សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតី អំពាវនាវឱ្យវិនិយោគិនសិង្ហបុរី ស្វែងរកឱកាសវិនិយោគនៅកម្ពុជាបន្ថែម!


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ហើយសិង្ហបុរីតែងតែស្ថិតក្នុងចំណោមប្រភពវិនិយោគបរទេសកំពូលទាំង១០នៅកម្ពុជា។ យ៉ាងណាមិញ នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរីនៅព្រឹកថ្ងៃទី១៩ ខែមិថុនា នេះ សម្តេចធិបតី បានចាត់ទុកការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា និងបានអំពាវនាវឱ្យវិនិយោគិនសិង្ហបុរីមកស្វែងរកឱកាសវិនិយោគ និងកាលានុវត្តភាពដ៏សម្បូរបែបនៅទីផ្សារកម្ពុជាបន្ថែមទៀតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី បានដើរតួនាទីដ៏សំខាន់ក្នុងការទំនាក់ទំនងសហគមន៍ធុរកិច្ចរបស់កម្ពុជា និងសិង្ហបុរីឱ្យកាន់តែស៊ីជម្រៅ និងបង្កើតកាលានុវត្តភាពដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយតាមរយៈវេទិកានេះ កម្ពុជា-សិង្ហបុរីនឹងអាចរួមគ្នាជំរុញនវានុវត្តន៍ កសាងទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ និងបង្កើតអនាគតប្រកបដោយវិបុលភាពថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនេះនៅចំពោះមុខធុរជន និងថ្នាក់ដឹកនាំសិង្ហបុរី សម្តេចធិបតី បានលើកឡើងថា សិង្ហបុរីបានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជាជាមួយនឹងការផ្លាស់ប្ដូរទំនិញ និងសេវាកម្មប្រកបដោយចីរភាព ពោលគឺសិង្ហបុរីតែងតែស្ថិតក្នុងចំណោមប្រភពវិនិយោគបរទេសកំពូលទាំង១០ នៅកម្ពុជានៅមួយទសវត្សរ៍កន្លងមកនេះ ដែលបានចូលរួមចំណែកជិត២ពាន់លានដុល្លារក្នុងទិដ្ឋភាពវិនិយោគរបស់កម្ពុជា។

បើតាមសម្ដេចធិបតី ដើម្បីពង្រឹងបន្ថែមទៀតនូវគំនិតផ្ដួចផ្ដើមសម្រាប់សម្ព័ន្ធភាពផលិតកម្មនៃរដ្ឋាភិបាលសិង្ហបុរី កម្ពុជាបានបន្តឈរយ៉ាងរឹងមាំជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់អាស៊ាន ជាមួយនឹងសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាល កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ និងធនធានធម្មជាតិដ៏សម្បូរបែប។ ក្នុងស្មារតីនៃកិច្ចសហការដ៏រីកចម្រើននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យវិនិយោគិនសិង្ហបុរីទាំងអស់ មកស្វែងរកកាលានុវត្តភាពដ៏សម្បូរបែបនៅទីផ្សារកម្ពុជា ដែលកំពុងរីកចម្រើន ជាមួយកាលានុវត្តភាពដ៏ធំសម្បើមសម្រាប់កំណើនតម្លៃបន្ថែម បច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចបៃតង និងកសិឧស្សាហកម្មផងដែរ។

ជាមួយគ្នានេះ សម្ដេចធិបតី បានចាត់ទុកការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍកម្ពុជា ដែលបានជំរុញកំណើនក្នុងវិស័យជាច្រើនដូចជា កម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច ខណៈក្រុមហ៊ុនយីហោល្បីៗរបស់សិង្ហបុរី ក៏បានបង្ហាញវត្តមានដ៏រឹងមាំនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងនូវភាពជោគជ័យ និងសក្តានុពលនៃការវិនិយោគនៅកម្ពុជាផងដែរ។ លើសពីផ្លាស់ប្ដូរពាណិជ្ជកម្ម និងការវិនិយោគ សម្ដេចធិបតី ក៏បានបញ្ជាក់ដែរថា កម្ពុជា និងសិង្ហបុរី មានកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជំរុញលើវិស័យទេសចរណ៍ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងចាប់យកកាលានុវត្តភាពនៃបដិវត្តកម្មឌីជីថលផងដែរ។ បន្ថែបពីនេះ ភាគីទាំងពីរ ក៏បាននិងកំពុងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការបង្កើតធនធានមនុស្ស ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញ និងចំណេះដឹង ស្របតាមតម្រូវការសេដ្ឋកិច្ចក្នុងសម័យទំនើបផងដែរ។

សូមជម្រាបថា បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់កិត្តិយសជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៣ផងដែរ ដោយរួមមាន៖ ទី១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរីទី២. ការចុះហត្ថលេខាសាក្សីភាពស្តីពី «ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី»។ និងទី៣. អនុស្សរណៈ

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


អតិថិជនជិត១ពាន់នាក់ ដែលមានវិវាទជាមួយបុរី ម៉ន ដានី ទទួលបានដំណោះស្រាយ

យ៉ាងហោចណាស់មានពលរដ្ឋជាអតិថិជនជិត១ពាន់នាក់ ដែលមានវិវាទជាមួយបុរី ម៉ន ដានី លើបញ្ហាទិញដីឡូតិ៍ និងផ្ទះ បានទៅបំពេញនីតិវិធីនៅក្រសួងដែនដ…

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារកម្ពុជា ថ្មីៗនេះ បានប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ