អត្ថបទពាណិជ្ជកម្ម

SDF ចាប់ដៃគ្នាជាមួយស្ថាប័នបណ្ដុះបណ្ដាលជំនាញមកពីសិង្ហបុរី IAL ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍជំនាញនៅកម្ពុជា


រាជធានីភ្នំពេញ-ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥៖ មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) សហការ ជាមួយស្ថាប័នជំនាញផ្នែកបណ្ដុះបណ្ដាលយុវជន និងគ្រូបង្គោល Institute for Adult Learning Singapore (IAL) នៃប្រទេសសិង្ហបុរី ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍជំនាញ នៃប្រទេសទាំងពីរ។
SDF ចាប់ដៃគ្នាជាមួយស្ថាប័នបណ្ដុះបណ្ដាលជំនាញមកពីសិង្ហបុរី IAL ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍជំនាញនៅកម្ពុជា
ដោយ
អំពី IAL SDF

ថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយនឹងលោក YEO LI PHEOW នាយកប្រតិបត្តិ Institute for Adult Learning Singapore (IAL) កាលពីថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិអភិវឌ្ឍន៍ ជំនាញ (SDF) បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោក YEO LI PHEOW និងសហការី ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជា និងជួបពិភាក្សាផ្លាស់ប្ដូរយោបល់ និងចែករំលែក នូវបទពិសោធន៍ល្អៗ នៃការអភិវឌ្ឍជំនាញ រវាង ប្រទេសកម្ពុជា និងសិង្ហបុរី។

ក្នុងជំនួបពិភាក្សានេះ ស្ថាប័ន IAL បានចែករំលែកបទពិសោធន៍ល្អៗនៃការអភិវឌ្ឍជំនាញ របស់ប្រទេស សិង្ហបុរី ដោយផ្តោតសំខាន់លើចំណុចគន្លឹះសំខាន់ៗដូចជា៖ ១) យុទ្ធសាស្ត្រនៃការលើកកម្ពស់ ការអភិវឌ្ឍជំនាញ, ២) ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (Public-Private Partnership) ក្នុងការជំរុញការអភិវឌ្ឍជំនាញដែលត្រូវនឹងតម្រូវការឧស្សាហកម្ម និង ៣) ក្របខ័ណ្ឌជំនាញ (Skills Framework) ដែលជាគំនិត ផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីជួយតម្រង់ទិសដល់និយោជិត, និយោជក, យុវជន និងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងការអភិវឌ្ឍជំនាញ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា តាមរយៈ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្នុងរយៈពេល ៦ឆ្នាំ ចុងក្រោយនេះ ទាំងបទពិសោធន៍ ជោគជ័យ និងបញ្ហាប្រឈមនានា ដែលរាំងស្ទះការបង្កើនល្បឿនក្នុងការពង្រឹង និងពង្រីក បេសកកម្មអភិវឌ្ឍន៍ជំនាញ របស់ SDF ។

ដោយសម្លឹងឃើញពីគន្លឹះជោគជ័យរបស់ប្រទេសសិង្ហបុរី តាមរយៈការអភិវឌ្ឍជំនាញ ដើម្បីបង្កើន ភាពរីកចម្រើ ន ក្នុងអាជីពការងារ និងអាជីវកម្មនិងទទួលស្គាល់ថា ចក្ខុវិស័យក្នុង ការអភិវឌ្ឍធនធានមនុស្សរបស់ SDF មានលក្ខណៈស្របគ្នាយ៉ាងខ្លាំង ជាមួយបេសកកម្ម របស់ប្រទេសសិង្ហបុរី, SDF បានសហការជាមួយ Institute for Adult Learning Singapore (IAL) ដែលជាដៃគូ សហការយ៉ាង ជិតស្និទ្ធជាមួយ Skills Future Singapore (SSG) ដែលជាស្ថាប័ន ជំនាញក្នុង ការដឹកនាំ និងសម្របសម្រួលការអភិវឌ្ឍជំនាញថ្នាក់ជាតិនៅប្រទេសសិង្ហបុរី, ធ្វើការរៀបចំ សិក្ខាសាលាស្តីពី "ការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍជំនាញរបស់ប្រទេសសិង្ហបុរី" ជូនដល់ថ្នាក់ដឹកនាំរោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៤០ស្ថាប័ន ដែលបាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច រាជធានីភ្នំពេញ។

សិក្ខាសាលានេះផ្ដោតលើចែករំលែកបទពិសោធន៍ប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍមូលធនមនុស្ស ចាប់តាំងពីឆ្នាំ១៩៦៥ ពីប្រទេសជំនាញទាប ហើយចំណូលទាប មកក្លាយជាប្រទេសចំណូលខ្ពស់ និងជំនាញខ្ពស់ដូចសព្វថ្ងៃ ព្រមទាំងសំយោគបានកិច្ចការអាទិភាពចំនួន ៥ ដែលគ្រោងសហការគ្នា ដើម្បីចូលរួមបង្កើនជំនាញ និងចំណូលដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោក គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានលើកឡើង ការចាប់ដៃគ្នា ជាមួយស្ថាប័ន បណ្ដុះបណ្ដាលជំនាញ របស់សិង្ហបុរី IAL ក្នុងការរៀបចំសិក្ខាសាលា ចែករំលែក នូវបទ ពិសោធន៍ទាក់ទងនឹងការបណ្ដុះបណ្ដាលជំនាញនេះ នឹងជួយឲ្យសិក្ខាកាមប្រមាណ៨០នាក់ ដែលជាថ្នាក់ដឹកនាំរោងចក្រ សហគ្រាស និងស្ថាប័ន នៅកម្ពុជា បានជ្រួតជ្រាបកាន់តែច្បាស់អំពី ការពង្រឹងសមត្ថភាពជំនាញតាមរយៈ គំរូបទពិសោធន៍ដ៏ល្អរបស់ប្រទេសសិង្ហបុរី ដែលជាប្រទេស មានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ច និងធនធានមនុស្ស ។

ជាមួយគ្នានេះ លោក YEO LI PHEOW នាយកប្រតិបត្តិ IAL បានចែករំលែកបទពិសោធន៍ល្អៗ របស់ប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍជំនាញដែលជាគន្លឹះជោគជ័យសម្រាប់យុវជន និងម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត បង្កើនភាពររីកចម្រើនជាបន្តបន្ទាប់ ទាំងក្នុងអាជីពការងារ និងអាជីវកម្មរបស់ពួកគេ។ លោក YEO LI PHEOW បានបង្ហាញពីសារៈសំខាន់ នៃភាពជាដៃគូសហការរវាងរដ្ឋ និងឯកជន (PPP), ក្របខណ្ឌជំនាញ, ការពង្រឹងសមត្ថភាពគ្រូ និងកម្មវិធីសិក្សា, ការវាយតម្លៃលទ្ធផលនៃការបណ្តុះបណ្តាល និងទម្រង់កៀរគរហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍជំនាញ ។ល។ លោកក៏បានសង្កត់ធ្ងន់លើការបង្កើតទម្លាប់រៀនជាប្រចាំ (Lifelong Learning) សម្រាប់បុគ្គលម្នាក់ៗ ដែលនេះជាទម្លាប់ដ៏ល្អមួយក្នុងអាចជួយបង្កើនជំនាញកម្លាំងពលកម្ម ក្នុងការឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារប្រកួតប្រជែងផងដែរ។

ការវិនិយោគលើមូលធនមនុស្ស គឺជាកត្តាគន្លឹះដែលបានប្រែក្លាយសិង្ហបុរីពីប្រទេសចំណូលខ្ពស់ដូចសព្វថ្ងៃ (ចំណូល មធ្យមរបស់ពលរដ្ឋសិង្ហបុរីបានកើនឡើងពី ២០០ ដុល្លារក្នុងម្នាក់ក្នុងឆ្នាំ១៩៦៥ មក ៨ម៉ឺនដុល្លារក្នុងម្នាក់ក្នុងឆ្នាំ២០២៤ ដែលឈរលើលេខរៀងទី៥ លើពិភពលោក)។ លើសពីនេះ សន្ទស្សន៍អភិវឌ្ឍន៍ធនធានមនុស្សឈរលេខរៀងទី ៩ លើពិភពលោក រីឯយុវជនភាគច្រើនជាង ៧០% ចូលរៀនជំនាញបច្ចេកទេស (រៀននៅមហាវិទ្យាល័យត្រឹម៣០%) ព្រមទាំងរដ្ឋាភិបាលបានជំរុញ និងរៀបចំកម្មវិធីបង្កើនជំនាញសម្រាប់ប្រជាជនទៅតាមក្រុមអាយុ (រាប់ចាប់ពីបញ្ចប់ការសិក្សាចូលបម្រើការរហូតដល់អាយុចូលនិវត្តន៍) ដើម្បីបណ្តុះទម្លាប់រៀនពេញមួយជីវិត ក្នុងគោលដៅចុងក្រោយធានាថាធនធានមនុស្សរបស់ខ្លួនមានចំណេះជំនាញត្រូវនឹងតម្រូវការទីផ្សារការងារ និងបង្កើនចំណូលនិងភាពប្រកួតប្រជែងដល់ប្រជាពលរដ្ឋ និងអាជីវកម្ម។

“ជំនាញខ្ពស់ ចំណូលខ្ពស់” “បង្កើនជំនាញ បង្កើនចំណូល បង្កើនឱកាសរីកចម្រើនជាបន្តបន្ទាប់” ។

អំពី SDF ៖ https://sdfcambodia.org/

អំពី IAL ៖ https://www.ial.edu.sg/

អំពី SSG ៖ https://www.skillsfuture.gov.sg/




អត្ថបទបន្ទាប់


តើកម្ពុជាមានការរំពឹងបែបណាចំពោះរដ្ឋាភិបាលអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ?

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០២៤ កន្លងទៅ សម្រេចបានទំហំជាង១០ពាន់លានដុល្លារកើនឡើងប្រមាណ១១% បើធៀបនឹងឆ្នាំ២០២…

រាជរដ្ឋាភិបាលគាំទ្រឱ្យមានការថតភាពយន្តនៅតាមតំបន់ទេសចរណ៍ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលស្នើឱ្យមានការលើកទឹកចិត្តលើការផ្សព្វផ្សាយពីគោលដៅទេសចរណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ