វិស័យបច្ចេកវិទ្យា

រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កំពុងធ្វើសេចក្ដីព្រាងច្បាប់ដំបូងបង្អស់របស់ថៃ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា AI


នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានប្រកាសថា រដ្ឋាភិបាលរបស់លោកស្រី កំពុងធ្វើសេចក្តីព្រាងច្បាប់ដំបូងបង្អស់មិនធ្លាប់មានរបស់ប្រទេសថៃ ស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សំដៅគ្រប់គ្រង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីពង្រឹងអាជីវកម្ម និងសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍។
វិស័យបច្ចេកវិទ្យា
ដោយ

រដ្ឋាភិបាលរបស់លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កំពុងធ្វើសេចក្ដីព្រាងច្បាប់ដំបូងបង្អស់របស់ប្រទេសថៃ ស្ដីពីការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត AI ដើម្បីធានាថា អ្នកប្រើប្រាស់ទាំងឡាយអាចទទួលបានអត្ថប្រយោជន៍ពេញលេញពី AI និងប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកស្រីបានកត់សម្គាល់ថា បច្ចេកវិទ្យា AI នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការជំរុញអាជីវកម្ម និងការអភិវឌ្ឍឧស្សាហកម្មនានា ហើយលោកស្រីចង់ឱ្យច្បាប់ថ្មីនេះជួយគាំទ្រការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងវិស័យផលិតកម្ម និងពាណិជ្ជកម្ម។ លោកស្រីបានបញ្ជាក់បន្ថែមថា ដំណើរការនៃការធ្វើសេចក្តីព្រាងច្បាប់នេះនឹងបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗនេះ។

លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានថ្លែងបែបនេះក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយមានរយៈពេល៤ថ្ងៃ ដែលរៀបចំឡើងដោយសហព័ន្ធឧស្សាហកម្មថៃ (FTI) ដែលនឹងបញ្ចប់នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ។

លោក គ្រៀងក្រៃ ធាននុគុល (Kriengkrai Thiennukul) សហព័ន្ធឧស្សាហកម្មថៃ (FTI) បានលើកឡើងថា សហព័ន្ធកំពុងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យា AI ជាមួយនឹងគោលការណ៍ណែនាំសម្រាប់វិស័យផលិតកម្ម ដើម្បីទាញយកប្រយោជន៍បានកាន់តែល្អប្រសើរពីការប្រើប្រាស់បច្ចេកវិទ្យា AI ដែលនឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការអភិវឌ្ឍឧស្សាហកម្មនានា។

លោក គ្រៀងក្រៃ ធាននុគុល បានលើកឡើងបន្ថែមទៀតថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នឹងជួយសហគ្រាសផលិតនានា កែលម្អគុណភាពផលិតផល តម្លៃ សម្រេចបានកំណើន និងចំណេញច្រើនជាងមុន។

ទន្ទឹមនេះ សហព័ន្ធឧស្សាហកម្មថៃ (FTI) ក៏បានដាក់ឱ្យដំណើរការអង្គភាពមួយផងដែរ ដើម្បីគាំទ្រដល់នវានុវត្តន៍ថ្មីផ្នែកផលិតកម្ម ដោយជួយអាជីវកម្មនានាកាត់បន្ថយការចំណាយ រក្សាការប្រកួតប្រជែង និងដើរតាមឱ្យទាន់ទំនោរ ឬនិន្នាការរបស់ពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មហាយក្សចិន កំពុងរិះរកវិធី ដើម្បីបញ្ចេញទំនិញរបស់ខ្លួន ក្រោយរងសម្ពាធពន្ធពីសហរដ្ឋអាម៉េរិក

ស្របពេលក្រុមហ៊ុននាំចេញរបស់ចិន កំពុងប្រកួតប្រជែងគ្នាយ៉ាងក្ដៅគគុក ដើម្បីដណ្ដើមចំណែកទីផ្សារនៅលើពិភពលោកជំនួសទីផ្សារអាម៉េរិក អ្នកវិភាគបានអះអ…

ប្រទេសឥណ្ឌូនេស៊ី និងតួកគីនឹងបណ្ដាក់ទុនរួមគ្នា ដើម្បីផលិតយន្តហោះដ្រូនយោធា

ក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន និងក្រុមហ៊ុនរបស់តួកគីបានព្រមព្រៀងបណ្តាក់ទុនរួមគ្នា ដើម្បីបង្កើតរោងចក្រផលិតយន្តហោះគ្មានមនុស្សបើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ