រូបិយប័ណ្ណ

ប្រទេសជាង៥០ ចាប់ផ្ដើមប្រើរូបិយប័ណ្ណរបស់ក្រុមប្រទេស BRICS ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក ក្នុងការទូទាត់ពាណិជ្ជកម្ម


ប្រទេសជាង៥០ បានចាប់ផ្តើមប្រើប្រាស់រូបិយប័ណ្ណរបស់ក្រុមប្រទេសប៊្រីក ដូចជាចិន ឥណ្ឌា និងរុស្ស៊ី ជាដើម ក្នុងការទូទាត់ពាណិជ្ជកម្មក្នុងវិស័យប្រេងឥន្ធនៈ និងការពារជាតិ ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក។ និន្នាការនៃការធ្វើបដិដុល្លារូបនីយកម្ម ឬការឈប់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ក្នុងការទូទាត់ពាណិជ្ជកម្មមានការកើនឡើងកាន់តែខ្លាំង ក្រោយប្រទេសនានា ព្រមទទួលយកកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណក្រុមប្រទេស BRICS។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Watcher Guru។
រូបិយប័ណ្ណ
ដោយ

នៅទីបំផុតប្រទេសជាង៥០ ដែលជាដៃគូពាណិជ្ជកម្មរបស់ក្រុមប្រទេសប្រ៊ីក រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង បានយល់ព្រមប្រើប្រាក់យន់របស់ចិន ប្រាក់រូពីរបស់ឥណ្ឌា និងប្រាក់រូបរបស់រុស្ស៊ី សម្រាប់ទូទាត់ក្នុងវិស័យប្រេង និងការពារជាតិ ជំនួសឱ្យប្រាក់ដុល្លារអាម៉េរិក។

ភាពជាដៃគូរវាងឥណ្ឌា និងរុស្ស៊ីនៅក្នុងប្រតិបត្តិការប្រើរូបិយប័ណ្ណទាំងបីនេះ បានបង្ហាញឱ្យឃើញថា អ្វីៗដែលបានរៀបចំទាំងអស់នេះ គឺមានប្រសិទ្ធភាពខ្ពស់ ខណៈឥណ្ឌា កំពុងទិញប្រេងរបស់រុស្ស៊ី ជាប្រាក់រូពីដោយបង់ប្រាក់ទៅឱ្យក្រុមហ៊ុនប្រេង Rosneft របស់រុស្ស៊ី ដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធទូទាត់ឡើយ។ ក្រុមប្រទេស BRICS កំពុងជំរុញឱ្យមានសន្ទុះកាន់តែខ្លាំងក្នុងការផ្លាស់ប្តូររូបិយប័ណ្ណនៅក្នុងវិស័យការពារជាតិ ខណៈដែលរុស្ស៊ី បានផ្គត់ផ្គង់ប្រហែល២ភាគ៣នៃសម្ភារយោធាដល់ប្រទេសឥណ្ឌា ហើយកិច្ចព្រមព្រៀងទាំងនេះបានប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀតកាន់តែខ្លាំង។

ឥណ្ឌា បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី១៣ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ២០២១ ឈានដល់២៧ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ក្រោយប្រទេសទាំងពីរបានប្រើប្រាស់វិធីសាស្រ្តពាណិជ្ជកម្មដោយប្រើប្រាក់យន់ ប្រាក់រូពី និងប្រាក់រូបសម្រាប់ការផ្លាស់ប្តូរថាមពល និងបច្ចេកវិទ្យា។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសប្រ៊ីក នៅទីក្រុងកាហ្សាន (Kazan) ប្រទេសរុស្ស៊ីថា ប្រាក់ដុល្លារត្រូវបានគេប្រើធ្វើជាអាវុធ ដែលជាកំហុសដ៏ធំមួយសម្រាប់របបគាំពារនិយម ដែលទំនងជាចង់សំដៅដល់សហរដ្ឋអាម៉េរិក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើអាម៉េរិក និង ចិន បានឈានដល់ការព្រមព្រៀងលើក្របខ័ណ្ឌពាណិជ្ជកម្មអ្វីខ្លះ ក្រោយចរចាអស់២ថ្ងៃនៅចក្រភពអង់គ្លេស?

ក្រោយចរចាអស់រយៈពេល២ថ្ងៃជាប់ៗគ្នាក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១ របស់ពិភពលោក និងមហាយក្សចិន ប…

ថៃអះអាងថា ការកាត់ផ្តាច់ចរន្តអគ្គិសនីមកកម្ពុជាមិនមែនជារឿងនយោបាយនោះទេ

អ្នកនាំពាក្យក្រសួងការបរទេសថៃបានចេញមកបដិសេធថា ការកាត់ផ្តាច់ចរន្តអគ្គិសនី និងអ៊ីនធឺណិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនពាក់ព័ន្ធរឿងនយោបាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ