នាយករដ្ឋមន្ត្រីថៃ

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តពីសភា


នៅទីបំផុត នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានឆ្លងផុតគ្រោះធំ នៃការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងសភា នៅថ្ងៃពុធ សប្តាហ៍នេះ ដោយជោគជ័យក្រោយសមាជិកភាគច្រើនបានបោះឆ្នោតប្រឆាំងនឹងញត្តិចោទប្រកាន់របស់គណបក្សប្រឆាំងចំពោះការដឹកនាំរបស់លោកស្រី ដែលថា ស្ថិតនៅក្រោមឥទ្ធិពលរបស់ឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គេចវេះការបង់ពន្ធ និងគ្មានសមត្ថភាពដឹកនាំ និងដោះស្រាយបញ្ហាជាតិសំខាន់ៗជាដើម។
នាយករដ្ឋមន្ត្រីថៃ
ដោយ

ការបោះឆ្នោតប្រឆាំងនឹងការដកសេចក្ដីទុកចិត្តនេះ បានធ្វើឡើងក្នុងសំឡេងគាំទ្រពីសមាជិករដ្ឋសភាចំនួន ៣១៩ សំឡេង អនុប្បវាទចំនួន ៧សំឡេង នៅក្នុងចំណោមសមាជិកសភា ៤៨៨រូប។ ការបោះឆ្នោតសភាប្រឆាំងនឹង ការដកសេចក្ដីទុកចិត្ត លើលោកស្រីផែថុងថាន នេះ គឺជាវិញ្ញាសារលើកដំបូងមួយ ដែលនាយករដ្ឋមន្ត្រីថៃរូបនេះ បានឆ្លងកាត់ បន្ទាប់ពីចូលកាន់អំណាចបានជាង ៧ខែមកនេះ ។

Lead: ប្រធានរដ្ឋសភាថៃ លោក វ៉ាន មូហាម៉ាត់ នូ ម៉ាថា (Wan Muhamad Noor Matha) បានចាប់ផ្តើមសម័យប្រជុំនៅម៉ោង១០ព្រឹក ជាមួយនឹងវត្តមានតំណាងរាស្ត្រចំនួន៤៨៨នាក់។ រដ្ឋសភាបានបោះឆ្នោតប្រឆាំងនឹងញត្តិដកសេចក្ដីទុកចិត្តលើលោកស្រី ផែថងថាន របស់គណបក្សប្រឆាំងក្នុងសំឡេង៣១៩ ទល់នឹង ១៦២ ជាមួយនឹងសំឡេងអនុប្បវាទ ៧សំឡេង។ លោក វ៉ាន ប្រធានរដ្ឋសភាថៃ បានប្រកាសពីលទ្ធផលនៃការបោះឆ្នោតនេះ និងប្រកាសបិទសម័យប្រជុំភ្លាមៗតែម្ដង។យ៉ាងណាក៏ដោយលោក ណាថាផង រឿងផានយ៉ាវុត (Natthaphong Ruengpanyawut) មេដឹកនាំគណបក្សរបស់ប្រជាជន ដែលជាបក្សប្រឆាំងនៅប្រទេសថៃ នឹងស្នើឱ្យអង្គការឯករាជ្យបើកការស៊ើបអង្កេតលើលោកស្រី ផែថងថាន ចំពោះបញ្ហាទាក់ទងនឹងការជជែកដេញដោលអំពីការដកសេចក្ដីទុកចិត្តនេះ ហើយលោក ក៏បានប្រាប់ឱ្យរដ្ឋាភិបាលគួរតែត្រៀមការពារខ្លួនឱ្យបានល្អ ព្រោះលោកស្រី មិនទំនងជាអាចឆ្លើយសំណួរដ៏ច្រើន ដែលពួកគេនឹងចោទសួរនោះឡើយ។

សូមជម្រាបថា ញត្តិដកសេចក្ដីទុកចិត្តនេះត្រូវបានពិភាក្សាដេញដោលរយៈពេលពីរថ្ងៃមកហើយ មុនបោះឆ្នោតសម្រេចនៅថ្ងៃពុធ សប្តាហ៍នេះ។ គណបក្សប្រឆាំងបានចោទនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ថាខ្វះចំណេះដឹង គ្មានភាពចាស់ទុំ និងខ្វះឆន្ទៈនយោបាយក្នុងការដឹកនាំរដ្ឋាភិបាល ដែលស្ថិតក្រោមឥទ្ធិពលរបស់ឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

សមាជិកសភារបស់គណបក្សប្រឆាំងចោទរដ្ឋាភិបាលរបស់លោកស្រី មិនបានដោះស្រាយបញ្ហាសំខាន់ៗរួមទាំងថ្លៃអគ្គិសនីខ្ពស់ និងតម្លៃកសិកម្មធ្លាក់ចុះ ហើយបានបន្តគោលនយោបាយចែកប្រាក់ដល់ប្រជាជន ទោះជាមានការព្រមានថា វានឹងគ្មានប្រសិទ្ធភាពជំរុញសេដ្ឋកិច្ចក៏ដោយ។

លោកស្រី ផែថងថាន បានច្រានចោលការចោទប្រកាន់ទាំងអស់នេះ ដោយនិយាយថា លោកស្រី កំពុងផ្តល់ចំណុចល្អបំផុតដល់ប្រទេសជាតិ ហើយគេគួរតែវិនិច្ឆ័យលើការងាររបស់លោកស្រី ជាជាងទំនាក់ទំនងគ្រួសាររបស់លោកស្រី។

នាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះបាននិយាយដោយទទូចថា រដ្ឋាភិបាលរបស់លោកស្រី មិនស្ថិតនៅក្រោមឥទ្ធិពលរបស់នរណាម្នាក់ឡើយ ខណៈលោក ថាក់ស៊ីន បានអះអាងថា លោកបានចូលនិវត្តន៍ហើយ ហើយលោកគ្រាន់តែផ្តល់ដំបូន្មានខ្លះៗដល់កូនស្រីតែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើទំនាក់ទំនងរវាងអាម៉េរិក និងហ្គ្រីនលែន កាន់តែអាប់អួរ ឬយ៉ាងណា ក្រោយកោះនេះបដិសេធមិនស្វាគមន៍ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក?

ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកជាមួយហ្គ្រីនលែន និងដាណឺម៉ាក កាន់តែមានអាប់អួរបន្ថែមទៀត បន្ទាប់ពីមេដឹកនាំកោះហ្គ្រីនលែន ដែលជាដែនកោះមួយរបស់…

ក្រុមហ៊ុន លី ហួរ គ្រុប ប្រគល់ថវិកាចំនួន ១០០,០០០,០០០ រៀល ប្រមូលបានពីកម្មវិធី «ដើររួមគ្នាបង្ហាញក្តីស្រលាញ់សម្រាប់កុមារ និងគាំទ្រសកម្មភាពសប្បុរសធម៌» ជូនមន្ទីរពេទ្យកុមារអង្គរ

កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធដទៃទៀត តំណាងដោយ អ្នកឧកញ៉ា សេង វិសាល និងលោកជំទាវ ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ