វិស័យពាណិជ្ជកម្ម

តើអាម៉េរិក ពិតជាកែសម្រួលអត្រាពន្ធបដិការនៅពេលអតុល្យភាពពាណិជ្ជកម្មរបស់ខ្លួនមានភាពល្អប្រសើរមែនឬ?


ក្រោយសហរដ្ឋអាម៉េរិក ប្រកាសដាក់ឲ្យអនុវត្តពន្ធបដិការកាលពីសប្តាហ៍មុន មន្រ្តីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហើបថា សហរដ្ឋអាម៉េរិក អាចនឹងរំលាយ ឬកែសម្រួលនូវអត្រាពន្ធគយបដិការនេះនៅក្រោយពេលដែលអតុល្យភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ជាមួយបណ្តាប្រទេសនានា មានភាពល្អប្រសើរ។ កាលពីឆ្នាំ២០២៤ កន្លងទៅ ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក មានទំហំរហូតដល់១,១ទ្រីលានដុល្លារ។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បាននិយាយនៅក្នុងបទសម្ភាស​ជាមួយសារព័ត៌មាន Nikkei Asia ថា ពន្ធបដិការដែលដាក់ដោយសហរដ្ឋអាម៉េរិក លើការនាំចូលពីប្រទេសផ្សេងៗអាចនឹងធ្លាក់ចុះ ប្រសិនបើអតុល្យភាពពាណិជ្ជកម្មរបស់អាម៉េរិក មានភាពប្រសើរឡើង។ ស្របពេលពិភពលោកកំពុងឈឺក្បាលជាមួយរឿងពន្ធបដិកា ដែលដាក់ដោយសហរដ្ឋអាម៉េរិក រដ្ឋមន្ត្រីរូបនេះបាននិយាយសម្រាលបញ្ហាថា ពន្ធគយបដិការនេះអាចនឹងត្រូវបានលុបចោលវិញ ប្រសិនបើឱនភាពពាណិជ្ជកម្មរបស់អាម៉េរិក ត្រូវបានលុបបំបាត់។

ពាក់ព័ន្ធបញ្ហាពន្ធបដិការដែលអាម៉េរិក ​កំពុងដាក់លើប្រទេសនានានេះ សាកលវិទ្យាល័យ Yale បានអះអាងថា អត្រាពន្ធគយជាមធ្យមដែលអាម៉េរិក កំពុងអនុវត្តលើប្រទេសនានានេះមានក្នុងរង្វង់ ១៨,៦% ដែលជាមធ្យមភាគខ្ពស់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ បានបញ្ចប់មក។

រដ្ឋមន្ត្រីរតនាគារអាម៉េរិករូបនេះ បានព្យាយាមការពារ និងពន្យល់ពីគោលបំណងសំខាន់នៃការដាក់ពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ថា គឺដើម្បីធ្វើឱ្យឱនភាពពាណិជ្ជកម្មទំហំជាង ១,១ទ្រីលានដុល្លាររបស់អាម៉េរិក មានតុល្យភាពឡើងវិញតែប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើផលិតកម្មរបស់ក្រុមហ៊ុនអាម៉េរិកនៅក្រៅប្រទេសវិលត្រលប់មកសហរដ្ឋអាម៉េរិកវិញ នោះអាម៉េរិកនឹងកាត់បន្ថយអត្រាពន្ធបដិការវិញជាក់ជាមិនខាន។

ទាក់ទងនឹងការចរចាដែលកំពុងបន្តជាមួយប្រទេសដែលមិនទាន់ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម លោក ស្កុត បានអះអាងថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងទំនងជានឹងបញ្ចប់នៅចុងខែតុលា ខណៈការចរចាជាមួយចិនវាជារឿងសំខាន់បំផុតសម្រាប់អាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មុនចូលនិវត្តន៍ មេទ័ពភូមិភាគ២របស់ថៃ ប្ដេជ្ញាវាយដណ្តើមប្រាសាទតាក្របី ឱ្យបានដើម្បីបន្សល់ស្នាដៃចុងក្រោយ

លោក ប៊ុនស៊ីន ផាតឃ្លាំង (Boonsin Padklang) មេបញ្ជាការភូមិភាគ២របស់ថៃ កាលពីល្ងាចថ្ងៃអាទិត្យ ទី១០ ខែសីហា បានទទួលស្គាល់ថា កងទ័ពថៃ ពិតជា…

វិស័យទេសចរណ៍របស់ថៃ កំពុងរងភាពប្រឡាប់ចាក់ ក្រោយពលរដ្ឋថៃ ចាប់ភ្ញៀវទេសចរម៉ាឡេស៊ីពីររូបដុតទាំងរស់

វិស័យទេសចរណ៍របស់ថៃ កំពុងរងភាពក្រឡាប់ចាក់ និងជ្រួលច្របល់ ក្រោយពលរដ្ឋថៃ បានប្រើអំពើហិង្សា និងដុតភ្ញៀវទេសចរម៉ាឡេស៊ីពីររូបទាំងរស់ ដែលបណ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ