ក្រុងបាងកក

តើអ្វីនៅពីក្រោយហេតុការណ៍បាក់ស្រុតដីជម្រៅរហូតដល់៥០ម៉ែត្រនៅប្រទេសថៃ?


ប្រទេសថៃ ដែលបានឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ទាំងកម្រោល បានជួបវិបត្តិជាបន្តបន្ទាប់ដូចជាវិបត្តិនយោបាយផ្ទៃក្នុង វិបត្តិសេដ្ឋកិច្ច ហើយក៏បានជួយគ្រោះមហន្តរាយផ្ទួនៗគ្នាផងដែរ រួមមាន ខ្យល់ព្យុះ អគ្គិភ័យ ទឹកជំនន់ និងការបាក់ស្រុតដីយ៉ាងជ្រៅក្នុងទំហំរាប់សិបម៉ែត្រ និងជម្រៅរហូតដល់ទៅ៥០ម៉ែត្រនៅកណ្ដាលក្រុងបាងកក ដែលបានលេបត្របាក់ផ្លូវថ្នល់ និងរថយន្ត ហើយស្ទើតែលេបត្របាក់អគារមន្ទីរពេទ្យវជីរ៉ា (Vajira) ទាំងមូលគួរឱ្យតក់ស្លុត។
ក្រុងបាងកក
ដោយ

ជាមួយគ្នានេះ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា នៅចន្លោះពីឆ្នាំ២០៧០ ទៅឆ្នាំ២១០០ ក្រុងបាងកកអាចនឹងស្រុតលិចទៅក្នុងទឹកប្រៀបដូចព្រះធរណីស្រូប។ ​

កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ក្រុងបាងកក បានជួបគ្រោះមហន្តរាយបាក់ស្រុតដីក្នុងទំហំរាប់សិបម៉ែត្រ និងជម្រៅរហូតដល់ទៅ៥០ម៉ែត្រនៅកណ្ដាលក្រុង លេបត្របាក់ផ្លូវថ្នល់ និងរថយន្ត ហើយស្ទើតែលេបត្របាក់អគារមន្ទីរពេទ្យវជីរ៉ា (Vajira) ទាំងមូលគួរឱ្យតក់ស្លុត។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃ រួមទាំងសារព័ត៌មានអន្តរជាតិ ធំៗផងដែរ។ បាតុភូតដ៏ចម្លែកនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើន ជាពិសេសពលរដ្ឋខ្មែរបានចូលទៅ Comment ថា កម្មពៀរមានពិត, បាបទាន់ហន់, ថៃត្រូវបណ្ដាសាខ្មែរ ដោយសារឈ្លានពានទឹកដីខ្មែរ បំផ្លាញប្រាសាទបុរាណខ្មែរ ឬថៃ ត្រូវព្រះធរណីស្រូបជាដើម។

ទាក់ទិនបាតុភូតនេះ ចៅហ្វាយក្រុងបាងកក លោក ឆាតឆាត សិទ្ធីពុន (Chadchart Sittipunt) បានបញ្ជាក់ថា ការស្រុតបាក់ដីជម្រៅ៥០ម៉ែត្រនេះ គឺបណ្ដាលមកពីដីហូរច្រោះចូលទៅក្នុងរណ្ដៅការដ្ឋានសាងសង់ផ្លូវរថភ្លើងក្រោមដី Purple Line ដែលស្ថិតនៅក្នុងតំបន់កើតហេតុ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod។

ទោះជាយ៉ាងណា ក្រុមអ្នកអ្នកវិទ្យាសាស្ត្រដែលមានជំនាញខាងសិក្សាពីសណ្ឋានដីបានលើកឡើងថា ការបាក់ស្រុតដីយ៉ាងជ្រៅនៅកណ្ដាលក្រុងបាងកកនេះ គឺបណ្ដាលមកពីសណ្ឋានដីនៅក្រុងបាងកកតែម្ដង ដោយនៅតំបន់នោះជម្រៅចន្លោះពី០-២ ម៉ែត្រជាស្រទាប់ដីឥដ្ឋផ្នែកខាងលើបំផុត, ជម្រៅប្រហែល៧-១៥ម៉ែត្រជាដីឥដ្ឋដែលជ្រាយខ្លាំង និងជម្រៅប្រហែល១៥-២៤ម៉ែត្រជាស្រទាប់ដីដែលរឹងជាងគេ។

ក្រុមអ្នកវិទ្យាសាស្ត្របានគូសបញ្ជាក់ថា សណ្ឋានដីខាងលើនេះ គឺងាយនឹងបាក់ស្រុតណាស់ ជាពិសេសនៅពេលមានភ្លៀងខ្លាំង ឬទឹកជំនន់ដែលបណ្ដាលឱ្យស្រទាប់ដីនៅខាងក្រោមហូរច្រោះ គួបផ្សំជាមួយនឹងកម្លាំងសង្កត់នៃសំណង់អគារខ្ពស់ៗ និងគ្រោះរញ្ជួយដីតិចៗ និងញឹកញាប់។

ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើល ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានគួរឱ្យខ្លាចថា នៅចន្លោះពីឆ្នាំ២០៧០ ទៅឆ្នាំ២១០០ ក្រុងបាងកក អាចនឹងស្រុតលិចទៅក្នុងទឹកប្រៀបដូចព្រះធរណីស្រូប ហើយបញ្ហានេះអាចក្លាយជាការពិត ឬយ៉ាងណានោះមានតែពេលវេលាប៉ុណ្ណោះដែលអាចបញ្ជាក់រឿងនេះបាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តម្លៃជ្រូករស់បានធ្លាក់ថ្លៃជាង២,០០០រៀលក្នុង១គីឡូក្រាម តើមកពីមូលហេតុអ្វី?

តម្លៃជ្រូករស់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានស្ទុះឡើងមួយរយៈកន្លងមក។ បច្ចុប្បន្នជ្រូករស់អាចលក់បានចន្លោះពី៨,០…

ពលរដ្ឋម៉ាឡេស៊ី ផ្ទុះកំហឹង ក្រោយក្រុមអ្នកមានជិះឡានប្រណីតជាង៦ពាន់គ្រឿងអត់បង់ពន្ធផ្លូវ

របាយការណ៍មួយបានលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើលថា ក្រុមអ្នកមានទ្រព្យស្ដុកស្ដមជិះឡានប្រណិតៗរហូតដល់ជាង៦ពាន់គ្រឿងមិនបានបង់ពន្ធផ្លូវ ដែលធ្វើឱ្យរដ្ឋាភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ