ឧក្រិដ្ឋកម្មអនឡាញ

អាជ្ញាធរសិង្ហបុរី ដាក់ក្រុមហ៊ុនចំនួន៨ ក្នុងបញ្ជីខ្មៅ ពីបទលាងលុយកខ្វក់២,៣ពាន់លានដុល្លារ


ឧក្រិដ្ឋកម្មអនឡាញត្រូវបានគេចាត់ទុកជាឧក្រិដ្ឋកម្មឆ្លងព្រំដែនជាប្រព័ន្ធ ហើយសូម្បីក្រុមហ៊ុននៅសិង្ហបុរី ក៏ត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងបញ្ហានេះផងដែរ។ ជាក់ស្តែងក្រុមហ៊ុនចំនួន៨ នៅក្នុងប្រទេសនេះ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ និងជាប់បម្រាមការធ្វើអាជីវកម្មក្រោយរកឃើញថា បានជាប់ព័ន្ធនឹងករណីលាងលុយកខ្វក់រហូតដល់២,៣ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
ឧក្រិដ្ឋកម្មអនឡាញ
ដោយ

ក្រុមហ៊ុនចំនួន៨ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ និងហាមឃាត់មិនឱ្យធ្វើអាជីវកម្ម ដោយសារតែពួកគេមានទំនាក់ទំនងជាមួយជនរត់គេចខ្លួនពីរនាក់ ដែលត្រូវបានចោទប្រកាន់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងករណីលាងលុយកខ្វក់ចំនួន២,៣ពាន់លានដុល្លារ។ អាជ្ញាធរសិង្ហបុរី ក្រោមកិច្ចសហការជាមួយអាជ្ញាធរគណនេយ្យ និងបទប្បញ្ញត្តិសាជីវកម្មបានបញ្ជាក់ថា ក្រុមហ៊ុនទំាំងនេះត្រូវបានគេរកឃើញថា មានទំនាក់ទំនងជាមួយជនសង្ស័យឈ្មោះ ស៊ូ ប៊ីងហៃ (Su Binghai) និង ស៊ូ ហៃកា ( Xu Haika) ដែលកំពុងរត់គេចខ្លួន។

អាជ្ញាធរសិង្ហបុរី បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះ ស្ថិតក្នុងចំណោមជនសង្ស័យ១៧នាក់ ដែលបានគេចវេសពីការចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលីសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យមានការចាប់ខ្លួនជនបរទេសចំនួន១០នាក់ក្នុងករណីលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី។ បុគ្គលទាំងនេះ ត្រូវបានចោទប្រកាន់ថា បានលាងលុយកខ្វក់ ដែលគេសង្ស័យថា ជាប្រាក់ចំណូលបានមកពីសកម្មភាពឧក្រិដ្ឋកម្ម ដែលរៀបចំនៅក្រៅប្រទេស រួមទាំងការបោកប្រាស់ និងល្បែងស៊ីសងតាមអនឡាញ។

បើតាមការស្រាវជ្រាវរបស់អាជ្ញាធរសិង្ហបុរី ជនសង្ស័យជនជាតិចិន ស៊ូ ហៃកា ត្រូវបានចុះបញ្ជីជានាយកក្រុមហ៊ុន Rong Hai Development តាំងពីខែធ្នូ ឆ្នាំ២០២០។ ដោយឡែក លោក ស៊ូ ប៊ីងហៃ ដែលកាន់លិខិតឆ្លងដែនដែលចេញដោយរដ្ឋមួយនៅឈូងសមុទ្រការ៉ាប៊ីន ត្រូវបានចុះបញ្ជីជានាយកក្រុមហ៊ុនចំនួន៦ រួមទាំងក្រុមហ៊ុន New Future Holdings ផងដែរ។

បន្ទាប់ពីគេចផុតពីការចាប់ខ្លួននៅឆ្នាំ២០២៣ អ្នកទាំងពីរបានបន្តទិញអចលនទ្រព្យយ៉ាងសកម្ម ដូចជាអាផាតមិនប្រណីតចំនួន២៥ នៅទីក្រុងឡុងដ៍ ដែលមានតម្លៃជិត៥១លានដុល្លារ តាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជីនៅចក្រភពអង់គ្លេសរបស់ពួកគេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មេបក្សប្រឆាំងដ៏ធំរបស់ថៃ ហៅវិធានការដោះស្រាយគ្រោះទឹកជំនន់របស់លោក អានុទីន ជាវិធានការបង្គ្រប់កិច្ច

លោក ណាតថាភុង រឿងផានយ៉ាវុត (Natthaphong Ruengpanyawut) មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅប្រទេសថៃ បានរិះគន់ចំពោះការបង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ