ទិន្នន័យបង្ហាញថា កាលពីអំឡុងឆ្នាំ២០២២ តំបន់អាស៊ាន+៣ មានទំហំគ្របដណ្ដប់រហូតដល់ទៅ២៨% នៃតម្រូវការផលិតផលសម្រេចរបស់ពិភពលោក គឺលើសសហរដ្ឋអាម៉េរិក ដែលមានត្រឹមតែ២៦% ហើយនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងសេដ្ឋកិច្ចពិភពលោក។
កាលពី២ទសវត្សរ៍មុន ស្ទើរតែ១ភាគ៣ នៃការនាំចេញរបស់តំបន់អាស៊ាន+៣ គឺនាំចេញទៅកាន់សហរដ្ឋអាម៉េរិក។ ហើយកាលពីអំឡុងឆ្នាំ២០២២ ចំណែកនោះបានធ្លាក់ចុះខ្លាំងមកត្រឹមតែ២០%ប៉ុណ្ណោះ ខណៈដែលជិត៣០% នៃតម្រូវការ គឺនាំចេញពីក្នុងតំបន់ខ្លួនឯងផ្ទាល់តែម្ដង។ សូមបញ្ជាក់ថា អាស៊ីកំពុងបង្កើនការផលិតកាន់តែច្រើនឡើងសម្រាប់អ្នកប្រើប្រាស់របស់ខ្លួននៅក្នុងតំបន់។
ទិន្នន័យបង្ហាញថា កាលពីអំឡុងឆ្នាំ២០២២ តំបន់អាស៊ាន+៣ មានទំហំគ្របដណ្ដប់រហូតដល់ទៅ២៨% នៃតម្រូវការផលិតផលសម្រេចរបស់ពិភពលោក គឺលើសសហរដ្ឋអាម៉េរិក ដែលមានត្រឹមតែ២៦% ហើយនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងសេដ្ឋកិច្ចពិភពលោក។ៈដែលគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកនៅតែមានសារៈសំខាន់ តំបន់អាស៊ាន+៣ មានភាពធន់ជាងមុន ហើយពេលនេះតំបន់នេះមានប្រព័ន្ធតម្រូវការដ៏រឹងមាំដែលមានមូលដ្ឋាននៅក្នុងតំបន់នេះតែម្ដង៕
ដោយ: តែម សុខុម