បុណ្យសមុទ្រនៅក្រុងព្រះសីហនុ

ក្រុងព្រះសីហនុមានបន្ទប់ស្នាក់នៅសរុបជាង ៩ពាន់បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្តបុណ្យសមុទ្រ


គិតមកដល់ពេលនេះ សេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ មានភ្ញៀវទេសចរកក់យ៉ាងច្រើន ដើម្បីត្រៀមមកកម្សាន្ត នាឱកាសបុណ្យសមុទ្រ ប៉ុន្តែមិនទាន់ខ្វះកន្លែងស្នាក់នៅសម្រាប់ទេសចរនៅឡើយទេ គ្រាន់តែការកក់បន្ទប់ជិតពេញ ១០០%ហើយ ខណៈក្នុងក្រុងព្រះសីហនុមានបន្ទប់ស្នាក់ នៅសរុបដល់ទៅជាង ៩០០០ បន្ទប់ឯណោះ។ នេះបើតាមការអះអាងរបស់ក្រសួងទេសចរណ៍។
ក្រុងព្រះសីហនុមានបន្ទប់ស្នាក់នៅសរុបជាង ៩ពាន់បន្ទប់ សម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្តបុណ្យសមុទ្រ(រូបភាព ក្រសួងទេសចរណ៍)

នាពេលចាប់ផ្ដើមបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឯកឧត្ដម គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា បើតាមរបាយការណ៍គិតមកដល់ពេលនេះ នៅមិនទាន់ឈានដល់ការខ្វះបន្ទប់ សម្រាប់ភ្ញៀវស្នាក់នៅនោះទេ គ្រាន់តែការកក់បន្ទប់ជិតពេញ១០០%ហើយ តែជាធម្មតាការធ្វើសេវាកម្មជូនភ្ញៀវស្នាក់នៅ គឺមិនដែលលក់បន្ទប់ក្នុងទីតាំងទាល់តែអស់នោះទេ តែងតែមានត្រៀមសម្រាប់ភ្ញៀវក្នុងករណីមានបញ្ហាណាមួយ។ ឯកឧត្ដម បានបញ្ជាក់ទៀតថា ទោះបីជាមានការកក់បន្ទប់ស្នាក់នៅអស់ច្រើន តែយ៉ាងណាសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រនេះ មិនខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ និងនៅតែអាចបន្តផ្តល់ជូនបន្ទប់ស្នាក់នៅ សម្រាប់តម្រូវការរបស់ភ្ញៀវបាន ដោយសារក្រុងព្រះសីហនុ មានកន្លែងស្នាក់នៅគ្រប់គ្រាន់ និងមានជម្រើសក្នុងការស្នាក់នៅផ្សេងៗ ដូចជា ការបោះតង់ និងកន្លែងស្នាក់នៅផ្សេងៗទៀត។ ឯកឧត្ដម គឹម សេរីរដ្ឋ បានបន្ថែមថា សម្រាប់ចំនួនភ្ញៀវទេសចរ ដែលគ្រោងមកកម្សាន្ត នៅក្នុងឱកាសបុណ្យសមុទ្រ គិតមកដល់ពេលនេះ គឺមានចំនួនច្រើនកុះករហើយ តាមរយៈការកក់សណ្ឋាគារធំៗ បឹងកាឡូ ការកក់តង់ស្នាក់នៅ រួមទាំងកន្លែងផ្សេងៗផងដែរ។

បើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ឱ្យដឹងដែរថា សណ្ឋាគារសរុបនៅក្នុងក្រុងព្រះសីហនុមានចំនួនប្រមាណ ៨០សណ្ឋាគារ ក្នុងនោះមានបន្ទប់ស្នាក់នៅសរុបប្រមាណ ៩ពាន់បន្ទប់ ដែលធានាដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរមិនឱ្យខ្វះខាតឡើយ។ ដោយលោកបានអះអាងថា នៅជាប់ផ្លូវធំៗ គឺស្ទើរតែពេញអស់ដែរ ដោយគេទុក៤-៥បន្ទប់សម្រាប់ដល់ថ្ងៃបុណ្យ ប៉ុន្តែនៅមាននៅតាមផ្លូវចូលក្នុងៗទៀត ដែលភ្ញៀវអាចកក់និងចូលស្នាក់នៅបានផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ រៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ក៏ដូចជាជំរុញលើកតំលៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេសអេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា អមជាមួយសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។

សូមជម្រាបដែរថា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ប្រតិភូអន្តរជាតិប្រមាណ១៣០នាក់ មកពី២១ប្រទេស ជុំវិញពិភពលោក ក្នុងនោះរួមមានមកពី វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៊ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកផងដែរ។ ​នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


ក្រុមសហជីព បារម្ភពីការកើនឡើងនៃព្យួរការងារកម្មករ-និយោជិត ខណៈការបញ្ជាទិញផលិតផលកាត់ដេរធ្លាក់ចុះ

ការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជាពីទីផ្សារអន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មិនទាន់មានសញ្ញាវិជ្ជមានឡើងវិញនៅឡើយទេ នៅចុ…

ក្រោយពីតម្លៃជ្រូកធ្លាក់ចុះខ្លាំង ក្រសួងពាក់ព័ន្ធនឹងបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីស្វែងរកដំណោះស្រាយ

ក្រោយពិនិត្យឃើញថា នៅក្នុងរយៈពេល ០២ខែចុងក្រោយនេះ ថ្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះខ្លាំង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានស្នើឱ្យរដ្ឋមន្ត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ