ប្រព័ន្ធបច្ចេកវិទ្យា

សម្តេច ហ៊ុន ម៉ាណែត អះអាងថា ការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាបានបោះជំហានទៅមុខយ៉ាងលឿន


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដោយសម្តេចអះអាងថា ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខក្នុងល្បឿនយ៉ាងលឿននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការធ្វើឌីជីថលូបនីយកម្ម គឺសំដៅលើការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលចូលទៅក្នុងដំណើរការប្រចាំថ្ងៃនៃស្ថាប័នរដ្ឋ និងឯកជន។
ប្រព័ន្ធបច្ចេកវិទ្យា
ដោយ

យ៉ាងណាមិញ កម្ពុជា បាន និងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថា នឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី១ទ្រីលានដុល្លារដល់២ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣០។

នាពិធីបើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុក ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា គឺជាការចាប់យកនូវផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវិល័យផងដែរ។

សម្តេចធិបតីកត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជា បានបោះជំហានទៅមុខក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ពិសេសក្នុងវិបត្តិកូវីដ-១៩ បានជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់។ បើតាមសម្តេចធិបតី ការទូទាត់សងប្រាក់ឌីជីថល បានកើនដល់ប្រមាណ៤៩២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ស្មើនឹង១៦ដងនៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ីនធើណេតចល័ត និងចុះឈ្មោះប្រើប្រាស់សេវាទូរសព្ទចល័តបានកើនដល់ប្រមាណជាង១៩លាននាក់ ក្នុងឆ្នាំ២០២៣។

​​បើតាមសម្តេច ហ៊ុន ម៉ាណែត នៅក្នុងក្របខណ្ឌតំបន់ និងសកល រាជរដ្ឋាភិបាលកម្ពុជា ​កំពុងរៀបចំរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥ និងយុទ្ធសាស្រ្តឌីជីថល ឆ្នាំ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។ មិនតែប៉ុណ្ណោះ កម្ពុជាបាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដោយរំពឹងថា នឹងជួយបង្កើតទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី១ទ្រីលានដុល្លារ ដល់២ទ្រីលានដុល្លារ នៅត្រឹមឆ្នាំ២០៣០៕

None



អត្ថបទបន្ទាប់


អេស៊ីលីដា ដាក់ឱ្យដំណើរការការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ ជាមួយកម្មវិធី “WeChat Pay” ជាផ្លូវការ

ក្រុមហ៊ុន NETSTARS Co., Ltd. របស់ប្រទេសជប៉ុន ដែលដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ បានប្រកាសជាផ្…

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការផ្អាកការនាំចូលសាច់បង្កកប្រភេទគ្រឿងក្នុងបណ្តោះអាសន្នរយៈពេល៦ខែ?

អ្នកជំនាញក្នុងវិស័យកសិកម្មរំពឹងការចូលជាធរមាននៃការហាមឃាត់ ការនាំចូលបំណែកសាច់បង្កក និងគ្រឿងក្នុងបណ្តោះអាសន្នចាប់ពីដើមសប្តាហ៍នេះ នឹងជួយធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ