ការនាំចូលអង្ករ

ហ្វីលីពីន ដែលជាអ្នកនាំចូលអង្ករធំបំផុតរបស់ពិភពលោកសម្លឹងឈោងចាប់ទីផ្សារថ្មីៗរួមទាំងកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលអង្ករពីវៀតណាម


ហ្វីលីពីន ដែលមានប្រជាជនសរុបប្រមាណជាង១១០លាននាក់ និងដែលជាប្រទេសនាំចូលអង្ករធំជាងគេបំផុតលើពិភពលោកកំពុងសម្លឹងឈោងចាប់ទីផ្សារថ្មីៗរួមទាំងកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលអង្ករពីវៀតណាមសំដៅរក្សាស្ថិរភាពតម្លៃ និងស្ថិរភាពនៃការផ្គត់ផ្គង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times។
ការនាំចូលអង្ករ
ដោយ

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនលោក ហ្វ្រានស៊ីស្កូ ទីវ ឡូរែល (Francisco Tiu Laurel) បាននិយាយថា ប្រទេសហ្វីលីពីនកំពុងពិភាក្សាជាមួយក្រុមហ៊ុននាំចូលឯកជននានាអំពីការទិញអង្ករពីប្រទេសឥណ្ឌា ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងកម្ពុជា ហើយក៏កំពុងស្វែងរកកិច្ចព្រមព្រៀងដែលអាចទៅរួចជាមួយប្រទេសឥណ្ឌូនេស៊ី និងថៃផងដែរ។

បច្ចុប្បន្នវៀតណាមផ្គត់ផ្គង់រហូតដល់ទៅ៩០%នៃការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីន ហើយដោយសារតែកត្តានេះហើយទើបរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន និយាយថា វាជាហានិភ័យខ្ពស់ ប្រសិនបើមានបញ្ហាផ្គត់ផ្គង់ណាមួយកើតឡើង។

អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ឱ្យដឹងថា តម្លៃអង្ករវៀតណាម នាពេលថ្មីៗនេះបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែមកនេះដោយសារតម្រូវការកើនឡើង។

ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos) បានលើកឡើងថា ការធ្វើឱ្យតម្លៃចំណីអាហារធ្លាក់ចុះទាប គឺជាកិច្ចការដ៏សំខាន់។ រដ្ឋាភិបាលរបស់លោកបានកាត់បន្ថយពន្ធនាំចូលអង្ករពី៣៥%មកនៅត្រឹម១៥%កាលពីឆ្នាំមុន ហើយបានប្រកាសអាសន្នសន្តិសុខស្បៀងកាលពីអំឡុងខែកុម្ភៈ។ វិធានការទាំងនេះបានជួយកាត់បន្ថយអតិផរណាឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៩ មក។

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន រំពឹងថា ប្រទេសហ្វីលីពីន នឹងនាំចូលអង្ករមិនឱ្យលើសពី៤,៥លានតោននោះឡើយសម្រាប់ឆ្នាំ២០២៥ នេះ បើធៀបនឹងចំនួន៥,៤លានតោនដែលត្រូវបានព្យាករដោយក្រសួងកសិកម្មអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានស្ថានភាពយ៉ាងណា ក្រោយមានភាពតានតឹងនៅខ្សែបន្ទាត់ព្រំដែន?

វិវាទខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃបានឡើងកម្តៅជាថ្មីក្រោយក្រុមទាហានថៃបានលបវាយឆ្មក់មកលើទាហានកម្ពុជា ដែលឈរជើងនៅក្នុងទឹកដីរបស់ខ្លួនកាល…

ក្រោយចាកចេញពីនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ រិះគន់គោលនយោបាយពន្ធរបស់លោក ត្រាំ

ក្រោយលាលែងពីតំណែងជាទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ និងចាកចេញពីនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ត្រឡប់មកដឹកនាំក្រុមហ៊ុន SpaceX និងក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ