
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាចាត់ទុកការចូលរួមរបស់កម្ពុជាក្នុងសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រលើកទី៣នៅប្រទេសបារាំង ក្រោមប្រធានបទ ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាពនេះ វាជារឿងចាំបាច់មួយដោយសារព្រំដែនសមុទ្រកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសជិតខាង។
«ដាក់សំឡេងលោកបណ្ឌិត យង់ ពៅ»
ជាមួយគ្នានេះលោកសាស្រ្តាចារ្យ ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា តាមរយៈចូលរួមសន្និសីទខាងលើនេះ កម្ពុជាអាចមានឱកាសទទួលបានផលចំណេញច្រើន តាមរយៈការកៀរគរបណ្ដាប្រទេសមហាអំណាចឱ្យជួយដោះស្រាយជម្លោះព្រំដែននៅកម្ពុជា ជាពិសេសប្រទេសបារាំង ដែលជាតួអង្គសំខាន់ក្នុងសន្ធិសញ្ញាបារាំងសៀម និងបារាំងឥណ្ឌូចិន។ តែយ៉ាងណាកម្ពុជាគួរតែផ្ដល់សច្ចាប័ន ឬអនុម័តយល់ព្រមទៅលើច្បាប់សមុទ្រ UNCLOS (United Nations Convention on the Law of the Sea) ឆ្នាំ១៩៨២ របស់អង្គការសហប្រជាជាតិ ដើម្បីបែងចែកឱ្យបានច្បាស់លាស់នៅជម្លោះព្រំដែនសមុទ្រជាមួយថៃ និងវៀតណាម។
«ដាក់សំឡេងសាស្រ្តាចារ្យ ឯម សុវណ្ណារ៉ា»
គួរបញ្ចាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនានានៅអំឡុងពេលសន្និសីទរបស់អង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រលើកទី៣ ដើម្បីពង្រីងទំនាក់ទំនងទ្វេភាគី និងពង្រីងកាតប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ ជាមួយគ្នានេះ ការចូលរួមរបស់កម្ពុជា បានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
អត្ថបទដោយ៖ ជា ម៉ារ៉ា