ការបោះឆ្នោត

គណៈកម្មការរៀបចំការបោះឆ្នោតថៃ បញ្ជាឱ្យរៀបចំបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅមណ្ឌលចំនួន៩ឡើងវិញ


ក្រោយមានការតវ៉ាជុំវិញភាពមិនប្រក្រតី និងភាពអសកម្មដ៏ចម្រូងចម្រាសជាច្រើន រហូតដល់មានការទាមទារឱ្យលុបចោលលទ្ធផលបោះឆ្នោត និងរៀបចំការបោះឆ្នោតទូទាំងប្រទេសឡើងវិញផងនោះ គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានបញ្ជាឱ្យមានការបោះឆ្នោតឡើងវិញនៅមណ្ឌលបោះឆ្នោតលេខ១ ក្នុងខេត្តផាយ៉ាវ និងរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងការិយាល័យបោះឆ្នោតចំនួន៨។ កិច្ចដំណើរការទាំងអស់នេះ នឹងធ្វើឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ រួមទាំងការរាប់សន្លឹកឆ្នោតឡើងវិញនៅខេត្តកាន់ចាណៈប៊ូរី នៅថ្ងៃទី២២ ខែកុម្ភៈ ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
ការបោះឆ្នោត
ដោយ

​គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានប្រកាសជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា គណៈកម្មការបានបញ្ជាឱ្យរៀបចំការបោះឆ្នោតជាថ្មីនៅមណ្ឌលបោះឆ្នោតលេខ១ ការិយាល័យលេខ៦ ក្នុងខេត្តផាយ៉ាវ និងរាប់សន្លឹកឆ្នោតឡើងវិញនៅទីតាំងចំនួន៧កន្លែងផ្សេងទៀត។ ដោយឡែក ការរាប់សន្លឹកឆ្នោតឡើងវិញមួយកន្លែងទៀតនៅខេត្តកាន់ចាណៈប៊ូរី នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខនេះ។

ស្របពេលដែលដំណើរការបច្ចេកទេសបោះឆ្នោតកំពុងដោះស្រាយ ការរៀបចំបង្កើតរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយគណបក្សភូមិចៃថៃរបស់លោក អានុទីន ឆានវីរៈគុល វិញ នៅមិនទាន់មានភាពប្រាកដច្បាស់នៅឡើយទេ ដោយសារការចរចាស្វែងរកផលប្រយោជន៍រៀងៗខ្លួនរវាងបណ្ដាគណបក្សនយោបាយ ដែលទទួលបានអាសនៈនៅក្នុងសភា។

ថ្មីៗនេះ គណបក្សភូមិចៃថៃ បានបង្ហើបរូបមន្តបង្កើតរដ្ឋាភិបាលចម្រុះ ដែលទទួលបាន២៩៧អាសនៈពីការប្រមូលផ្ដុំគណបក្សចំនួន១៥រួមមានបក្សភូមិចៃថៃ, ភឿថៃ, ថៃរួមផាឡាំង, ផាឡាំងប្រាឆារ៉ាត់, ប្រាឆាឆាត, សេដ្ឋកិច្ច , ថៃសាងថៃ , ភឿជាតិថៃ និងគណបក្សតូចៗចំនួន៧ទៀតដែលមានម្នាក់១អាសនៈ។

ទោះបីជាចំនួនអាសនៈសរុបនេះលើសពាក់កណ្ដាលនៃអាសនៈសភាទាំង៥០០ ដែលគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលក៏ដោយ ប៉ុន្តែរូបមន្តនេះហាក់ចង់ផាត់ចេញនូវគណបក្សធំៗចំនួន៣រួមមានគណបក្សប្រជាជន, គណបក្សក្លាថាំ និងគណបក្សប្រជាធិបតេយ្យ។ មូលហេតុចម្បងដែលនាំឱ្យការចរចាមិនចុះសម្រុង គឺដោយសារគណបក្សទាំងនោះទាមទារកូតារដ្ឋមន្ត្រីក្នុងក្រសួងសំខាន់ៗ ដែលគណបក្សរបស់លោក អានុទីន ចង់គ្រប់គ្រងដូចគ្នា ដែលធ្វើឱ្យការបែងចែកអំណាចនៅតែមានភាពរកាំរកូសនៅឡើយ៕

អត្ថបទ៖ សួន ឡង់ទី​




អត្ថបទបន្ទាប់


អាម៉េរិក កំពុងប្រើយុទ្ធសាស្ត្រវាយបំបែកការគ្រប់គ្រងទីផ្សាររ៉ែកម្ររបស់ចិន តែអ្នកជំនាញថា អាម៉េរិក អាចចាយពេលយូរ

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចាប់ផ្ដើមអនុវត្តគោលនយោបាយបែបវាយលុក ដើម្បីបំបែកការគ្រប់គ្រងផ្ដាច់មុខរបស់ចិន លើទីផ្សាររ៉…

តើអ៊ីរ៉ង់អាចបញ្ចៀសការវាយប្រហារពីសហរដ្ឋអាម៉េរិកតាមរយៈផ្លូវការទូតបានដែរឬទេ?

កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសការវាយប្រហារជាថ្មីពីសំណាក់សហរដ្ឋអាម៉េរិក កំពុងមានសញ្ញាវិជ្ជមាន ក្រោយអ៊ីរ៉ង់បានឆ្លងកាត់ចលនាកុប្បកម្មនយោបាយយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ