វិស័យចិញ្ចឹមសត្វ

សមាគមអ្នកចិញ្ចឹមសត្វអះអាងថា វិស័យចិញ្ចឹមសត្វទទួលបានពន្លឺនៃការរស់ឡើងវិញថ្មីមួយបន្ថែមទៀត


អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុននាំចូលសាច់បង្កក អ្នករកស៊ីពាក់ព័ន្ធ និងសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមរបស់អ្នកចិញ្ចឹមសត្វក្នុងស្រុក ដែលកំពុងជួបបញ្ហាការធ្លាក់ចុះតម្លៃសត្វរស់។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានចាត់ទុកការជួបពិភាក្សាគ្នានេះ គឺជាការផ្តល់ក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់កសិករចិញ្ចឹមសត្វនៅកម្ពុជា។
វិស័យចិញ្ចឹមសត្វ
ដោយ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអះអាងថា ការជួបពិភាក្សាគ្នារវាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វជាមួយសមាគមអ្នកចិញ្ជឹមសត្វ និងក្រុមហ៊ុននាំចូលសាច់បង្កក កាលពីព្រឹកថ្ងៃទី៩ មករា ឆ្នាំ២០២៤ ទទួលបានផ្លែផ្កាវិជ្ជមានគួរជាទីមោទនសម្រាប់អ្នកចិញ្ចឹមសត្វនៅកម្ពុជា។ ព្រោះថា នៅក្នុងជំនួបនោះទាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងក្រុមហ៊ុននាំចូលសាច់បង្កកសុទ្ធតែបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការកាត់បន្ថយ និងទប់ស្កាត់ការនាំចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាព ក៏ដូចជាប្តេជ្ញាធ្វើការយ៉ាងជិតស្និតជាមួយអ្នកចិញ្ចឹមសត្វក្នុងស្រុក។ សម្រាប់លោក ស៊្រុន ពៅ នេះគឺជាក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់អ្នកចិញ្ចឹមសត្វនៅកម្ពុជា បន្ទាប់ពីមានកសិករខ្នាតតូចប្រមាណ៩០% បានបញ្ឈប់ការចិញ្ចឹមសត្វ ខណៈតាមកសិដ្ឋានខ្លះទៀតបានកាត់បន្ថយបរិមាណ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាត់តាំងឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធ ស្តីពីតម្រូវការ និងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទ និងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាល និងអ្នកជំនាញចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាកូនសោដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាត់ទុកការកំណែទម្រង់ការប្រឡងបាក់ឌុបអ្នកចេះជាប់ អ្នកមិនចេះធ្លាក់ គឺជាការលុបបំបាត់វប្បធម…

តើពេញមួយឆ្នាំ២០២៣ កម្ពុជារកចំណូលបានប៉ុន្មានពីការនាំចេញផលិតផលកសិកម្ម?

នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជានាំចេញផលិតផលកសិកម្មសរុបបានជាង៨លាន៤សែនតោនមានការថយចុះប្រមាណ២% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលគិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ