វិស័យពាណិជ្ជកម្ម

តើមានកត្តាធំៗអ្វីខ្លះនឹងរុញច្រានឱ្យទំនិញនៅអាម៉េរិក ហក់ឡើងថ្លៃខ្ពស់គួរឱ្យបារម្ភនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ?


ជាមួយការយកពន្ធចុងក្រោយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លើទំនិញចិនក្នុងអត្រា៣០% បានជំរុញឱ្យក្រុមហ៊ុនអាម៉េរិក កាន់តែច្រើនឡើង ដែលកំពុងធ្វើប្រតិបត្តិការផលិតកម្មនៅចិន ព្រមានថា ពួកគេនឹងបង្ខំចិត្តដំឡើងថ្លៃទំនិញរបស់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារស្តុកទំនិញធ្លាក់ចុះ និងថ្លៃដឹកជញ្ជូនកើនឡើង។ ការដំឡើងថ្លៃទំនិញរបស់ក្រុមហ៊ុនទាំងនេះចង់ ឬមិនចង់វានឹងរុញច្រានឱ្យតម្លៃទំនិញនៅសហរដ្ឋអាម៉េរិក មានការកើនឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអាស៊ី។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ម៉ៃឃែល វីឌ័រ (Michael Wieder) សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Lalo ដែល ផលិតសម្ភារទារកដូចជាកៅអី និងឧបករណ៍ក្មេងលេងជាដើម បាននិយាយថា លោកបានរក្សាតម្លៃថេរបន្ទាប់ពីលោក ត្រាំ បានចាប់ផ្តើមភាពតានតឹងពាណិជ្ជកម្មជុំចុងក្រោយ ប៉ុន្តែពេលនេះលោកនឹងបង្ខំចិត្តដំឡើងថ្លៃទំនិញនៅចុងខែមិថុនា ឬដើមខែកក្កដា។ លោកបានអះអាងថា ពលរដ្ឋនៅអាម៉េរិក មានការព្រួយបារម្ភជាខ្លាំងចំពោះការដំឡើងថ្លៃទំនិញនេះ។

លោក វីឌ័រ បាននិយាយថា លោកបានផ្អាកការដឹកជញ្ជូនពីប្រទេសចិន នៅពេលលោក ត្រាំ បានដាក់ពន្ធលើការនាំចូលពីប្រទេសចិនដល់១៤៥% កាលពីថ្ងៃទី៩ ខែមេសា ប៉ុន្តែក្រោយពីទីក្រុងវ៉ាស៊ីនតោន បានបន្ថយពន្ធមកនៅត្រឹម៣០% កាលពីថ្ងៃទី១២ ខែឧសភា ក្រុមហ៊ុនរបស់លោកបានប្រញាប់ប្រញាល់ដឹកទំនិញរាប់សែនមុខដែលជាប់គាំងនៅក្នុងរោងចក្រនៅចិន ទៅកាន់សហរដ្ឋអាម៉េរិក។

ជាមួយគ្នានេះ ដោយសារប្រាក់ចំណេញកំពុងរងសម្ពាធខ្លាំង ក្រុមហ៊ុនអាម៉េរិក ជាងពាក់កណ្តាល ដែលត្រូវបានស្ទង់មតិដោយក្រុមហ៊ុន Allianz Trade កាលពីខែមុន បាននិយាយថា ពួកគេនឹងត្រូវបង្ខំចិត្តបញ្ជូនការខាតបង់បណ្ដាលមកពីការដំឡើងពន្ធរបស់លោក ត្រាំ បន្តទៅឱ្យអ្នកប្រើប្រាស់។ ក្នុងន័យនេះ ក្រុមហ៊ុនទាំងនោះនឹងដំឡើងថ្លៃទំនិញនៅលើទីផ្សារ ដែលនឹងរុញច្រានការចំណាយរបស់ពលរដ្ឋអាម៉េរិក មានការកើនឡើង៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើអាស៊ានកំពុងលេងសន្លឹកបៀអ្វីខ្លះ ខណៈដែលប្លុកមួយនេះកំពុងរងសម្ពាធពន្ធបដិការរបស់សហរដ្ឋអាម៉េរិក?

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយកាលពីថ្ងៃចន្ទ ថា លោកបានសរសេរលិខិតមួយច្បាប់ផ្ញើជូនទៅប្រធានាធិបតីអាម៉េរិក លោក ដ…

Metfone ដាក់ដំណើរការ Wi-Fi 6 - ដំណោះស្រាយការតភ្ជាប់ថ្មីសម្រាប់ជីវិតសម័យទំនើប

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនគុណភាពសេវាអ៊ីនធឺណិតជាបន្តបន្ទាប់ និងបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងកើនឡើង មិត្តហ្វូនបានដាក់បង្ហាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ