វិស័យអចលនទ្រព្យ

តើទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ មានការប្រែប្រួលយ៉ាងណា ក្រោយរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដល់អ្នកវិនិយោគ?


ព្រះសីហនុ ជាខេត្តមានសក្ដានុពលមួយសម្រាប់វិនិយោគក្នុងការបោះទុនវិនិយោគក្នុងផ្សេងៗជាពិសេសវិស័យអចលនទ្រព្យ ដោយសារខេត្តជាប់មាត់សមុទ្រនេះ មានហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់ និងបណ្តុំដោយរោងចក្រឧស្សាហកម្ម។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យអចលនទ្រព្យនៅក្នុងខេត្តនេះហាក់មានភាពជាប់គាំង ដែលបានជំរុញឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវផែនការ និងគោលនយោបាយលើកទឹកចិត្តដល់វិនិយោគិន ដើម្បីជំរុញការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាជាប់គាំងនានា។
វិស័យអចលនទ្រព្យ
ដោយ

ជាក់ស្ដែងនៅក្នុងរយៈពេលជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន៣៩២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង៧,៨ពាន់លានដុល្លារ។ ​

មកដល់ពេលនេះ សកម្មភាព នៃវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ មានចរន្តងើបឡើងវិញជាបណ្ដើរៗហើយ តែពុំទាន់មានសកម្មខ្លាំងដូចមុនឆ្នាំ២០១៩ នៅឡើយទេ។ នេះបើតាមការគូសបញ្ជាក់របស់ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជឿជាក់ថា ខេត្តព្រះសីហនុនឹងក្លាយជាតំបន់សក្ដានុពលទី២ បន្ទាប់ពីរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នខេត្តជាប់មាត់សមុទ្រមួយនេះមានហេដ្ឋារចនាសម្ព័ន្ធច្រើនយ៉ាង ដែលបម្រើដល់តម្រូវការ និងបង្កភាពងាយស្រួលដល់អ្នកវិនិយោគ។ ការលើកឡើងបែបនេះរបស់ប្រធានសមាគមរូបនេះធ្វើឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និង AgentHub នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

​បើយោងតាមទិន្ន័យរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន៣៩២គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប៧,៨០១លានដុល្លារ និងអាចបង្កើតការងារប្រមាណ៥ម៉ឺនកន្លែង។ ក្នុងនោះគម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងមានចំនួន១៨៦គម្រោង គម្រោងវិនិយោគថ្មីចំនួន១៦៦គម្រោង គម្រោងពង្រីក២៥គម្រោង និងគម្រោងវិនិយោគមានស្រាប់១៥គម្រោង៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ចាត់ទុកការដាក់ចេញវិធានការគន្លឹះតាមវិស័យសំខាន់ៗ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាកំណើនសេដ្ឋកិច្ច

ស្របពេលកម្ពុជា កំពុងតែប្រឈមមុខនឹងភាពមិនប្រាកដប្រជា នៃស្ថានភាពសេដ្ឋកិច្ចសកល បញ្ហាភូមិសាស្រ្តនយោបាយ និងសម្ពាធនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-…

កង្វះថវិកាបានជំរុញ UN គ្រោងកាត់បន្ថយចំនួនកងកម្លាំងរក្សាសន្តិភាពចំនួន ២៥% នៅទូទាំងពិភពលោក

មន្ត្រីជាន់ខ្ពស់ម្នាក់នៅអង្គការសហប្រជាជាតិ បានបង្ហើបឱ្យដឹងកាលពីពេលថ្មីៗថា អង្គការសហប្រជាជាតិនឹងត្រូវបង្ខំចិត្តកាត់បន្ថយកងកម្លាំងរក្សាសន្តិភាពន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ