គម្រោងអគារជាប់គាំង

យន្តការក្រៅប្រព័ន្ធតុលាការ ត្រូវបានប្រើដើម្បីដោះស្រាយគម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ


ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រើប្រាស់វិធីសាស្ត្រដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការដោះស្រាយគម្រោងអគារជាប់គាំងក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលលើកទឹកចិត្តឱ្យប្រើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញត្តិច្បាប់ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។
គម្រោងអគារជាប់គាំង
ដោយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ក្រោមកម្មវិធី«ជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញត្តិច្បាប់ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោ​គ​»។

បើតាមមន្រី្តជាន់ខ្ពស់រូបនេះតាមរយៈវិធានការនេះ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី រួមទាំងការសម្របសម្រួលវិវាទដល់វិនិយោគិន ឬធុរជនជាច្រើនដែលមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង។ ជាលទ្ធផល វិវាទមួយចំនួនត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយមួយចំនួនទៀតកំពុងស្ថិតក្នុងដំណើរការនីតិវិធីសម្របសម្រួល ដើម្បីឈានទៅដោះស្រាយក្នុងពេលខាងមុខ។

យ៉ាងណាមិញ ផ្អែកតាមបទពិសោធន៍ និងក្របខ័ណ្ឌច្បាប់ជាធរមាន ក្រុមការងារបានដាក់ចេញវិធីសាស្រ្តជំរុញ និងសម្របសម្រួលការដោះស្រាយវិវាទលើគម្រោងដែលពាក់ព័ន្ធនឹងអគារជាប់គាំង ដោយបានសិក្សាស្វែងយល់អំពីអង្គហេតុ និងអង្គច្បាប់, ការរៀបចំស្ថិតិប្រភេទវិវាទជាក្រុម ពោលគឺក្រុមវិវាទដែលស្ថិតក្នុងប្រព័ន្ធតុលាការ និងក្រុមវិវាទដែលនៅក្រៅប្រព័ន្ធតុលាការ, ការផ្តល់ការប្រឹក្សាយោបល់ និង ការរៀបចំកិច្ចប្រជុំសម្របសម្រួលវិវាទ រួមទាំងការជំរុញ ឬពន្លឿននីតិវិធីច្បាប់ តាមរយៈយន្តការក្រុមការងារដែលមានតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។

ទន្ទឹមនេះ ក្រុមការងារនេះ ក៏លើកទឹកចិត្តដល់ធុរជន និងវិនិយោគិន ដែលមានពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ពោលគឺទាំងម្ចាស់ដី ម្ចាស់អគារ ឬភាគីផ្សេងទៀត ទំនាក់ទំនងមកក្រុមការងារ ដើម្បីផ្តល់កិច្ចសហការចូលរួមដោះស្រាយបញ្ហាអគារជាប់គាំងនេះ៕

None



អត្ថបទបន្ទាប់


ជនភៀសខ្លួនទូទាំងពិភពលោកបានកើនដល់ជាង១០០លាននាក់ គិតត្រឹមឆ្នាំ២០២៣

អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) កាលពីថ្ងៃទី១៣ ខែមិថុនា បាននិយាយថា ចំនួនជនភៀសខ្លួនបានកើនឡើងរហូតដល់ជាង១១៧លាននាក់ គិត…

វិស័យឧស្សាហកម្មនៅវៀតណាម កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម ដោយសារពលរដ្ឋមិនសូវចាប់អារម្មណ៍

រោងចក្រជាច្រើននៅភាគខាងត្បូង ប្រទេសវៀតណាម កំពុងជួបបញ្ហាក្នុងការជួលកម្មករ ដោយសារតែពលរដ្ឋមួយចំនួនចូលចិត្តតែការងារណា ដែលទាមទារការប្តេជ្ញាចិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ