មន្ត្រីជាន់ខ្ពស់អាម៉េរិក

មន្ត្រីជាន់ខ្ពស់អាម៉េរិកថា គ្មានហានិភ័យនៃការធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចសម្រាប់អាម៉េរិកនោះទេ ទោះការបិទរដ្ឋាភិបាលធ្វើឱ្យខាតបង់១១ពាន់លានដុល្លារក៏ដោយ


លោក ស្ដុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកបានអះអាងកាលពីថ្ងៃទី២៣ វិច្ឆិកា ថា ការបិទរដ្ឋាភិបាលរយៈពេល៤៣ថ្ងៃបានធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកខាតបង់យ៉ាងធ្ងន់ធ្ងររហូតដល់១១ពាន់លានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់រូបនេះមានសុទិដ្ឋិនិយមថា គ្មានហានិភ័យណាមួយបង្ហាញថាសេដ្ឋកិច្ចអាម៉េរិកទាំងមូលនឹងធ្លាក់ចូលក្នុងវិបត្តិនោះទេ បើទោះបីបច្ចុប្បន្នវិស័យខ្លះបានធ្លាក់ក្នុងវិបត្តិក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មន្ត្រីជាន់ខ្ពស់អាម៉េរិក
ដោយ

សេដ្ឋកិច្ចអាម៉េរិកបានខាតបង់រហូតដល់១១ពាន់លានដុល្លារដោយសារការបិទដំណើរការរដ្ឋាភិបាលក្នុងរយៈពេល៤៣ថ្ងៃ។ នេះបើតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ដោយបានបន្ថែមថា បញ្ហានេះបានធ្វើឱ្យផ្នែកខ្លះនៃសេដ្ឋកិច្ចអាម៉េរិក ដែលងាយរងផលប៉ះពាល់ដោយសារអត្រាការប្រាក់ និងវិស័យលំនៅឋានបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែលោកមិនបានមើលឃើញថា សេដ្ឋកិច្ចអាម៉េរិកទាំងមូលប្រឈមនឹងហានិភ័យនៃកំណើនអវិជ្ជមានទេ។

លោក បេសេន បានស្តីបន្ទោសការធ្លាក់ចុះសេដ្ឋកិច្ចអាម៉េរិកមួយផ្នែកនេះទៅលើអតិផរណាពោលគឺមិនមែនដោយសារការដំឡើងពន្ធដ៏ទូលំទូលាយរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ឡើយ ហើយលោករំពឹងថា តម្លៃថាមពលទាបនឹងជំរុញឱ្យតម្លៃទំនិញធ្លាក់ចុះកាន់តែទូលំទូលាយ។

ការស្ទង់មតិរបស់សាកលវិទ្យាល័យមីឈីហ្គេនរបស់សហរដ្ឋអាម៉េរិក ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានបង្ហាញថា សកម្មភាពផលិតកម្មនៅតាមរោងចក្រនៅសហរដ្ឋអាម៉េរិកបានធ្លាក់ចុះដោយសារតម្លៃខ្ពស់បណ្តាលមកពីការដំឡើងពន្ធលើការនាំចូល ដែលបានរារាំងតម្រូវការ ហើយអ្នកប្រើប្រាស់បានខកចិត្តចំពោះតម្លៃកើនខ្ពស់។

សេដ្ឋកិច្ចអាម៉េរិកបានខាតបង់រហូតដល់១១ពាន់លានដុល្លារដោយសារការបិទដំណើរការរដ្ឋាភិបាលក្នុងរយៈពេល៤៣ថ្ងៃ។ នេះបើតាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ដោយបានបន្ថែមថា បញ្ហានេះបានធ្វើឱ្យផ្នែកខ្លះនៃសេដ្ឋកិច្ចអាម៉េរិក ដែលងាយរងផលប៉ះពាល់ដោយសារអត្រាការប្រាក់ និងវិស័យលំនៅឋានបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែលោកមិនបានមើលឃើញថា សេដ្ឋកិច្ចអាម៉េរិកទាំងមូលប្រឈមនឹងហានិភ័យនៃកំណើនអវិជ្ជមានទេ។ះជាយ៉ាងណាលោក បេសេន មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកំណើននៅឆ្នាំ២០២៦ ក្រោយតម្លៃថាមពលបានធ្លាក់ចុះក្នុងខែតុលា ខណៈការលក់ផ្ទះបានកើនឡើង ស្របពេលរដ្ឋបាលរបស់លោក ត្រាំ កំពុងបន្តខំប្រឹងកាត់បន្ថយអតិផរណាដែលស្ថិតក្នុង៣%ជារៀងរាល់ឆ្នាំ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមអ្នកតស៊ូមតិដើម្បីសន្តិភាព ជំរុញឱ្យមេដឹកនាំកម្ពុជា ថៃ និងអាស៊ានដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

ក្រុមអ្នកតស៊ូមតិដើម្បីសន្តិភាព មកពីស្ថាប័នចម្រុះចំនួន១២១នាក់ ជំរុញឱ្យមេដឹកនាំកម្ពុជា ថៃ និងអាស៊ានដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ