ការដំឡើងពន្ធ

លោក ត្រាំ អះអាងថា ពន្ធលើទំនិញកាណាដា និងម៉ិកស៊ិកនៅតែអនុវត្ត ទោះប្រទេសទាំងពីរប្រឹងប្រែងទប់ស្កាត់ជនអន្តោប្រវេសន៍ និងថ្នាំហ្វេនតានីល


ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ថា ពន្ធលើទំនិញនាំចូលរបស់កាណាដា និងម៉ិកស៊ិកនឹងនៅតែអនុវត្តតាមផែនការដែលបានគ្រោងទុក ទោះបីជាប្រទេសទាំងពីរនេះប្រឹងប្រែងពង្រឹងសន្តិសុខព្រំដែន ដើម្បីទប់ស្កាត់រំហូរជនអន្តោប្រវេសន៍ខុសច្បាប់ និងថ្នាំសំយោគអាភៀនហ្វេនតានីលដ៏គ្រោះថ្នាក់ចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិកយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
លើកាណាដា_និងម៉ិកស៊ិកនឹងនៅតែដំណើរការdasd123asdada
ដោយ

លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង ថា ការដំឡើងពន្ធលើទំនិញនាំចូលរបស់កាណាដា និងម៉ិកស៊ិកនឹងដំណើរការទៅមុខតាមផែនការ។ ទន្ទឹមនឹងនេះ លោកត្រូវបានគេចោទសួរថា តើប្រទេសកាណាដា និងប្រទេសម៉ិកស៊ិកបានចាត់វិធានការគ្រប់គ្រាន់ដែរឬទេ ដើម្បីគេចផុតពីពន្ធគយ២៥%របស់សហរដ្ឋអាម៉េរិក។

មជ្ឈដ្ឋានជាច្រើនបានដាក់ក្ដីសង្ឃឹមថា ប្រទេសកាណាដា និងម៉ិកស៊ិក ដែលជាដៃគូពាណិជ្ជកម្មកំពូលៗរបស់សហរដ្ឋអាម៉េរិក អាចបញ្ចុះបញ្ចូលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ឱ្យពន្យារពេលបន្ថែមទៀតនូវការដំឡើងពន្ធនេះ ដែលនឹងអនុវត្តលើទំនិញនាំចូលពីប្រទេសទាំងពីរនេះក្នុងទំហំរហូតដល់ទៅ៩១៨ពាន់លានដុល្លារ ចូលទៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក រាប់ចាប់ពីរថយន្តរហូតដល់ថាមពល។ អ្នកជំនាញមើលឃើញថា ការដំឡើងពន្ធទាំងនេះអាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅក្នុងទ្វីបអាម៉េរិកខាងជើងទាំងមូល ជាពិសេសឧស្សាហកម្មរថយន្តតែម្ដង។

លោក ដូណាល់ ត្រាំ មិនបាននិយាយពីឱសានវាទថ្ងៃទី៤ ខែមីនា នោះទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា លោកចង់ដំឡើងពន្ធឱ្យស៊ីគ្នាទៅនឹងរបាំងពាណិជ្ជកម្មដែលគ្រប់ប្រទេសទាំងអស់រួមទាំងប្រទេសបារាំងផងបានដាក់លើទំនិញរបស់សហរដ្ឋអាម៉េរិក។

លោក ត្រាំ និងលោក ម៉ាក្រុង មិនបានពិភាក្សាគ្នាជាសាធារណៈនូវចំណុចជាប់គាំងមួយទៀតនោះទេ ពោលគឺបញ្ហាពន្ធលើសេវាឌីជីថលដែលប្រទេសបារាំង កាណាដា និងប្រទេសផ្សេងៗទៀតបានដាក់លើបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក រួមមានក្រុមហ៊ុន Google ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Amazon ជាដើម។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋបាលរបស់លោកបើកការស៊ើបអង្កេតពន្ធឡើងវិញ លើប្រទេសនានាដែលយកពន្ធលើសេវាឌីជីថលពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជាគ្រោងដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគនៅទូទាំងប្រទេស ក្រោយទទួលបានជោគជ័យនៅខេត្តព្រះសីហនុ

កម្មវិធីពិសេសជំរុញការវិនិយោគ គឺជាកម្មវិធីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្តនៅក្នុងខេត្តព្រះសីហនុ និងទទួលបានការចាប់អារម្មណ៍ច្រ…

អ្នកជំនាញព្រ.មានថា គម្រោងសាងសង់លំនៅឋានតម្លៃទាបរបស់រដ្ឋាភិបាលថៃ នឹងដាក់សម្ពាធបន្ថែមលើវិស័យអចលនទ្រព្យ

អ្នកជំនាញបានព្រមានថា គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃក្នុងការសាងសង់លំនៅឋានតម្លៃទាបរហូតដល់រាប់សិបម៉ឺនខ្នងសម្រាប់ប្រជាជនក្រីក្រ នឹងដាក់សម្ពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ