អនុស្សរណៈយោគយល់គ្នា

ថៃ អះអាងថា ខ្លួននឹងមិនលុបចោល MoU សំខាន់ៗជាមួយកម្ពុជា ដូចការស្នើសុំរបស់គណបក្សប្រឆាំងឡើយ


ក្រសួងការបរទេសថៃ បានអះអាងថា ថៃនឹងមិនលុបចោលអនុស្សរណៈយោគយល់គ្នាណាមួយដែលបានចុះជាមួយកម្ពុជា នោះទេ ទោះបីរងសម្ពាធពីសមាជិកសភា និងឥស្សរជនមកពីគណបក្សប្រឆាំង ដែលទាមទារឱ្យលុបចោលក៏ដោយ។ ក្រសួងការបរទេសថៃ បានចាត់ទុក MoU ដែលបានចុះជាមួយកម្ពុជា នៅតែជាមូលដ្ឋានគ្រឹះនៃការបោះបង្គោលព្រំដែនទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
អនុស្សរណៈយោគយល់គ្នា
ដោយ

លោក បេនចាមីន ស៊ូកានចាណាចទី (Benjamin Sukanjanajtee) អគ្គនាយកនៃនាយកដ្ឋានសន្ធិសញ្ញា និងកិច្ចការច្បាប់របស់ក្រសួងការបរទេសថៃ បានចាត់ទុកអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលចុះហត្ថលេខាជាមួយកម្ពុជា ជា MoU ស្របតាមច្បាប់ ហើយនៅតែសំខាន់សម្រាប់ការដោះស្រាយបញ្ហាព្រំដែនគោក និងដែនសមុទ្រ។ ដូច្នេះថៃគ្មានហេតុផលណាមួយលុបចោល MoU តាមការទាមទាររបស់គណបក្សប្រឆាំងនៅថៃ នោះទេ។

សម្រាប់លោក បេនចាមីន MoU នេះជាក្របខណ្ឌ និងជាមូលដ្ឋានគ្រឹះមួយសម្រាប់គណៈកម្មការព្រំដែនរួម (JBC) និងអនុគណៈកម្មាធិការបច្ចេកទេសរួម (JTSC) ដើម្បីធ្វើការឆ្ពោះទៅរកការបោះបង្គោលព្រំដែន ដោយប្រើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។ លោកមានទំនុកចិត្តថា ប្រទេសថៃនឹងទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងឆ្នាំ២០០០ នេះ ហើយថាក្រោម MoU នេះ ប្រទេសទាំងពីរត្រូវតែរួមគ្នាវាស់វែង និងកំណត់បង្គោលព្រំដែន ដើម្បីផលិតផែនទីដែលអាចប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែង។

លោកបាននិយាយថា ប្រទេសថៃ មិនអាចបោះបង់ចោលសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ និងផែនទីខ្នាត១លើ២០ម៉ឺន (១:២០០,០០០) បានឡើយ។ បើតាមលោក បេនចាមីន MoU ឆ្នាំ២០០០ តម្រូវឱ្យភាគីថៃ និងកម្ពុជា ចៀសវាងសកម្មភាពណាមួយដែលអាចផ្លាស់ប្តូរបរិស្ថាននៃតំបន់ព្រំដែន ដើម្បីកុំឱ្យប៉ះពាល់ដល់ការវាស់វែងព្រំដែនរវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើវិវាទបានកើតឡើងជុំវិញការបកស្រាយ ឬការអនុវត្ត MoU តម្រូវឱ្យភាគីទាំងពីរចរចាគ្នាដោយផ្ទាល់ ដោយគ្មានការពាក់ព័ន្ធនឹងភាគីទីបី ឬក៏ស្វែងរកយន្តការជំនួសដើម្បីដោះស្រាយបញ្ហានេះឡើយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធបន្ថែមទៀតលើប្រទេសណា ដែលយកពន្ធឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ប្រទេសណាដែលយកពន្ធឌីជីថលយ៉ាងអយុត្តិធម៌ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក ដូចជាក្រុមហ…

អ្នកជំនាញស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើកំណត់ទូតទៅប្រទេសអ៊ុយអែត ឱ្យបកស្រាយពីហេតុផលជុំវិញការលក់យន្តហោះចម្បាំង Gripen ឱ្យថៃ

ទីបំផុតប្រទេសស៊ុយអែត បានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ចំនួន៤គ្រឿងក្នុងតម្លៃជិត៦០០លានដុល្លារឱ្យទៅប្រទេសថៃ ដើម្បីឱ្យប្រទេសនេះទុកប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ