វិទ្យាសាស្ត្រ

ការសិក្សាមួយបង្ហាញថា ចិន តាមជិតទាន់អាម៉េរិក លើសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ


ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ប្រទេសចិន តាមជិតទាន់សហរដ្ឋអាម៉េរិកហើយសម្រាប់ការដឹកនាំផ្នែកវិទ្យាសាស្ត្រ ដោយគេរំពឹងថា ចិននឹងអាចតាមទាន់អាម៉េរិក នៅមុនឆ្នាំ២០៣០ ខណៈអ្នកវិទ្យាសាស្ត្រចិន ស្ទើរតែពាក់កណ្តាលអាចកាន់តំណែងដូចនឹងអ្នកវិទ្យាសាស្ត្ររបស់អាម៉េរិកដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Business Times។
វិទ្យាសាស្ត្រ
ដោយ

ការសិក្សាស្រាវជ្រាវ ដែលចេញផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្ត្រមួយបានរកឃើញថា អ្នកវិទ្យាសាស្ត្ររបស់ចិន បានបំពេញតួនាទីជាអ្នកដឹកនាំចំនួន៤៥% នៅក្នុងការសិក្សារួមគ្នារវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន នៅក្នុងឆ្នាំ២០២៣ ដោយបានកើនឡើងពី៣០% ក្នុងឆ្នាំ២០១០។

ការសិក្សានេះបានបង្ហាញទៀតថា ប្រសិនបើនិន្នាការនេះនៅតែបន្ត នោះប្រទេសចិននឹងឈានដល់កម្រិតស្មើគ្នានឹងអាម៉េរិក នៅឆ្នាំ២០២៧ ឬឆ្នាំ២០២៨ ពោលគឺមុនឆ្នាំ២០៣០ ជាចំណុចមួយដែលភាគីទាំងពីរនឹងមានចំណែកស្មើគ្នានៃការស្រាវជ្រាវរួមគ្នា។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Wuhan របស់ចិន សាកលវិទ្យាល័យ California និងសាកលវិទ្យាល័យ Chicago របស់អាម៉េរិក បានប្រើប្រាស់គំរូរៀនតាមម៉ាស៊ីន ដើម្បីកំណត់អត្តសញ្ញាណអ្នកវិទ្យាសាស្ត្រណាដែលដឹកនាំគម្រោងដោយផ្អែកលើសេចក្តីថ្លែងការណ៍រួម និងទិន្នន័យអ្នកនិពន្ធ។ អ្នកនិពន្ធបាននិយាយថា វិធីសាស្រ្តនេះបានផ្តល់វិធីតាមដានអំណាចវិទ្យាសាស្ត្រដែលមានភាពស្មុគស្មាញជាងការវាយតម្លៃបុរាណដូចជាចំនួនការបោះពុម្ពផ្សាយ ឬ សន្ទស្សន៍ជាដើម។ លទ្ធផលបានបង្ហាញថា ប្រទេសចិនមិនត្រឹមតែបង្កើនអភិវឌ្ឍវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែចិនថែមទៀតកំពុងរៀបចំវាឱ្យបានល្អប្រសើរថែមទៀតផងដែរ។

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


៥ចំណុចសំខាន់ដែលពិភពលោកកំពុងតាមដានពីជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូង ត្រូវធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ស…

ជើងហោះហើរត្រង់ដំបូងទៅកាន់ប្រទេសឥណ្ឌា ផ្ដល់ជម្រើសវេជ្ជសាស្រ្ដដែលមានភាពងាយស្រួល និងគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា

ការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់លើកដំបូងទៅកាន់ទីក្រុង Kolkata ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំភាគខាងកើតនៃប្រទេសឥណ្ឌាពីប្រទេសកម្ពុជា នឹងផ្ដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ