តម្លៃភាគហ៊ុន និងប្រេងកញ្ជ្រោលឡើង

តើការកើនឡើងតម្លៃភាគហ៊ុន និងប្រេង និងការធ្លាក់ចុះតម្លៃមាសបានបង្ហាញពីធូរស្បើយនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិកឬយ៉ាងណា?


ក្រោយមានការបែកធ្លាយពីការបោះដៃរកការចរចាពាក់ព័ន្ធបញ្ហាពន្ធពីមន្រ្តីអាម៉េរិក ហើយទីក្រុងប៉េកាំងប្រកាសបើកចំហទ្វារសម្រាប់ការចរចា បានធ្វើឱ្យតម្លៃភាគហ៊ុន និងប្រេងពុះបញ្ជ្រោលឡើង ខណៈតម្លៃមាសធ្លាក់ចុះ។ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើង៣៨សេនដល់៦២,៥១ដុល្លារក្នុងមួយបារ៉ែល ហើយភាគហ៊ុនស្ទុះឡើងពី០,៣ទៅ២% ស្របពេលដែលមាសធ្លាក់ចុះមកនៅត្រឹមជិត៣ពាន់៩រយដុល្លារនៅក្នុងមួយតម្លឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
តម្លៃភាគហ៊ុន និងប្រេងកញ្ជ្រោលឡើង
ដោយ

ទីផ្សារភាគហ៊ុន និងប្រេងនៅលើទីផ្សារពិភពលោក ជាពិសេសអាស៊ីបានហក់ឡើងខ្ពស់ ក្រោយចិននិងអាម៉េរិកបានបង្ហាញតម្រុយឈានទៅរកការបើកផ្លូវឲ្យមានការចរចាលើបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ បន្ទាប់ពីកម្តៅបានកើនឡើងជាបន្តបន្ទាប់តាំងពីខែកុម្ភៈ មក។ ក្រសួងពាណិជ្ជកម្មចិនបានអះអាងនៅថ្ងៃសុក្រ នេះថា សហរដ្ឋអាម៉េរិកបានបង្ហាញពីឆន្ទៈម្តងហើយម្តងទៀតក្នុងការចរចាលើបញ្ហាពន្ធបដិការ ហើយថាទ្វាររបស់ទីក្រុងប៉េកាំង បើកចំហជានិច្ចសម្រាប់ការពិភាក្សានេះ។

ក្រោយក្រសួងពាណិជ្ជកម្មរបស់ចិនបង្ហើបបែបនេះភ្លាមទីផ្សារភាគហ៊ុនធំៗដូចជា Nasdaq បានកើនឡើង០,៣%, ផ្សារភាគហ៊ុន S&P 500 បានកើនឡើង០,៦% និងផ្សារភាគហ៊ុន Nikkei របស់ជប៉ុនកើនឡើង១% ដោយឡែកភាគហ៊ុនតៃវ៉ាន់ឡើង២%។

ជាមួយគ្នានេះតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិក៏បានឡើងថ្លៃផងដែរ ពោលគឺប្រមាណ៣៨សេន ឬ០,៦% ដោយឡើងដល់៦២,៥១ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃមាស ដែលបានហក់ឡើងខ្ពស់នៅមួយរយៈចុងក្រោយបានស្រុតចុះមកនៅត្រឹមជិត៣ពាន់៩រយដុល្លារក្នុងមួយតម្លឹង។

លោក ម៉ាត់ ស៊ីមសុន (Matt Simpson) អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន City Index បាននិយាយថា ចិនបានបញ្ចញសំឡេងដោយប្រុងប្រយ័ត្នពាក់ព័ន្ធការចរចាលើបញ្ហាពន្ធបដិការជាមួយអាម៉េរិក ហើយបានទាមទារឱ្យអាម៉េរិកបង្ហាញភាពស្មោះត្រង់ ប្រសិនបើពួកគេពិតជាចង់ពិភាក្សាលើបញ្ហាពាណិជ្ជកម្មមែនោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃជ័រកៅស៊ូកម្ពុជាធ្លាក់ចុះខ្លាំងប្រមាណ៣០០ដុល្លារក្នុង១តោន តើមកពីមូលហេតុអ្វី?

តម្លៃជ័រកៅស៊ូរបស់កម្ពុជាបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ …

លោក ដូណាល់ ត្រាំ ដកតំណែងទីប្រឹក្សាសន្តិសុខជាតិ និងគ្រោងស្នើកញ្ចប់ថវិកាសន្តិសុខជាតិរហូតដល់ជាង១ទ្រីលានដុល្លារ

កាលពីថ្ងៃទី១ ខែឧសភា ដែលចំទិវាពលកម្មអន្តរជាតិលោក ដូណាល់ ត្រាំ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយលោកដកលោក ម៉ៃ វ៉ាលស៍ (Mike Waltz) ចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ