វិស័យបច្ចេកវិទ្យា

កំពូលមេដឹកនាំចិន លោក ស៊ី ជីនពីង ប្តេជ្ញាពង្រឹងសមត្ថភាពអភិវឌ្ឍន៍ AI ដោយខ្លួនឯង ចំពេលមានការប្រកួតប្រជែងដ៏ក្ដៅគគុកជាមួយអាម៉េរិក


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសច្ចាថា នឹងប្រឹងប្រែងដោយខ្លួនឯង ដើម្បីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រទេសចិន ខណៈប្រទេសនេះកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងអាម៉េរិក ទាក់ទង់វិស័យបច្ចេកវិទ្យា AI ដែលជាវិស័យយុទ្ធសាស្ត្រដ៏សំខាន់មួយនាពេលបច្ចុប្បន្ន និងអនាគត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យបច្ចេកវិទ្យា
ដោយ

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយនៅការិយាល័យនយោបាយ កាលពីថ្ងៃទី ២៥ ខែមេសា លោក ស៊ី បាននិយាយថា ប្រទេសចិន គួរតែប្រើប្រាស់ «ប្រព័ន្ធជាតិទាំងមូលថ្មី» របស់ខ្លួនដើម្បី​អភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ដោយខ្លួនឯង ដោយបានអំពាវនាវឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ទាំងអស់ រួបរួមគ្នា ដើម្បីសម្រេចគោលដៅនេះ។

បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ចិន លោក ស៊ី បាននិយាយថា ចិន ត្រូវតែទទួលស្គាល់អំពីចំណុចខ្វះខាតរបស់ខ្លួន និងត្រូវបង្កើនកិច្ចខិតខំរបស់ខ្លួនដើម្បីជំរុញឱ្យមានការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍឧស្សាហកម្ម និងកម្មវិធីផ្ដោតលើ AI។ លោក ស៊ី បានកត់សម្គាល់ថា ការគាំទ្រគោលនយោបាយនឹងត្រូវផ្តល់លើផ្នែកមួយចំនួនដូចជា លទ្ធកម្មរបស់រដ្ឋាភិបាល សិទ្ធិលើកម្មសិទ្ធិបញ្ញា ការស្រាវជ្រាវ និងការបណ្តុះទេពកោសល្យ។

អ្នកជំនាញមួយចំនួននិយាយថា ប្រទេសចិន បានចាប់ផ្ដើមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ AI ជាមួយនឹងសហរដ្ឋអាម៉េរិក កាន់តែខ្លាំងឡើងកាលពីឆ្នាំមុន ដោយកាលពីខែមករា ប្រទេសចិន បានបង្កើតអាជីវកម្ម AI ផ្ទាល់ខ្លួន គឺក្រុមហ៊ុន DeepSeek ដោយទាក់ទាញការចាប់អារម្មណ៍ជាសកលជាខ្លាំងចំពោះកម្រិតបន្ទះឈីបទំនើប និងមានតម្លៃទាបជាងបន្ទះឈីបដែលផលិតដោយប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាម៉េរិក ជាដើម។

លោក ស៊ី បាននិយាយថា ចិនត្រូវតែបន្តពង្រឹងការស្រាវជ្រាវជាមូលដ្ឋាន ផ្តោតការខិតខំរបស់ខ្លួនលើការគ្រប់គ្រងបច្ចេកវិទ្យាស្នូលដូចជាបន្ទះឈីបដ៏ទំនើប និងសូហ្វវែរជាមូលដ្ឋានព្រមទាំងបង្កើតប្រព័ន្ធមូលដ្ឋានផ្នែកទន់និងរឹងនៃបញ្ញាសិប្បនិម្មិតមួយមានឯករាជ្យ អាចគ្រប់គ្រងបាន និងសហការគ្នា។

លោក ស៊ី បានបន្ថែមថា បទប្បញ្ញត្តិ និងច្បាប់របស់ AI គួរតែពន្លឿនដើម្បីបង្កើត«ការព្រមានអំពីហានិភ័យ និងប្រព័ន្ធឆ្លើយតបពេលមានអាសន្នដើម្បីធានាថា បញ្ញាសិប្បនិម្មិតមានសុវត្ថិភាព ភាពជឿជាក់ និងអាចគ្រប់គ្រងបាន។

លោក ស៊ី បាននិយាយកាលពីឆ្នាំមុនថា AI មិនគួរជា«ល្បែងរបស់ប្រទេសអ្នកមាននោះទេ» ព្រមទាំងបានអំពាវនាវឱ្យមានអភិបាលកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការលើ AIនេះផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប្រទេសថៃ គ្រោងនឹងចាក់បញ្ចូលសាច់ប្រាក់ ១៥ពាន់លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងថមថយល្បឿន

ក្រោយពេលដែលមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានកែប្រែការព្យាករណ៍កំណើន GDP របស់ប្រទេសថៃ ឆ្នាំ២០២៥ ពី២,៩% មកនៅត្រឹម ១,៨% ដោយសារ…

ស្នងការសេដ្ឋកិច្ចរបស់អឺរ៉ុបថា សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប មិនទាន់ឈានដល់កិច្ចព្រមព្រៀងលើពន្ធគយទេ

ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប លោក វ៉ល់ឌីស ដូមប្រូវស្គីស (Valdis Dombrovskis) បាននិយាយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុប នៅមិនទាន់សម្រេចបានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ