់ទងនឹងករណី ដែលភាគីកម្ពុជាប្តឹងជនពាល ចម ផាឡាង (Chom Palang) ទៅអង្គការសហប្រជាជាតិចំពោះការចាក់សំឡេងឆ្កែលូ និងសំឡេងខ្មោចលង រំខានអ្នកភូមិព្រៃចាន់រកដេកពួនមិនបាន។

នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល បាននិយាយគួរឱ្យហួសចិត្តថា គ្មានជនជាតិថៃណាម្នាក់ចូលចិត្តអ្នក ដែលឈ្លានពានបូរណភាពទឹកដីរបស់ថៃនោះទេ ដូចនេះប្រទេសថៃ មិនគួរបន្ទោសជនពាល ចម ផាឡាង នោះឡើយ ព្រោះគេធ្វើនេះដើម្បីបង្ហាញឱ្យសាធារណជនដឹងថា នេះគឺជាទឹកដីរបស់ថៃ ហើយលោកនឹងព្យាយាមផ្សព្វផ្សាយរឿងនេះទៅអន្តរជាតិតាមដែលអាចធ្វើបាន។ ពាក្យសម្ដីរបស់លោក អនុទីន ឆានវីរៈគុល បានបង្ហាញយ៉ាងច្បាស់ថា ទង្វើដ៏ថោកទាបរបស់ពួកថៃជ្រុលនិយម ដែលបានចាក់សំឡេងឆ្កែលូ និងសំឡេងខ្មោចលងរំខានអ្នកភូមិព្រៃចាន់ គឺទទួលបានការគាំទ្រពេញទំហឹងពីកងទ័ពថៃ និងរដ្ឋាភិបាលថៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ ប្រកាសក្តែងៗថា សង្គ្រាមនៅហ្គាហ្សាបានបញ្ចប់ហើយ ខណៈចំណាត់ខ្មាំងទាំងអស់នឹងត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានក្តែងៗនៅចុងសប្តាហ៍មុនថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា បានបញ្ចប់ហើយ ខណ…

តើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃក្រោមការសម្របសម្រួលរបស់លោក ត្រាំ នៅចុងខែនេះអាចកើតឡើងទេ?

កងកម្លាំងយោធាថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពាន និងបង្កហេតុមកលើអធិបតេយ្យភាពរបស់កម្ពុជា ទោះបីប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់ក៏ដោយ។ បញ្ហាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ