អត្ថបទពាណិជ្ជកម្ម

ក្រសួងសេដ្ឋកិច្ច បានរៀបចំយុទ្ធនាការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខេត្តចំនួន៩


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ បានរៀបចំយុទ្ធនាការជំរុញការធ្វើ ប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខេត្តចំនួន៩ រួមមាន ខេត្តសៀមរាប, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, កំពង់ធំ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង និង ខេត្តកំពង់ចាម។
ក្រសួងសេដ្ឋកិច្ច បានរៀបចំយុទ្ធនាការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ខេត្តចំនួន៩
ដោយ

កិច្ចប្រជុំនេះ ត្រូវបានអញ្ជើញដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសហប្រធាន​គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជី​សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ​របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ មានការចូលរួម ពីឯកឧត្ដម ឡោ​ ដាវុធ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ​ដឹកនាំការងារកែ​ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង​ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ., ឯកឧត្ដម នួន សំបូរ អគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាអភិបាលរង តំណាងគណៈអភិបាលខេត្ត​​ទាំង ៩, លោក លោកស្រី​ប្រធាន និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ចាម សរុបមានអ្នកចូលរួមប្រមាណ ១០០ រូប

កិច្ចប្រជុំនេះមានគោលបំណង ដូចខាងក្រោម៖

(ទី១) ពិនិត្យបូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈមជារួម នៃការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានកត់ត្រា​ក្នុងបញ្ជី​សារពើភណ្ឌ​ទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

(ទី២) ពិនិត្យលម្អិតលើស្ថានភាពនៃការគ្រប់គ្រងដីរដ្ឋ ក្នុងខេត្តចំនួន ៩ ខាងលើ។

(ទី៣) កំណត់ផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ដើម្បីពង្រឹងការគ្រប់គ្រងដីរដ្ឋតាមរាជធានី-ខេត្ត។

សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងជាបន្តបន្ទាប់លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាឱ្យ​ការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យ-ភាព។ ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បីពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់ឱ្យអនុវត្តអនុក្រឹត្យស្ដីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដើម្បីធានាការពារបន្ថែមទៀតនូវកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំយន្តការគ្រប់គ្រង និងសម្របសម្រួលនានា ដើម្បីបន្តពង្រឹងការគ្រប់គ្រងដីរបស់រដ្ឋ រួមមានជាអាទិ៍៖ ធ្វើបច្ចុប្បន្នភាព និងបែងចែកក្រុមការងារ​គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ, គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី-ខេត្ត។ ទន្ទឹមនេះ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កែសម្រួលលិខិតបទដ្ឋានគតិយុត្តចាំបាច់មួយចំនួន និង​រៀបចំ​ឯកសារគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់តម្រង់ទិស​ការកែទម្រង់ការគ្រប់គ្រងទ្រព្យ​សម្បត្តិរដ្ឋ ដែលរំពឹងថានឹងត្រូវដាក់ឱ្យអនុវត្តនាពេលខាងមុខឆាប់ៗ។




អត្ថបទបន្ទាប់


កាសែត Politico៖ លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែនេះ រួមទាំងអាចធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ

សេតវិមានអាម៉េរិក កំពុងរៀបចំលក្ខខណ្ឌ ដើម្បីឱ្យលោកដូណាល់ ត្រាំ ប្រធានាធិបតី អាម៉េរិក អាចចូលរួម កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវធ្វើឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ