បំណុលឯកជន

ប្រជាជនកម្ពុជា ប្រមាណ៥លាននាក់ កំពុងជាប់បំណុលឯកជនជាង៥៧ពាន់លានដុល្លារ ខណៈអ្នកជំនាញអះអាងថា នៅស្ថិតក្នុងកម្រិតទាប


ប្រជាជនកម្ពុជា ប្រមាណ៥លាននាក់ កំពុងប្រើប្រាស់កម្ចីនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេសជាមួយទំហំទឹកប្រាក់សរុបប្រមាណជាង៥៧ពាន់លានដុល្លារអាម៉េរិក។ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា កម្រិតបំណុលឯកជននៅកម្ពុជា ក្នុងទំហំជាង៥៧ពាន់លានដុល្លារនេះ គឺស្ថិតក្នុងកម្រិតមួយអាចគ្រប់គ្រងបាន ហើយទំហំនេះមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតបំណុលរបស់ពិភពលោក។
បំណុលឯកជន
ដោយ

នាកិច្ចពិភាក្សាតុមូល ស្តីពី«ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានបំណុលឯកជនសរុបប្រមាណជាង៥៧ពាន់លានដុល្លារ ដែលកំពុងប្រើប្រាស់ដោយប្រជាពលរដ្ឋប្រមាណ៥លាននាក់។ អ្នកជំនាញរូបនេះអះអាងថា កម្រិតបំណុលក្នុងទំហំជាង៥៧ពាន់លានដុល្លារនេះ ស្មើនឹងប្រមាណ១៣៥% នៃទំហំផលិតផលក្នុងស្រុករបស់កម្ពុជា ក្រោយកំណត់ឆ្នាំគោលថ្មី ពោលគឺកម្រិតបំណុលរបស់កម្ពុជា បច្ចុប្បន្ន គឺស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន និងមិនបង្ករជាបញ្ហាប្រឈមនោះទេ ខណៈដែលបំណុលនៅលើពិភពលោក គឺមានចំនួនប្រមាណ១៤៦% នៃ GDP របស់ពិភពលោក ដូច្នេះបំណុលរបស់កម្ពុជា មានកម្រិតទាបជាងបំណុលពិភពលោកនៅឡើយ។

​បើតាមអ្នកជំនាញរូបនេះ បំណុលរបស់កម្ពុជា ភាគច្រើនជាកម្ចីលក្ខណៈបុគ្គល ដែលមានទំហំដល់ទៅប្រមាណ៥០ពាន់លានដុល្លារឯណោះ ខណៈកម្ចីសម្រាប់អាជីវកម្មមានទំហំប្រមាណ៧ពាន់លានដុល្លារប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់បំណុលដែលសង់យឺតលើសពី៣០ថ្ងៃ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា គឺមានចំនួន៧,៥% និងសងយឺតលើសពី៩០ថ្ងៃ មានជិត៦%។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដោយបានបន្ថែមថា បញ្ហាបំណុលនៅកម្ពុជានេះ ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមដោះស្រាយទាំងអស់គ្នា សំដៅធ្វើយ៉ាងណាជំរុញឱ្យចរន្តសេដ្ឋកិច្ចជាតិ មានភាពល្អប្រសើរឡើងវិញ។

​ជុំវិញបញ្ហាបំណុលនេះដែរ ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវយន្តការសម្របសម្រួលជាច្រើនដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈការដាក់ចេញនូវយន្តការការរៀបចំឥណទានឡើងវិញតែម្តង៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចែកចាយបន្ទះឈីបរបស់ជប៉ុន កំពុងសម្លឹងឱកាស ដើម្បីវាយលុកចូលទីផ្សារចិន ក្រោយអាម៉េរិករឹតបន្តឹងការនាំចេញ

បណ្ដាក្រុមហ៊ុនចែកចាយបន្ទះឈីបរបស់ជប៉ុន ដែលមានសេដ្ឋកិច្ចធំបំផុតទី៤ នៅលើពិភពលោកកំពុងសម្លឹងឱកាស ដើម្បីវាយលុកចូលទីផ្សារចិនកាន់តែជ្រៅ ស្របពេ…

ហេតុអ្វីគម្រោងលំនៅឋាន និងអចលនទ្រព្យមួយចំនួនដែលគ្មានច្បាប់អនុញ្ញាតអាចបើកលក់ទាំងអាជ្ញាធរមិនបានដឹង?

នៅមួយរយៈចុងក្រោយនេះនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានស្រាវជ្រាវរកឃើញក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងពុះដីឡូតិ៍មួយចំនួនបានធ្វើអាជីវកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ