ឧក្រិដ្ឋកម្មឆបោក

ថៃ កំពុងប្រឹងលាងខ្លួនពីឧក្រិដ្ឋកម្មឆបោក ដោយប្រកាសរឹបអូសទ្រព្យសម្បត្តិឧក្រិដ្ឋជនរាប់រយលានដុល្លារ និងចេញដីកាឱ្យចាប់ខ្លួនមនុស្ស៤២នាក់


អាជ្ញាធរថៃ បានប្រឹងលាបពណ៌ដាក់កម្ពុជា ជាបន្តបន្ទាប់លើបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញកំពុងខិតខំប្រឹងលាងខ្លួនជម្រះពីឧក្រិដ្ឋកម្មឆបោកដ៏ស្អុយរលួយ ដែលកំពុងរីកដុះដាលខ្លាំងនៅក្នុងប្រទេសខ្លួន។ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរថៃ បានប្រកាសរឹបអូសទ្រព្យសម្បត្តិអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញរហូតដល់ទៅ៣១៨លានដុល្លារ និងបានចេញដីកាឱ្យចាប់ខ្លួនជនសង្ស័យ៤២នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ឧក្រិដ្ឋកម្មឆបោក
ដោយ

អាជ្ញាធរថៃ បានអះអាងថា ខ្លួនបានរឹបអូសទ្រព្យសម្បត្តិមានតម្លៃរាប់សិបលានដុល្លារ រួមទាំងភាគហ៊ុននៅក្នុងក្រុមហ៊ុនថាមពលក្នុងតំបន់ដ៏សំខាន់មួយ និងបានចេញដីកាចាប់ខ្លួនមនុស្សចំនួន៤២នាក់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញនៅក្នុងប្រទេសខ្លួន។ បច្ចុប្បន្នថៃ ត្រូវបានគេទុកជាមជាមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតដ៏ធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបណ្តាញឧក្រិដ្ឋជនរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ។

ទោះបីជាមនុស្សរាប់រយនាក់នៅក្នុងតំបន់ត្រូវបានឃុំខ្លួនពីបទពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់ ដែលបានបោកប្រាស់មនុស្សទូទាំងពិភពលោកក៏ដោយ ក៏ភ្នាក់ងារអនុវត្តច្បាប់មិនទាន់បានចាប់ខ្លួនជនសង្ស័យដែលជាមេក្លោងនៃបណ្តាញបោកប្រាស់ ដែលរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារបាននៅឡើយទេ។

លោក ស៊ូផុន សារ៉ាផាត (Sophon Saraphat) អនុប្រធានការិយាល័យស៊ើបអង្កេតកណ្តាលថៃបានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា អាជ្ញាធរថៃ បានរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃសរុប្រមាណ៣១៨ លានដុល្លារ និងបានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន៤២នាក់ ខណៈមកទល់ពេលនេះ​បានឃាត់ខ្លួនជនសង្ស័យបានចំនួន២៩នាក់ហើយ។

ជាមួយគ្នានេះ ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃ កំពុងស៊ើបអង្កេតលើក្រុមហ៊ុនថាមពល Bangchak Corporation ដែលមានទុនវិនិយោគប្រមាណ១៨៨លានដុល្លារ ក្រោមបទសង្ស័យក្រុមហ៊ុននេះមានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការបង្កើតក្រុមអ្នកវាយតម្លៃផ្ទាល់ខ្លួនរបស់គ្រឹះស្ថានធនាគារមួយចំនួន ពិតជាបង្កបញ្ហាដល់វិស័យអចលនទ្រព្យ និងវិស័យផ្សេងៗមែនឬ?

វិស័យវាយតម្លៃអចលនទ្រព្យ អាចចាត់ទុកជាវិស័យមួយ ដែលមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចតាមរយៈការជួយបង្កើតការងារ និងលើកកម្ពស់ការវិនិយោគជាដើម។ មកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ