សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសរុស្ស៊ី

សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់រុស្ស៊ីនៅតែរឹងមាំ ទោះបីរងទណ្ឌកម្មជុំទិសពីលោកខាងលិច


សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសរុស្ស៊ី នៅតែរឹងគួរឱ្យភ្ញាក់ផ្អើល ថ្វីបើប្រទេសនេះរងទណ្ឌកម្មជុំទិសពីលោកខាងលិច ក្រោយពីខ្លួនបានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ យ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា។
សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសរុស្ស៊ី
ដោយ

ជាការពិតណាស់ សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់រុស្ស៊ី នៅតែរឹង ថ្វីបើរងទណ្ឌកម្មជុំទិសពីលោកខាងលិច យ៉ាងណាក្ដី។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ប្រទេស

រុស្ស៊ី នៅមិនទាន់អាចយកត្រលប់មកវិញបានទេនូវទ្រព្យសកម្មរបស់ខ្លួនដែលមានទំហំច្រើនពាន់លានដុល្លារអាម៉េរិក ជាប់គាំងនៅក្រៅប្រទេស។

យោងតាមរបាយការណ៍របស់ធនាគារកណ្តាលរុស្ស៊ី ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែសីហា បង្ហាញថា ទ្រព្យសកម្មហិរញ្ញវត្ថុរបស់រុស្ស៊ី ដែលជាប់គាំងនៅបរទេសបានកើនឡើងរហូតដល់ទៅជិត៤៥ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ។

តួលេខនេះបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ នូវទ្រព្យសកម្មហិរញ្ញវត្ថុដែលជាប់គាំងនៅក្រៅប្រទេស ពោលគឺកើនឡើងលើសទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយតួលេខនេះមិនឆ្លុះបញ្ចាំងពីទ្រព្យសកម្មសរុបដែលជាប់គាំងនៅក្រៅប្រទេសនោះឡើយ។

ធនាគារកណ្តាលរុស្ស៊ី បានសន្និដ្ឋានថា ការកើនឡើងនូវទ្រព្យសកម្មហិរញ្ញវត្ថុដែលជាប់គាំងនៅក្រៅប្រទេសនេះគឺដោយសារតែការពន្យារពេលយូរ និងដំណើរការកាន់តែស្មុគស្មាញសម្រាប់ការទូទាត់នៅក្រៅប្រទេស ហើយស្ថានភាពនេះបានជះផលប៉ះពាល់ខ្លាំងដល់រំហូរសាច់ប្រាក់ងាយស្រួលនៃបណ្ដាក្រុមហ៊ុនរុស្ស៊ី។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេដែលរុស្ស៊ី បានជួបប្រទះបញ្ហាប្រាក់ចំណូលពាណិជ្ជកម្មដែលជាប់គាំងនៅក្រៅប្រទេស។ តួយ៉ាងកាលពីឆ្នាំមុន ប្រទេសរុស្ស៊ី ក៏បានជួបការលំបាកជាមួយនឹងការទូទាត់ថ្លៃទំនិញនាំទៅកាន់ប្រទេសឥណ្ឌា ផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


រថភ្លើងមួយគ្រឿងមានរហូតដល់ទៅ២០០ទូ ដែលក្លាយជារថភ្លើងវែងបំផុត និងធ្ងន់បំផុតនៅលើពិភពលោក

រថភ្លើងដឹកទំនិញដ៏ធំសម្បើមមួយខ្សែនៅតំបន់អាហ្រ្វិក ភាគពាយព្យ មានកង់ធំៗរហូតដល់២០០ទូ​ដែលបានក្លាយជារថភ្លើងមួយក្នុងចំណោមរថភ្លើងដែលធ្ងន់បំផុត …

ហេតុអ្វីវិនិយោគិនជប៉ុន ភាគច្រើន ចង់ឲ្យលោកស្រី កាម៉ាឡា ហារីស ក្លាយជាប្រធានាធិបតីជាងលោក ដូណាល់ ត្រាំ?

ការស្ទង់មតិមួយដែលធ្វើឡើងដោយសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា វិនិយោគិនជប៉ុនភាគច្រើនចង់ឲ្យលោកស្រី អនុប្រធានាធិបតី កាម៉ាឡា ហារីស ក្លាយជាប្រធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ