ប្រាក់ដុល្លារអាម៉េរិក

ប្រាក់ដុល្លារអាម៉េរិក ប្រឈមនឹងការសម្រុកលក់ចេញក្នុងទំហំរហូតដល់ទៅ២,៥ទ្រីលានដុល្លារអាម៉េរិក


លោក ស្តេហ្វិន ជេន (Stephen Jen) អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកវិភាគរូបិយប័ណ្ណអង់គ្លេស បានឱ្យដឹងថា ប្រាក់ដុល្លារអាម៉េរិក អាចប្រឈមនឹងការសម្រុកលក់ចេញក្នុងទំហំរហូតដល់ទៅ២,៥ទ្រីលានដុល្លារអាម៉េរិក ខណៈបណ្ដាប្រទេសនៅអាស៊ី ដែលមានអតិរេកពាណិជ្ជកម្មយ៉ាងធំជាមួយសហរដ្ឋអាម៉េរិក ដូចជាមហាយក្សចិន តៃវ៉ាន់ ម៉ាឡេស៊ី និងវៀតណាម ជាដើមបានកាត់បន្ថយការរក្សាទុករូបិយប័ណ្ណបម្រុងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។
ប្រាក់ដុល្លារអាម៉េរិក
ដោយ

យោងតាមរបាយការណ៍វិភាគមួយរបស់លោក ស្តេហ្វិន ជេន (Stephen Jen) និងលោកស្រី ចូណា ហ្វ្រែរ៉េ (Joana Freire) អ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអង់គ្លេស Eurizon Capital បានឱ្យដឹងថា បណ្ដាក្រុមហ៊ុននាំចេញ និងវិនិយោគិននៅអាស៊ី បានរក្សាទុកប្រាក់ដុល្លារអាម៉េរិក យ៉ាងច្រើនសម្បើមក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់តំបន់អាស៊ីជាមួយសហរដ្ឋអាម៉េរិកកាន់តែកើនឡើង។

ប៉ុន្តែនៅពេលសង្រ្គាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយលោកត្រាំ កាន់តែឡើងកម្ដៅ វិនិយោគិនមួយចំនួននៅអាស៊ី ត្រូវបានបញ្ជូនប្រាក់ត្រលប់ទៅស្រុកវិញ ឬបង្កើនកម្រិតការពារខ្លួនពីការធ្លាក់ថ្លៃ នៃប្រាក់ដុល្លារអាម៉េរិក ហើយកត្តាទាំងនេះអាចបណ្ដាលឱ្យមានការសម្រុកលក់ចេញប្រាក់ដុល្លារអាម៉េរិក យ៉ាងគំហុកមិនធ្លាប់មាន។

តាមរយៈរបាយការណ៍ដដែល អ្នកជំនាញសេដ្ឋកិច្ចទាំងពីរបានដាក់ការសង្ស័យថា បណ្ដាក្រុមហ៊ុននាំចេញ និងវិនិយោគិនអាស៊ី បានរក្សាទុកប្រាក់ដុល្លារអាម៉េរិក យ៉ាងសម្បើមក្នុងទំហំរហូតដល់ទៅប្រមាណ២,៥ទ្រីលានដុល្លារអាម៉េរិក ហើយប្រសិនបើក្នុងករណីដែលពួកគេសម្រុកលក់ចេញប្រាក់ដុល្លារអាម៉េរិក ទាំងនោះ វាអាចធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក ធ្លាក់ថ្លៃខ្លាំងធៀបនឹងរូបិយប័ណ្ណអាស៊ី។

ពេលនេះអានុភាពទាក់ទាញរយៈពេលវែងនៃប្រាក់ដុល្លារអាម៉េរិក កំពុងរងការគំរាមកំហែង ខណៈដែលគោលនយោបាយពាណិជ្ជកម្មដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានបំណងកែប្រែសណ្ដាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក បានធ្វើឱ្យបណ្ដាវិនិយោគិនបាត់បង់ទំនុកចិត្តលើភាពរឹងមាំ និងភាពគួរឱ្យជឿទុកចិត្តនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ក្នុងនាមមហាអំណាចធំបំផុតទី១ក្នុងពិភពលោក។

ជាការកត់សម្គាល់ ការហក់ឡើងថ្លៃយ៉ាងខ្លាំងនៃប្រាក់ដុល្លារតៃវ៉ាន់កាលពីថ្ងៃទី៥ ខែឧសភា បានបណ្ដាលឱ្យមានការរំពឹងទុកថា ក្រុមអ្នកបង្កើតគោលនយោបាយនៅអាស៊ី អាចនឹងដំឡើងថ្លៃរូបិយប័ណ្ណរបស់ពួកគេធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដើម្បីធ្វើជាស្នៀតចរចាឈានទៅរកការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។

យោងតាមសន្ទស្សន៍តាមដានហាងឆេងប្រាក់ដុល្លារ នៃសារព័ត៌មានអន្តរជាតិ Bloomberg បានបង្ហាញថា ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃយ៉ាងខ្លាំងរហូតដល់ទៅ៨% ចាប់តាំងពីខែកុម្ភៈ មក ខណៈដែលរូបិយប័ណ្ណនានា នៅអាស៊ី សុទ្ធតែបានហក់ឡើងថ្លៃក្នុងរយៈពេលជាង១ខែមកនេះ។

លោក ស្តេហ្វិន ជេន (Stephen Jen) បានលើកឡើងថា ប្រាក់រហូតដល់ទៅ១ទ្រីលានដុល្លារអាម៉េរិក អាចនឹងត្រូវបញ្ជូនត្រលប់ទៅកាន់ប្រទេសចិន នៅពេលដែលបណ្ដាក្រុមហ៊ុនចិន សម្រុកលក់ចេញទ្រព្យសកម្មដែលគិតជាប្រាក់ដុល្លារ ក្នុងករណីដែលធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់។ លោកបានបន្ថែមថា បណ្ដាប្រទេសដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយសហរដ្ឋអាម៉េរិក ដូចជាមហាយក្សចិន តៃវ៉ាន់ ម៉ាឡេស៊ី និងវៀតណាម ជាដើមអាចនឹងសម្រុកងាកចេញពីប្រាក់ដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រោយរក្សាអត្រាការប្រាក់ឱ្យនៅដដែល ធនាគារកណ្ដាលអាម៉េរិកព្រមានថា ហានិភ័យសម្រាប់សេដ្ឋកិច្ចអាម៉េរិកកំពុងកើនឡើង

ធនាគារកណ្តាលអាម៉េរិកកាលពីថ្ងៃទី៧ ខែឧសភា បានសម្រេចរក្សាទុកអត្រាការប្រាក់គោលឱ្យនៅដដែលដោយគ្មានការផ្លាស់ប្ដូរ ហើយបានព្រមានថា ហានិភ័យអតិផរណា…

តើសេដ្ឋកិច្ចពិភពលោកមានស្ថានភាពយ៉ាប់យ៉ឺន ឬល្អប្រសើរយ៉ាងណាដែរ មកទល់ពេលនេះ?

ទោះបីទិន្នន័យសេដ្ឋកិច្ច និងសូចនាករហិរញ្ញវត្ថុសំខាន់ៗនៅមិនទាន់បង្ហាញសញ្ញាច្បាស់ លាស់ ក៏ដោយ ប៉ុន្តែបើតាមរបាយការណ៍ និងការវិភាគពីហានិភ័យន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ