ក្រុមហ៊ុនផលិតស្ករស

តើកត្តាចម្បងអ្វីខ្លះជំរុញឱ្យក្រុមហ៊ុនផលិតស្ករសធំបំផុតទី៣របស់ថៃ KSL សម្រេចដកការវិនិយោគរបស់ខ្លួនចេញពីកម្ពុជា?


យោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍ បានឱ្យដឹងថា ការពង្រីកអាជីវកម្មស្ករសពីសំណាក់ប្រទេសថៃចូលមកកម្ពុជាបានឈានដល់ការជាប់គាំងហើយ ខណៈដែលក្រុមហ៊ុន Khon Kaen Sugar Industry Plc (KSL) ដែលជាក្រុមហ៊ុនផលិតស្ករសធំបំផុតទី៣ របស់ប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជាបានសម្រេចដកការវិនិយោគរបស់ខ្លួនចេញពីទីផ្សារកម្ពុជា។ តើកត្តាចម្បងអ្វីខ្លះជំរុញឱ្យក្រុមហ៊ុនផលិតស្ករសខ្នាតយក្សរបស់ថៃ មួយនេះសម្រេចដកការវិនិយោគរបស់ខ្លួនចេញពីកម្ពុជាបែបនេះ?
ក្រុមហ៊ុនផលិតស្ករស
ដោយ

ក្រុមហ៊ុន Khon Kaen Sugar Industry Plc (KSL) ដែលជាក្រុមហ៊ុនផលិតស្ករសធំបំផុតទី៣របស់ប្រទេសថៃ បានសម្រេចដកការវិនិយោគរបស់ខ្លួនចេញពីទីផ្សារកម្ពុជា គួរឱ្យភ្ញាក់ផ្អើលក្រោមហេតុផលចម្បងមួយគឺបរិយាកាសអាជីវកម្មមិនអំណោយផល។

លោក ឆាលូស ឈីនថាំមីត (Chalush Chinthammit) ប្រធានក្រុមហ៊ុនផលិតស្ករសថៃ KSL បានគូសបញ្ជាក់ថា ការសម្រេចរបស់ក្រុមហ៊ុនដកការវិនិយោគចេញពីកម្ពុជានេះ គឺដោយសារកត្តាធំៗមួយចំនួនដូចជាកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ GSP, ទីផ្សារកម្ពុជា មានសន្ទុះកំណើនយឺត និងតម្លៃស្ករសបានធ្លាក់ចុះទូទាំងពិភពលោកក្នុងពេលប៉ុន្មានឆ្នាំមកនេះ។

លោកបានសង្កត់ធ្ងន់ថា ការដកការវិនិយោគចេញពីកម្ពុជានេះដោយសារកម្ពុជា លែងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP ដូចមុននៅក្នុងការនាំចេញស្ករទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារសហរដ្ឋអាម៉េរិកដោយរួចពន្ធ ឬបង់ពន្ធទាបបំផុត។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិកបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដើម្បីជួយដល់បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ ពោលគឺអនុញ្ញាតឱ្យប្រទេសទាំងនោះនាំចេញទំនិញដោយលើកលែងពន្ធ ឬបង់ពន្ធក្នុងអត្រាពន្ធទាបបំផុត។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន KSL បានចាប់ផ្តើមអាជីវកម្មស្ករសនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ ដោយចាប់ដៃគូសហការជាមួយដៃគូកម្ពុជា និងចិនតៃវ៉ាន់ ដើម្បីបង្កើតក្រុមហ៊ុនចំនួន២សម្រាប់គ្រប់គ្រងការផលិតស្ករស និងការដាំដុះអំពៅនៅទីនេះ ហើយរាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមផ្ដល់ដីសម្បទានដល់ក្រុមហ៊ុន KSL និងដៃគូរបស់ខ្លួនចំនួន២ម៉ឺនហិកតាក្រោមកិច្ចសន្យាជួលរយៈពេល៩០ឆ្នាំ។

លោក ឆាលូស ឈីនថាំមីត (Chalush Chinthammit) បាននិយាយថា ការអភិវឌ្ឍអាជីវកម្មស្ករសនៅកម្ពុជាមានការលំបាក ព្រោះមានបញ្ហាប្រឈមជាច្រើន។ ហើយលោកបានបន្ថែមទៀតថា ប្រាក់ចំណេញពីការវិនិយោគនៅកម្ពុជាមិនទទួលបានច្រើនដូចនៅប្រទេសថៃ និងប្រទេសឡាវនោះទេ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៩០គម្រោងជាមួយទុនជាង៣ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣,២ពាន់លានដុល្លារ…

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងចិន ឈានជិតដល់១០០ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសវៀតណាម ដែលមានប្រជាជនជាង៩៩លាននាក់ និងប្រទេសក្បែរខាងខ្លួន គឺមហាយក្សចិន ដែលមានប្រជាជនជាង១,៤ពាន់លាននាក់ ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ