វិស័យអចលនទ្រព្យ

តើកម្ពុជា ត្រូវធ្វើបែបណាខ្លះដើម្បីពង្រីកឧស្សាហកម្មអចលនទ្រព្យ និងសំណង់ឱ្យមានការរីកចម្រើនបន្ថែម?


បន្ទាប់ពីមានការស្នើសុំពីសំណាក់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីឱ្យជួយដោះស្រាយនូវបញ្ហប្រឈម និងវិបត្តិដែលវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាកំពុងជួបប្រទះនាពេលនេះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានប្តេជ្ញានឹងជួយគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមទាំងនោះឱ្យបានប្រសើរឡើងវិញ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ក៏បានផ្តល់នូវធាតុចូលមួយចំនួនដល់អ្នកអភិវឌ្ឍន៍លំនៅឋាន ដើម្បីធ្វើយ៉ាងណាជំរុញឱ្យឧស្សាហកម្មអចលនទ្រព្យ និងសំណង់កម្ពុជាមានការរីកចម្រើនបន្ថែមទៀតផងដែរ។
វិស័យអចលនទ្រព្យ
ដោយ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានទទួលស្គាល់ថា វិស័យឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ន ពិតជាកំពុងជួបនូវការលំបាកពិតប្រាកដមែន។ យ៉ាងណាមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អះអាងថា កន្លងមកក្រសួង បានធ្វើការងារ និងដាក់ចេញវិធានការជាច្រើន ដើម្បីជួយរក្សានិរន្តរភាព នៃឧស្សាហកម្មអចលនទ្រព្យ និងសំណង់កម្ពុជា និងដើម្បីចៀសវាងការកើតមាននូវបញ្ហាផ្សេងៗនាពេលខាងមុខ ដែលនាំឱ្យខាត់បង់ទាំងពេលវេលា និងថវិកា។

ទន្ទឹមនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានខិតខំប្រឹងប្រែងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារតាមវិស័យជំនាញនីមួយៗឱ្យកាន់តែប្រសើរស្របតាមការវិវត្តរបស់សង្គមសេដ្ឋកិច្ចផងដែរ។

ជាមួយគ្នានេះ ដើម្បីធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យ និងសំណង់នៅកម្ពុជា មានការរីកចម្រើន និងល្អប្រសើរឡើងវិញ និងមានសក្កានុពលទៅមុខបន្ថែមទៀតនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់អ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពួតដៃគ្នាលើកកម្ពស់ការអភិវឌ្ឍន៍វិស័យនេះឱ្យបានល្អ និងត្រឹមត្រូវបំផុត ដោយក្នុងនោះ អ្នកអភិវឌ្ឍន៍លំនៅឋាន ត្រូវគិតគូរលើកត្តាទីតាំង និងទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាជនឱ្យស្របទៅតាមចំណង់ចំណូលចិត្ត និងការវិត្តរបស់សង្គម។

មួយវិញទៀត ក៏ត្រូវគិតអំពីកត្តាប្រាក់ចំណូលរបស់ប្រជាជន ដោយការអភិវឌ្ឍន៍លំនៅឋានត្រូវធ្វើឡើងឱ្យស្របទៅតាមសមត្ថភាពនៃការទិញរបស់អតិថិជន និងតាមទំហំនៃតម្រូវវការនីមួយៗ ចៀសវាងសាងសង់ហើយនៅសល់លក់មិនចេញ។ ម្យ៉ាងទៀត ការគិតគូរបង្កើតកិច្ចសហការជាមួយប្រព័ន្ធធនាគារក៏ជាកត្តាសំខាន់ផងដែរ ដើម្បីអាចទទួលបាននូវអត្រាការប្រាក់សមរម្យណាមួយសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន។ ហើយកត្តាសំខាន់មួយទៀតដែលអ្នកអភិវឌ្ឍន៍លំនៅឋានគួរយកចិត្តទុកដាក់នោះ គឺត្រូវតាមដានស្ថានភាពសេដ្ឋកិច្ចឱ្យបានជាប់ជាប្រចាំផងដែរ។

បើតាមថ្នាក់ដឹកនាំរូបនេះ ការលើកកម្ពស់ការប្រើប្រាស់ផលិតផលគ្រឿងបង្គុំសំណង់ក្នុងស្រុក ក៏ជាកត្តាជួយរួមចំណែកដល់ការរីកចម្រើននៃវិស័យវិស័យឧស្សាហកម្មអចលនទ្រព្យកម្ពុជាផងដែរ។ តួយ៉ាង កម្ពុជា មានអំណោយផលលើវត្ថុធាតុដើមមួយចំនួនដូចជាខ្សាច់ ថ្ម ឥដ្ឋ ស្មាច់ និងឬស្សីជាដើម ដែលសុទ្ធសឹងសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងឧស្សាហកម្មអចលនទ្រព្យ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅជុំវិញពិភពលោកមានមហាសេដ្ឋីប៉ុន្មាននាក់ និងមានទ្រព្យសម្បត្តិសរុបប៉ុន្មាន?

ព័ត៌មាន
ទស្សនាវដ្តី Forbes ថ្មីៗនេះ បានបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីលំដាប់ពិភពលោករាប់ពាន់នាក់ជាមួយទ្រព្យសម្បត្តិដែលមានតម្លៃសរុបដ៏មហាសាល។ចំនួនមហាសេ…

តើមានកត្តាអ្វីជំរុញឱ្យហាងឆេងមាសដុំនៅទីផ្សារអាស៊ីហក់ឡើងខ្ពស់ដល់ជាង៣ពាន់ដុល្លារក្នុង១តម្លឹង?

ព័ត៌មាន
ហាងឆេងមាសដុំបានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងការជួញដូរនៅតំបន់អាស៊ី នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា នេះ ដោយសារតម្រូវការមាសកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ