អត្ថបទពាណិជ្ជកម្ម

SDF ទទួលបានពានរង្វាន់បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម ប្រចាំឆ្នាំ២០២៤ ក្នុងកម្មវិធី “វេទិកាបរធនបាលកិច្ច”


មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានទទួលពានរង្វាន់ បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម សម្រាប់បរធនបាលកិច្ចសាធារណៈ ប្រចាំឆ្នាំ ២០២៤ ក្នុងកម្មវិធី “វេទិកាបរធនបាលកិច្ច” ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
SDF ទទួលបានពានរង្វាន់បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម ប្រចាំឆ្នាំ២០២៤ ក្នុងកម្មវិធី “វេទិកាបរធនបាលកិច្ច” មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានទទួលពានរង្វាន់ បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម សម្រាប់បរធនបាលកិច្ចសាធារណៈ ប្រចាំឆ្នាំ
ដោយ
អំពី SDF

ពានរង្វាន់នេះត្រូវបានផ្តល់ជូនត្រឹម តែ ៣ ប៉ុណ្ណោះ សម្រាប់ បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម ដែលជាការទទួលស្គាល់ចំពោះ ភាពសកម្មក្នុងប្រតិបត្តិការ ឯករាជ្យភាព តម្លាភាព ប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រងមូលនិធិសាធារណៈ តាមរយៈ SDF ដែលបង្ហាញពីបែបផែន បរធនបាល សាធារណៈដែលមានទំនុកចិត្តខ្ពស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាពអនុវត្ត និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

ពានរង្វាន់នេះ បញ្ជាក់ពីសមិទ្ធផល និងភាពជោគជ័យថ្មីមួយបន្ថែមទៀត ក្នុងការអនុវត្តបេសកកម្មរបស់ SDF ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា និងជាពិសេសផ្តល់ទំនុកចិត្តកាន់តែខ្ពស់ជូនវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមវិនិយោគលើកការអភិវឌ្ឍជំនាញ បង្កើនមូលធនមនុស្សប្រកបគុណភាព ដើម្បីរក្សាបាននូវភាពធន និងការប្រកួតប្រជែងក្នុងទីផ្សារ។

គួររម្លឹកផងដែរថា SDF ត្រូវបានបង្កើតឡើងជា បរធនបាលកិច្ចសាធារណៈ (National Trust Fund) ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធពីវិស័យសាធារណៈ និងវិស័យឯកជន ក្នុងគោលបំណងចម្បងជំរុញភាពជាដៃគូពិតប្រាកដរវាងឧស្សាហកម្ម (វិស័យឯកជន) និងគ្រឹះស្ថានបណ្ដុះបណ្ដាល (រដ្ឋ ឯកជន និងអង្គការ) ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញ ឱ្យត្រូវតាមតម្រូវការឧស្សាហកម្ម និងទីផ្សារការងារ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងធុរកិច្ច ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។




អត្ថបទបន្ទាប់


តើកសិករត្រូវធ្វើយ៉ាងណាខ្លះ ដើម្បីអាចចូលជាសមាជិកសហគមន៍កសិកម្មទំនើប?

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងលើកទឹកចិត្តឱ្យប្រជាកសិករ ដែលជួបបញ្ហាទីផ្សារ និងតម្លៃកសិផលធ្លាក់ចុះចងក្រងជាសហគមន៍ ជាពិសេសចូលជាសម…

ខេមបូណូមីស ទទួលបានពានរង្វាន់ «អង្គភាពសារព័ត៌មានឆ្នើម» ពីនិយ័តករបរធនបាលកិច្ច

និយ័តករបរធនបាលកិច្ច ដែលជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ពានរង្វាន់ «អង្គភាពសារព័ត៌មានឆ្នើម» ប្រចាំឆ្នាំ ២០២៤ ជូនអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ