អត្ថបទក្រុមហ៊ុន

Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ!


ដោយសង្កេតឃើញថាទីផ្សារប្រទេសកម្ពុជាមានការពេញនិយមជាមួយនឹងការបំពាក់គ្រឿងតុបតែងលម្អ (Accessories) ឬ កែបន្ថែម (Modified) សម្រាប់ឲ្យរថយន្តមើលទៅខុសប្លែកពីគេ និងកាន់តែមានភាពអំណាច ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកយកអត្ថបទមួយនេះមកចែករំលែក ជាពិសេសនឹងត្រូវចិត្តប្រិយមិត្តដែលនិយមចូលចិត្តគ្រឿងតុបតែងលម្អរថយន្តបន្ថែម។
Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022
ដោយ

យើងខ្ញុំនឹងណែនាំរថយន្ត Ford Ranger មួយម៉ូឌែលថ្មីស្រឡាងដែលទើបតែមានវត្តក្នុងទីផ្សារប្រទេសកម្ពុជានោះគឺរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 ដែលរថយន្តនេះបានបំពាក់មកជាមួយនឹងគ្រឿងតុបតែងលម្អពណ៍ខ្មៅ (Original) មកពីរោងចក្រដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែមានភាពស្ព័រ និងមានអំណាចដូចជា៖ ប៉ាណាមុខរចនាបែបសំណាញ់ពណ៍ខ្មៅរលោង យ៉ាន់កង់អាលុយមីញ៉ូមពណ៍ខ្មៅរលោង ជាពិសេសនោះគឺមានបន្ថែមជូននូវកាងផ្នែកខាងក្រោយ (Sport Bar) លើសពីរថយន្ត Pickup ដ៏ទៃ។ 

ក្រៅពីរូបរាងដ៏លេចធ្លោនេះ បើនិយាយពីរថយន្ត Pickup នោះគេនឹងគិតដល់ក្រុមហ៊ុនផលិតរថយន្ត Ford មុនគេដោយសារតែ Ford ជាក្រុមហ៊ុនរថយន្តឈានមុខគេមួយរបស់សហរដ្ឋអាមេរិក ហើយគ្រប់រថយន្ត Ford តែងតែបានបំពាក់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសគេ។ យើងខ្ញុំនឹងលើកយកគុណសម្បត្តិ 3 ធំៗនៃរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 មកចែកជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹង៖

1.សមត្ថភាព៖ បើនិយាយពីរថយន្ត Ford Ranger FX4 នោះគេនឹងគិតដល់សមត្ថភាពនៃរថយន្តនេះមុនគេ ដោយសារតែរថយន្តនេះមានសមត្ថភាពអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ និងជាពិសេសនោះគឺសមត្ថភាពដឹកទម្ងន់ធ្ងន់ ដែលអាចជួយសម្រួលដល់ការប្រើប្រាស់លោកអ្នកបានគ្រប់តម្រូវការ។ ជាក់ស្តែងមានចំណុចជាច្រើនដែលអាចបញ្ជាក់ពីសមត្ថភាពរបស់រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 នេះដូចជា៖

ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល 2.2L អាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm

· ប្រអប់លេខ 6 វគ្គអូតូ ដែលអាចប្រើប្រាស់បានទាំងលេខដៃ​ និងលេខអូតូធ្វើឲ្យការបើកបរកាន់តែរលូន និងចូលលេខបានល្អ

· យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ 18 អ៊ីញពណ៍ខ្មៅរលោងស័ក្តិសមជាមួយតួរថយន្ត និងអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញធ្ងន់ៗ

· អាចចុះទឹកបានជម្រៅ 800mm លើសគេ

· ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់

· ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត

· ប្រព័ន្ធទប់លំនឹងពេលចុះចំណោត

· ប្រព័ន្ធហ្រ្វាំង ABS និងEBD  

· ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង

· ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត​ (កាប់ពីតាស)

· ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង

· ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ

· អាចអូសសណ្តោងបានដល់​ 3 តោន

· អាចដឹកទំនិញបានដល់ទៅជាង 1 តោន

1. ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យា បើនិយាយពីចំណុចនេះ Ford គឺឈរនៅលើគេតែម្តង ដោយគ្រប់រថយន្ត Ford ទំាងអស់គឺពិតជាបានគិតគូដល់សុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរបានយ៉ាងល្អ  និងបច្ចេកវិទ្យាដ៏ទំនើបដែលលើសពីដៃគូប្រកួតប្រជែងដែលមានដូចជា៖

· ប្រព័ន្ធកូនសោឆ្លាតវៃ ចុចបញ្ឆេះរថយន្ត និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត 

· សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់

· ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត

· ផ្លិតទឹកស្វ័យប្រវត្ត

· កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត​

· ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )EPAS)

· ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

· ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ

· អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ

· បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map

· រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V​ ចំនួន 2

· សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព

· បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់

· តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត

· ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម  

· ប្រព័ន្ធការពារចោរកម្ម

· ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល

· ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ ​

· ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ

1. សន្សំសំចៃ និងចំណេញក៏ជាចំណុចមួយដែលមិនគួរមើលរំលង ដែលលោកអ្នកគួរតែពិចារណាមុនពេលទិញរថយន្ត សម្រាប់រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 គឺមានចំណុចទាំងនេះ៖

· ការសន្សំសំចៃប្រេងឥន្ធនៈគឺសម្រាប់ការបើកបរលើផ្លូវលាត ត្រឹមតែ 7-8 លីត្រក្នុង 100 គីឡួម៉ែត្រអាស្រ័យលើស្ថានភាពផ្លូវ និងអ្នកបើកបរ

· Ford តែងតែគិតគូពីបរិស្ថានដែលនៅលើរថយន្តនេះមានបំពាក់ប្រព័ន្ធកាត់បន្ថយផ្សែងពុល

· អាចប្រើប្រាស់បានទាំងលក្ខណៈផ្ទាល់ខ្លួន គ្រួសារ និងប្រភេទអាជីវកម្មផ្សេងៗ

· មានសមត្ថភាពខ្ពស់ប្រហាក់ប្រហែលទៅនឹង Ford Ranger Wildtrak ដែរតែតម្លៃវិញធូរជាងរហូតដល់ជាង 1ម៉ឺនដុល្លាឯណោះ

· តម្លៃសមរម្យសម្រាប់ប្រជាជនខ្មែរភាគច្រើន និងមានទីផ្សារខ្ពស់ក្នុងប្រទេសកម្ពុជា ងាយស្រួលទិញចូល លក់ចេញ មិនសូវខាត ហើយក្រុមហ៊ុនក៏មានសេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) ផងដែរ

· មានឱកាសចូលរួមដំណើរកម្សាន្តដែលរៀបចំដោយក្រុមហ៊ុន Ford

· ការធានាផ្ទាល់ពីរោងចក្ររយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ

· សេវាថែទំារថយន្តរយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ

· ជាពិសេសមានសេវាជួសជុលរថយន្តចល័ត 24 ម៉ោងទូទាំងប្រទេស 

រថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 មានតម្លៃ $46,500 ជាពិសេសនោះគឺទិញភ្លាមទទួលបានរថយន្តភ្លាមមិនចាំបាច់រង់ចាំយូរ! សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេគឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $392 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $9,300 តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បាន តាមតម្រូវការ។ សម្រាប់ពណ៍គឺមាន 3 ពណ៍ដូចជា៖ ស ខ្មៅ និងទឹកប្រាក់។ ចង់ឃើញច្បាស់ពីរូបរាងថ្មី ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនៃរថយន្ត Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖

https://www.youtube.com/watch?v=YLyVOXPouYg

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មានបន្ថែមនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

· អគារតាំងបង្ហាញសាខាផ្លូវ ព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773

· អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939      

· អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935

· អគារតាំងបង្ហាញសាខាខេត្ត សៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357

· អគារតាំងបង្ហាញសាខាខេត្ត កំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883៕

None



អត្ថបទបន្ទាប់


ជប៉ុនបង្កកទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ី ១៦នាក់បន្ថែមទៀត

ក្រសួងហិរញ្ញវត្ថុជប៉ុនបានបញ្ជាក់ថា ប្រទេសជប៉ុនបានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីជនជាតិរុស្ស៊ីចំនួន ១៧ នាក់បន្ថែមទៀត នាំឱ្យ…

ទទួលបាន​ការបញ្ចុះតម្លៃ ១០%ភ្លាមៗ ពីហាងកាហ្វេ Starbucks គ្រាន់តែអនុវត្តវិធីសាស្ត្រទូទាត់តាមអេស៊ីលីដាម៉ូបាល!

កាន់តែពិសេស ជាមួយនឹងការផ្ដល់ជូនពីធនាគារអេស៊ីលីដា! លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ១០% ភ្លាមៗ រាល់ការទិញភេជ្ជៈនៅហាងកាហ្វេ Starb…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ