អត្ថបទពាណិជ្ជកម្ម

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៥ អបអរសាទរនវានុវត្តន៍ សហគ្រិនភាព និងការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម


ភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ – កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៥ បានរកឃើញម្ចាស់ជ័យលាភីចំនួន ១៤ ក្រុម/ក្រុមហ៊ុន ដោយសាទរនវានុវត្តន៍របស់ជ័យលាភីទាំងនេះ ក្នុងការកសាងវប្បធម៌សហគ្រិនភាពនៅ កម្ពុជា។ កម្មវិធីនេះ អបអរសាទរបេក្ខជនដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅក្នុងដំណើរការប្រកួតប្រជែង រយៈពេលពេញមួយឆ្នាំ ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងប្រមាណ ៨.០០០នាក់ជាក្រុម និងក្រុមហ៊ុនមកពី ២៥រាជធានី-ខេត្ត។
កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៥ អបអរសាទរនវានុវត្តន៍ សហគ្រិនភាព និងការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម
ដោយ
អំពី Khmer Enterprise

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុម ប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានកោតសរសើរដល់ជ័យលាភី និងលើកទឹកចិត្ត​សហគ្រិនទាំងអស់ឱ្យខិតខំ បន្តអភិវឌ្ឍសមត្ថភាព ដើម្បីចាប់យកឧត្តមភាព និងនិរន្តរភាពអាជីវកម្ម។ ឯកឧត្តមបានលើកឡើងថា៖ “ភាព ជោគជ័យនេះ គឺ​ជាការចាប់ផ្តើមនៃដំណើរសហគ្រិនភាពដ៏ប្រសើរមួយ។ ជាមួយនឹងការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ បច្ចុប្បន្នឱកាស​ផលិតមានកាន់តែច្រើន ហើយតម្រូវការផលិតផល​ក្នុង​ស្រុកដែលមានគុណភាពក៏មានកាន់តែខ្ពស់។ យើងមាន​ទំនួល​ខុស​ត្រូវរួមក្នុងការ​អភិវឌ្ឍ ពង្រឹង និងលើកកម្ពស់អាជីវកម្មក្នុងស្រុក ធ្វើយ៉ាងណា​ឱ្យពួក គេ​មាន​សមត្ថភាព ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការត្រៀមលក្ខណៈឈានចូលទីផ្សារក្រៅប្រទេស។”

ពានរង្វាន់សហគ្រិនខ្មែរ មានបួនប្រភេទគឺ ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ​, ពានរង្វាន់សហគ្រិនខ្មែរ សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី​, និងពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុន​តូច និងមធ្យម។ ពានរង្វាន់ទាំងនេះត្រូវបានរៀបចំឡើង ដើម្បីជំរុញការអភិវឌ្ឍសហគ្រិនភាពនៅគ្រប់កម្រិត​ ចាប់តាំងពីសិស្ស-និស្សិតដែលជានវានុវត្តន៍ករ និងជាស្ថាបនិកវ័យក្មេង ដែលត្រៀមលក្ខណៈធ្វើអាជីវកម្ម ដោយប្រែ ក្លាយគំនិតច្នៃប្រឌិតទៅជាផលិតផលសម្រាប់ទីផ្សារ ព្រមទាំងលើកកម្ពស់ធុរកិច្ចបង្កើត​ថ្មី និងសហគ្រាស ធុនតូច និងមធ្យមដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ម្ចាស់ជ័យលាភីត្រូវបានជ្រើសរើសដោយផ្អែកលើភាពច្នៃ ប្រឌិត ភាពធន់ និងការខិតខំប្រឹងប្រែង ក្នុងការជំរុញនវានុវត្តន៍ និង​កំណើន​សេដ្ឋ​កិច្ច។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងពីគុណតម្លៃនៃកម្មវិធីនេះថា៖ "នៅក្នុងបរិបទបច្ចុប្បន្ន កម្មវិធី​ពានរង្វាន់សហគ្រិនខ្មែរ មិន​ត្រឹមតែជា ការអបអរសាទរសមិទ្ធផលរបស់សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែ​កម្ម​វិធី​នេះក៏ជាការទទួលស្គាល់​ភាព​ច្នៃ​ប្រឌិត ភាពធន់ និងសមត្ថភាពរបស់សហគ្រិនរបស់យើង។ លើសពីនេះ សហគ្រិនកម្ពុជានៅតែត្រូវការហេដ្ឋារចនាគាំទ្រដ៏រឹងមាំមួយ ដើម្បីសម្រេចបានភាពជោគជ័យ​រយៈ​ពេល​វែង​ដែលបង្កើតបរិយាកាសអំណោយផលដល់សហគ្រិន ដើម្បីធានាបាននូវ ការអភិវឌ្ឍ និង​លទ្ធ​ផលល្អទៅអនាគត។”

ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៥ រួមមាន៖

១. ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម

-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២៥៖ មេហ្គា អេហ្វ&ប៊ីឯ.ក

ទទួលបានពាន និងទឹកប្រាក់​​ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)

-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកនវានុវត្តន៍៖ ហូស្ពីកឃែ ខេមបូឌា

ឯ.ក ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)

-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែកនាំចេញ៖ លូស៍ ខេអេច ឯ.ក

ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)

-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ផ្នែក​សង្គម​៖ ខេ អេស ស៊ីដ ឯ.ក

ទទួលបានពាន និងទឹកប្រាក់ ៤០,០០០,០០០ រៀល (១០,០០០ដុល្លារ)

២. ពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី

-ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ឆ្នាំ២០២៥​៖ អាថាយអឺ អេមផាយ ទទួលបានពាន

និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)

-ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកនវានុវត្តន៍៖ ការពារ សាយប៊ើរ ឯ.ក ទទួលបានពាន

និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)

-ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី​ ផ្នែកសក្តានុពលលូតលាស់៖ អេ​ អេ ភី ហ្វាម ទទួលបាន

ពាន និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)

-ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី​ ផ្នែកសង្គម៖ សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ

ទទួលបានពាន និងទឹកប្រាក់ ៣0,000,000 រៀល (៧,៥00 ដុល្លារ)

៣. ពានរង្វាន់សហគ្រិនខ្មែរ ​​​សហគ្រិនមហាវិទ្យាល័យ​​

-ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកពន្លកនវានុវត្តន៍៖ TOKKATOT ទទួលបានពាន

និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)

-ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកធុរកិច្ចត្រៀមចូលទីផ្សារ៖ STROKIFY

ទទួលបានពាន និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)

-ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ផ្នែកស្ថាបនិកវ័យក្មេង៖ JIV-JEAT ទទួលបានពាន

និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)

៤. ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ

-ជ័យលាភីពានរង្វាន់សហគ្រិន​​​វិទ្យាល័យ​ ផ្នែកនវានុវត្តន៍ជំនាន់ថ្មី៖ IRIS ទទួលបានពាន

និងទឹកប្រាក់ ១០,០០០,០០០​ រៀល (២,៥០០ ដុល្លារ)

-ជ័យលាភីពានរង្វាន់សហគ្រិន​​​វិទ្យាល័យ ផ្នែកនិរន្តរភាពជំនាន់ថ្មី៖ KARCHEE ទទួល

បានពាន និងទឹកប្រាក់ ១០,០០០,០០០​ រៀល (២,៥០០ ដុល្លារ)

-ជ័យលាភីពានរង្វាន់សហគ្រិន​​​វិទ្យាល័យ ផ្នែកសង្គមជំនាន់ថ្មី៖ APSARA ទទួលបានពាន

និងទឹកប្រាក់ ១០,០០០,០០០​ រៀល (២,៥០០ ដុល្លារ)

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ បានឈានដល់ឆ្នាំទី៥ ដោយបន្តបេសកកម្មរបស់ សហគ្រិនខ្មែរ ក្នុងការថែ​បំប៉ន ដុសខាត់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះផ្តល់ ឱកាសសម្រាប់​ការ​បណ្តុះ​បណ្តាល ការកសាង បណ្តាញធុរកិច្ច និងការចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោល​ដៅជំរុញកំណើនអាជីវកម្មនៅ គ្រប់កម្រិត។

កម្មវិធីនេះគឺជាផ្នែកមួយនៃយុទ្ធនាការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៥ ដែលមានកម្មវិធី​ស្នូល សំខាន់ៗ របស់សហគ្រិនខ្មែរ ដែលដំណើរការក្នុងពេលទន្ទឹមគ្នា ដូចជាការប្រកួតប្រជែងគំនិត​អាជីវ​កម្ម ការប្រកួត គំរូអាជីវកម្មរបស់ធុរកិច្ចថ្មី និង​សហ​គ្រាស​ធុនតូចនិងមធ្យម រហូតដល់ការរៀបចំវេទិកា សិក្ខាសាលា និងកម្មវិធីពានរង្វាន់នានា ដែលសហគ្រិនក្នុងស្រុកអាចទទួលបានចំណេះដឹង កសាងបណ្តាញធុរកិច្ច និងឱកាស ដែលគាំទ្រកំណើន និងនិរន្តរភាពសហគ្រាសរបស់ខ្លួន។




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា អឺរ៉ុបអាចប្រឈមការសងសឹក និងក្ដីក្ដាំតុលាការ បើហ៊ានប្រើទ្រព្យសកម្មរុស្ស៊ី ដែលបង្កកទុក

លោក អែនដ្រេ ខូស្ទីន (Andrei Kostin) ធនាគារិកកំពូលរបស់រុស្ស៊ី បានព្រមានធ្ងន់ៗថា ប្រសិនបើសហភាពអឺរ៉ុប ហ៊ានចាត់ចែងប្រើប្រាស់ទ្រព្យសកម្មរុស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ