វិស័យការងារ

ថៃ ដាក់ចេញគោលនយោបាយទិដ្ឋាការថ្មី ក្រោយពលករកម្ពុជាបន្តចាកចេញពីប្រទេស


ស្របពេលពលករកម្ពុជា បន្តធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេស បន្ទាប់ពីមានបញ្ហាតានតឹងនៅព្រំដែនជាបន្តបន្ទាប់ អាជ្ញាធរថៃ កំពុងដាក់ចេញគោលនយោបាយ ដើម្បីទាក់ទាញពលករខ្មែរ។ អាជ្ញាធរថៃ បានដាក់ចេញគោលនយោបាយថ្មីដោយផ្តល់ការពន្យារពេលនៃការស្នាក់ជូនពលករខ្មែរកាន់តែយូរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិស័យការងារ
ដោយ

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី ២២ ខែកក្កដា បានអនុម័តលើការពន្យារពេលរយៈពេល៦ខែសម្រាប់ពលករចំណាកស្រុកមកពីកម្ពុជា ដែលធ្វើការនៅក្នុងបណ្តាខេត្តជាប់ព្រំដែនរបស់ខ្លួន។ ការដាក់ចេញចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរថ្មីៗ នៃម៉ោងប្រតិបត្តិការរបស់ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែននៅទូទាំងខេត្តចំនួន៧ ដែលបានបង្កផលប៉ះពាល់ដល់ចលនារបស់កម្មករនៅក្នុងតំបន់។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយូ ហួងស៊ូប (Jirayu Houngsub) បានអះអាងថា ដោយសារតែភាពចលាចលដែលកំពុងកើតមាននៅតាមព្រំដែន និងការអនុវត្តវិធានការត្រួតពិនិត្យព្រំដែនដ៏តឹងរ៉ឹង បានធ្វើឲ្យពលករកម្ពុជា មួយចំនួនធំមិនអាចចូលប្រទេសថៃ ឡើងវិញបាន។ លោកបានបន្តថា ដោយសារពលករខ្លះមិនអាចចាកចេញពីថៃបាន ថៃនឹងបន្តផ្តល់ភាពស្របច្បាប់ដល់ពួកគេ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ពលករកម្ពុជាដែលមានសណ្ឋានបែបនេះមានប្រមាណជាង៤ម៉ឺន៧ពាន់នាក់ ហើយនឹងអាចមានបន្តទៀត។

លោកបានអះអាងថា ការសម្រេចបែបនេះរបស់គណៈរដ្ឋមន្ត្រីធ្វើឡើងតាមសំណើរបស់ក្រសួងការងារដើម្បីផ្តល់ការលើកលែងពិសេសអនុញ្ញាតឱ្យក្រុមគោលដៅនៃជនបរទេស ដែលធ្វើការនៅតំបន់ព្រំដែនសម្រាប់រយៈពេល៦ខែ។ លោកបានបន្តថា រយៈពេលអនុគ្រោះនេះចូលជាធរមានចាប់ពីថ្ងៃទី៧ ខែមិថុនា ជាថ្ងៃដែលវិធានការត្រួតពិនិត្យព្រំដែនរបស់ក្រសួងមហាផ្ទៃចូលជាធរមាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើទីផ្សារត្រីនៅកម្ពុជា មានស្ថានភាពបែបណា ក្រោយអាជ្ញាធររឹតបន្តឹងការនាំចូលពីបរទេស?

មកទល់ពេលនេះតម្លៃត្រីចិញ្ចឹមនៅកម្ពុជា មានភាពល្អប្រសើរឡើងវិញបន្តិចហើយក្រោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រឹតបន្តឹងលើការនាំចូលត្រីពីក្រៅ…

អឺរ៉ុប ស្វះស្វែងពង្រឹងពាណិជ្ជកម្មជាមួយជប៉ុន និងគ្រោងសហការគ្នាលើវិស័យរ៉ែកម្រ ក្រោយចិន រឹតបន្តឹងការនាំចេញ

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ឌឺ ឡេយេន (Ursula von der Leyen) បានបញ្ជាក់ថា សហភាពអឺរ៉ុប មានបំណងបង្កើតសម្ពន្ធភាពពង្រឹងកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ