វិស័យស្រូវ អង្ករ

តម្លៃអង្ករនៅជប៉ុន កើនឡើង ខណៈតម្លៃអង្ករនៅប្រទេសមួយចំនួនធ្លាក់ថ្លៃខ្លាំង តើមកពីមូលហេតុអ្វី?


ប្រជាជនជប៉ុន នៅតែបន្តទិញអង្ករកាន់តែច្រើន បើទោះជាតម្លៃអង្ករនៅក្នុងប្រទេសនេះ បានកើនឡើងខ្ពស់យ៉ាងណាក៏ដោយ។ ស្របពេលតម្លៃអង្ករនៅជប៉ុន កំពុងហក់ឡើង តម្លៃអង្ករនៅប្រទេសមួយចំនួនដូចជាវៀតណាម ហ្វីលីពីន និងសេណេហ្គាល់ជាដើម បែរជាកំពុងដាំក្បាលចុះខ្លាំងមិនធ្លាប់មានទៅវិញ។ តើមានកត្តាអ្វីជំរុញឱ្យតម្លៃអង្ករនៅជប៉ុន ឡើងថ្លៃ តែនៅប្រទេសមួយចំនួនធ្លាក់ថ្លៃខ្លាំងទៅវិញ?
វិស័យស្រូវ អង្ករ
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា ទិន្នន័យរបស់ក្រសួងកិច្ចការផ្ទៃ ក្នុងរបស់ជប៉ុន បានបង្ហាញថា តម្លៃអង្ករនៅប្រទេសជប៉ុន បានហក់ឡើងជិត៨០% ក្នុងខែមករា បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះ បានបង្ហាញពីការកើនឡើងខ្លាំងបំផុតចាប់តាំងពីទិន្នន័យគេបានចាប់ផ្តើមចងក្រងទុកក្នុងឆ្នាំ១៩៧១។

តម្លៃអង្ករនៅប្រទេសជប៉ុន បានកើនឡើងខ្ពស់ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ហើយវាបានបន្តកើនឡើងជាបន្តបន្ទាប់ សូម្បីតែនៅក្នុងរដូវស្លឹកឈើជ្រុះ ជាពេលដែលការប្រមូលផលថ្មីបានមកដល់ក៏ដោយ​។ ទោះជាយ៉ាងណា ការស្ទង់មតិរបស់ក្រសួងកិច្ចការផ្ទៃក្នុង បានបង្ហាញថា ក្រុមគ្រួសារជប៉ុន ដែលមានសមាជិកចាប់ពីពីរនាក់ឡើងទៅបានទិញអង្ករជាមធ្យម៣,៨គីឡូក្រាម ក្នុងខែមករា ដោយបានកើនឡើង៧% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានអត្រា៣,៥គីឡូក្រាម ដោយគ្រួសារទាំងនេះបានចំណាយជាមធ្យម១៦ដុល្លារសម្រាប់ការទិញអង្ករកើនឡើង៧០%។

កត្តាដែលជំរុញឱ្យតម្លៃអង្ករនៅជប៉ុន ហក់ឡើងខ្ពស់នេះ គឺដោយសារមានសញ្ញានៃការខ្វះខាតអង្ករនៅរដូវផ្ការីកឆ្នាំនេះ និងការចេញសេចក្ដីប្រកាសអាសន្នពីលទ្ធភាពនៃគ្រោះរញ្ជួយដីដ៏ខ្លាំងជាលើកដំបូងនៅប្រទេសជប៉ុន កាលពីខែសីហា ដែលធ្វើឱ្យតម្រូវការអង្ករកើនឡើង ហើយបរិមាណអង្ករក្នុងស្តុកបានធ្លាក់ចុះ គួបផ្សំនឹងការរំពឹងទុកអំពីការកើនឡើងអតិផរណាក្នុងពេលអនាគតផងដែរ។

ស្របពេលតម្លៃអង្ករនៅជប៉ុន កំពុងតែឡើងថ្លៃ តម្លៃអង្ករនៅប្រទេសមួយចំនួនកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងបំផុតមិនធ្លាប់មាក្នុងពេល១៥ឆ្នាំមកនេះ ដោយជួយឱ្យប្រជាជនរាប់ពាន់លាននាក់ រាប់ចាប់តាំងពីប្រទេស​ហ្វីលីពីន រហូតដល់សេណេហ្កាល់ អាចមានលទ្ធភាពទិញអង្ករចិញ្ចឹមគ្រួសារដោយងាយស្រួល​។

ការធ្លាក់ចុះតម្លៃអង្ករនៅតាមប្រទេសទាំងនេះ គឺដោយសារកត្តាមួយចំនួនដូចជាការបើកឱ្យនាំចេញអង្កររបស់ប្រទេសឥណ្ឌាឡើងវិញ និងការប្រមូលផលបានល្អកាលពីឆ្នាំមុន ដោយសារមានទឹកភ្លៀងគ្រប់គ្រាន់ ដើម្បីបង្កបង្កើនផលដំណាំស្រូវ ខណៈគេរំពឹងថា តម្លៃអង្ករជាសកលនឹងបន្តធ្លាក់ថ្លៃថែមទៀតដោយសារមានការប្រមូលផលបានគ្រប់គ្រាន់នៅឆ្នាំនេះ។

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ នៅក្នុងខែនេះ បានបង្កើនការប៉ាន់ប្រមាណរបស់ខ្លួនអំពីទិន្នផលស្រូវអង្ករពិភពលោកឆ្នាំ២០២៤-២០២៥ ចំនួន៣,៦លានតោន ឡើងដល់៥៤៣លានតោន ដោយភាគច្រើនឆ្លុះបញ្ចាំងពីទស្សនវិស័យល្អប្រសើរនៅប្រទេសឥណ្ឌា ដែលជាអ្នកដាំដុះស្រូវធំជាងគេបំផុតទីពីរនៅលើពិភពលោក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃ គ្រោងជួយដោះស្រាយឥណទានមិនដំណើរការ ដែលមានទំហំជាង១២ពាន់លានដុល្លារអាម៉េរិក

រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ត្រាំ ដែលជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គ្រោងធ្វើអន្តរាគមន៍ដោះស្រាយវិប…

ការដាំបន្លែក្នុងផ្ទះសំណាញ់ទទួលបានទិន្នផលខ្ពស់ តែបញ្ហាទីផ្សារនៅតែជាក្តីបារម្ភ

ការដាំបន្លែក្នុងផ្ទះសំណាញ់អាចអនុញ្ញាតឱ្យកសិករដាំដុះបានគ្រប់រដូវកាល និងអាចផ្តល់ផលបានច្រើនជាងដាំលើដីវាលធម្មតា។ បើតាមការអះអាងរបស់ក្រុមកសិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ