វិស័យការពារជាតិ

សិង្ហបុរី ដែលជាកំពឹសពុលក្នុងតំបន់សម្រុកធ្វើទំនើបកម្មយោធា ទោះមានសមត្ថភាពការពារជាតិខ្លាំង


ទោះបីត្រូវបានគេទទួលស្គាល់ថា ជាប្រទេសកោះដ៏តូច ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង និងមានកម្លាំងយោធាខ្លាំងក៏ដោយ តែសិង្ហបុរី មិនបានធ្វេសប្រហែស និងស្កប់ស្កល់ក្នុងការធ្វើទំនើបកម្មយោធារបស់ខ្លួននោះទេ។ ជាក់ស្តែង សិង្ហបុរីនឹងធ្វើទំនើបកម្មយន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីពង្រឹងកម្លាំងយោធាសម្រាប់ត្រៀមឆ្លើយតបនឹងអស្ថិរភាពនានា ទោះបីបច្ចុប្បន្នប្រទេសដែនកោះមួយនេះកំពុងរស់នៅក្នុងសុខសន្តិភាពក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យការពារជាតិ
ដោយ

នៅក្នុងបទសម្ភាស​ជាមួយប្រព័ន្ធផ្សព្វផ្សាយលើកដំបូងចាប់តាំងពីឡើងកាន់តំណែង មេបញ្ជាការកងទ័ពអាកាសសិង្ហបុរី លោក ខែលវិន ហ្វាន (Kelvin Fan) បានសង្កត់ធ្ងន់លើសារសំខាន់នៃការត្រៀមខ្លួននៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធការពារជាតិ។ ឧត្តមសេនីយឯករូបនេះបានឡើងថា មេរៀនជម្លោះអន្តរជាតិ ធំៗដូចជា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល-អ៊ីរ៉ង់ និងឥណ្ឌា-ប៉ាគីស្ថាន សុទ្ធតែជាសញ្ញាដាស់តឿនឱ្យសិង្ហបុរី ត្រូវតែកសាងកងទ័ពអាកាសមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ចាត់រាល់ការគំរាមកំហែងសន្តិសុខពីប្រទេសបច្ចាមិត្ត។

បើតាមការអះអាងរបស់មេបញ្ជាការរូបនេះ បច្ចុប្បន្នកងទ័ពអាកាសរបស់សិង្ហបុរី កំពុងធ្វើទំនើបកម្មយន្តហោះដឹកជញ្ជូន ប្រព័ន្ធការពារដែនអាកាស ដែលមានមូលដ្ឋានលើដី និងប្រព័ន្ធបញ្ជាការត្រួតពិនិត្យ ទំនាក់ទំនង និងកុំព្យូទ័របច្ចេកវិទ្យាយោធាកម្រិតខ្ពស់។

លោកបានអះអាងថា យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុត F-35 និងយន្តហោះល្បាតសមុទ្រ P-8A នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីសិង្ហបុរី បានបញ្ជាទិញចំនួន២០គ្រឿង ដោយយន្តហោះទាំងនេះនឹងបង្កើនឥទ្ធិពលបន្ថែមលើកំពូលយន្តហោះចម្បាំងដែលមានស្រាប់ដូចជា F-15SG និងយន្តហោះ F-16 ដើម្បីធានាថា សិង្ហបុរី នៅតែជាកំផែងដែក និងជាកំពឹងពុល ដែលមិនអាចរំលោភបំពានបាននៅក្នុងតំបន់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកសារសម្ងាត់ទម្លាយថា វៀតណាម ត្រៀមទាំងពង្រឹងទំនាក់ទំនង និងជម្លោះដែលអាចកើតមានជាមួយអាម៉េរិក

ឯកសារសម្ងាត់របស់យោធាវៀតណាម បានបង្ហាញថា ទោះបីជាវៀតណាម មានទំនាក់ទំនងការទូតជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន យ៉ាងណាក៏ដោយ ក៏វៀតណាម កំព…

លោក ត្រាំ គ្រោងបញ្ចុះពន្ធលើទំនិញឥណ្ឌាពី៥០% មកនៅត្រឹម១៨% បន្ទាប់ពីឥណ្ឌាយល់ព្រមឈប់ទិញប្រេងពីរុស្ស៊ី

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងបញ្ចុះពន្ធគយលើទំនិញឥណ្ឌាពី៥០% មកនៅត្រឹម១៨% បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ