តើវិស័យអចលនទ្រព្យនៅប្រទេសថៃ កំពុងប្រឈមមុខនឹងបញ្ហាអ្វីនៅពេលនេះ?
វិស័យអចលនទ្រព្យនៅប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងមានកំណើនយឺតនៅឆ្នាំនេះ ដោយសារអត្រាការប្រាក់ខ្ពស់បានកាត់បន្ថយតម្រូវការទិញ ជាពិសេសសម្រាប់អ្ន…
ទិន្នន័យដែលប្រមូលបានពីក្រសួងទេសចរណ៍ នៃប្រទេសនានាបានបង្ហាញថា វៀតណាម បានជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានភ្ញៀវទេសចរចិនចំនួន៨៨ម៉ឺន៩ពាន់នាក់ រីឯសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៣ ដោយទទួលបានភ្ញៀវទេសចរចិន៧៨ម៉ឺន៦ពាន់នាក់ ខណៈម៉ាឡេស៊ីឈរលំដាប់ទី៤ ដោយទទួលបានភ្ញៀវទេសចរចិនជិត៧៥ម៉ឺន៩ពាន់នាក់, ចំណែកប្រទេសឡាវ ជាប់ចំណាត់ថ្នាក់លេខ៥ជាមួយចំនួនភ្ញៀវទេសចរចិន ជាង២៤ម៉ឺន២ពាន់នាក់។
អ្វីដែលគួរឱ្យកត់សម្គាល់ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ ដោយទទួលបានភ្ញៀវទេសចិន ចំនួន១៩ម៉ឺននាក់ ដែលធ្វើឱ្យវាក្លាយជាប្រភពភ្ញៀវទេសចរបរទេសធំបំផុតទី៣ មកកាន់កម្ពុជា បន្ទាប់ពីភ្ញៀវទេសចរថៃ និងវៀតណាម។ ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌូណេស៊ី ទទួលបានភ្ញៀវទេសចរចិន ចំនួន១១ម៉ឺន៣ពាន់នាក់ ហើយហ្វីលីពីនទទួលបានភ្ញៀវទេសចរចិន ជាង១០ម៉ឺន៩ពាន់នាក់៕
ដោយ: តែម សុខុម