ស្ថានភាពអតិផរណានៅសហរដ្ឋអាម៉េរិកកាន់តែអាក្រក់

ស្ថានភាពអតិផរណានៅសហរដ្ឋអាម៉េរិកកាន់តែអាក្រក់ ក្រោយតម្លៃគ្រឿងទេស ឧស្ម័នហ្គាស និងថ្លៃជួលផ្ទះហក់ឡើងខ្ពស់


អតិផរណានៅសហរដ្ឋអាម៉េរិកបានហក់ឡើងបន្ថែមទៀតកាលពីអំឡុងខែមករា ខណៈដែលតម្លៃគ្រឿងទេស ឧស្ម័នហ្គាស និងថ្លៃជួលផ្ទះបានហក់ឡើងកាន់តែខ្ពស់ ដែលធ្វើឱ្យគ្រួសារពលរដ្ឋអាម៉េរិក និងអាជីវកម្មនានានៅក្នុងប្រទេសមហាអំណាចទី១របស់ពិភពលោកមួយនេះកាន់តែជួបការលំបាក។ ស្ថានភាពនេះអាចនឹងជំរុញឱ្យធនាគារកណ្ដាលអាម៉េរិកពន្យារពេលបញ្ចុះអត្រាការប្រាក់បន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
ស្ថានភាពអតិផរណានៅសហរដ្ឋអាម៉េរិកកាន់តែអាក្រក់
ដោយ

របាយការណ៍របស់ក្រសួងការងារអាម៉េរិកបានបង្ហាញកាលពីថថ្ងៃទី១២ ខែកុម្ភៈ ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាម៉េរិកបានហក់ឡើង៣%ក្នុងខែមករា ដើមឆ្នាំ២០២៥ នេះ ដោយកើនឡើងពី២,៩%ក្នុងខែធ្នូ និង២,៤%ក្នុងខែកញ្ញា ឆ្នាំ២០២៤។ ទិន្នន័យថ្មីនេះបានបង្ហាញថា អតិផរណាបានបន្តស្ថិតក្នុងអត្រាខ្ពស់ជាងអត្រាគោលដៅ២%របស់ធនាគារកណ្ដាលអាម៉េរិកអស់រយៈពេល៦ខែមកហើយ បន្ទាប់ពីធ្លាក់ចុះរយៈពេល១ឆ្នាំកន្លះ។

ទំនិញហក់ឡើងថ្លៃបានក្លាយជាបញ្ហាប្រឈមដ៏ធំមួយផ្នែកនយោបាយសម្រាប់អតីតប្រធានាធិបី ចូ បៃឌិន ហើយលោក ដូណាល់ ត្រាំ បានសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា លោកនឹងបញ្ចុះតម្លៃទំនិញឱ្យខាងតែបាននៅថ្ងៃដំបូងនៃការកាន់អំណាចរបស់លោក ប្រសិនបើលោកជាប់ឆ្នោត។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញព្រមានថា ការដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងធ្វើឱ្យថ្លៃចំណាយជីវភាពរបស់ពលរដ្ឋកើនឡើង។

ការកើនឡើងអតិផរណាហួសពីការំពឹងទុកនេះអាចធ្វើឱ្យអាជីវកម្មនានាបាត់បង់ទំនុកចិត្តកាន់តែខ្លាំង ទោះបីជាលោក ដូណាល់ ត្រាំ បានសន្យាថា នឹងបញ្ចុះពន្ធក្នុងស្រុក និងបន្ធូរបន្ថយការធ្វើនិយ័តកម្មយ៉ាងណាក្ដី។

សន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក Dow Jones បានធ្លាក់ចុះ៤០០ពិន្ទុនៅក្នុងការជួញដូរកាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ ហើយផលបត្រសញ្ញាប័ណ្ណបានកើនឡើង ដែលនេះជាសញ្ញាបង្ហាញថា អតិផរណា និងអត្រាការប្រាក់នឹងនៅតែស្ថិតក្នុងអត្រាខ្ពស់។ ជាធម្មតា អតិផរណាច្រើនតែហក់ឡើងអំឡុងខែមករា ជាពេលដែលក្រុមហ៊ុននានាដំឡើងថ្លៃ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវកែសម្រួលទិន្នន័យទៅតាមភាពជាក់ស្ដែង។

ទោះជាយ៉ាងណាលោកស្រី សារ៉ា ហោស (Sarah House) អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុពហុជាតិសាស្ត្រ Wells Fargo របស់សហរដ្ឋអាម៉េរិក បានកត់សម្គាល់ថា អតិផរណាអាចនឹងហក់ឡើងបន្ថែមទៀត ព្រោះអ្នកប្រើប្រាស់ដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភនៅតែបន្តចាយវាយច្រើន ដូចនេះក្រុមហ៊ុននានាមានហេតុផលតិចតួចណាស់ក្នុងការបញ្ចុះតម្លៃទំនិញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុតាម AMK Mobile

ភ្នំពេញ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ – ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (ស៊ីប៊ីស៊ី) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី…

តើការឡើងថ្លៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាចជះឥទ្ធិពលយ៉ាងណាដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មកម្ពុជា?

ប្រាក់រៀលរបស់កម្ពុជាបានឡើងថ្លៃជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃកន្លងមកនេះ បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដែលកំពុងធ្លាក់ចុះដោយសារគោលនយោបាយមិនច្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ