សង្គ្រាមមជ្ឈិមបូព៌ា

ស្ថប័នថាមពល និងហិរញ្ញវត្ថុធំៗនៅលើពិភពលោកនឹងបង្កើតក្រុមសម្របសម្រួល ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា


ប្រមុខនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក កាលពីថ្ងៃទី១ ខែមេសា បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាថា ស្ថាប័នពិភពលោកកំពូលទាំង៣ នេះនឹងបង្កើតក្រុមសម្របសម្រួលមួយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការឆ្លើយតបរបស់ខ្លួនចំពោះផលប៉ះពាល់សេដ្ឋកិច្ច និងថាមពលដ៏ធំធេងបណ្ដាលមកពីសង្គ្រាមអ៊ីរ៉ង់ ដែលកំពុងឆាបឆេះពាសពេញតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
សង្គ្រាមមជ្ឈិមបូព៌ា
ដោយ

ទីភ្នាក់ងារថាមពលអន្តរជាតិ IEA មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោកនឹងធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់សេដ្ឋកិច្ច និងថាមពល ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយស្ថាប័នពិភពលោកកំពូលទាំង៣នេះបានចេញសេចក្តីថ្លែងការណ៍រួមថា សង្គ្រាមនេះបានបង្កឱ្យមានការរាំងស្ទះយ៉ាងធ្ងន់ធ្ងរ និងបង្កការខ្វះខាតការផ្គត់ផ្គង់ថាមពលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ស្ថាប័នពិភពលោកកំពូលទាំង៣នេះនឹងបង្កើតក្រុមសម្របសម្រួលមួយ ដើម្បីតាមដានផលប៉ះពាល់សកល, ចែករំលែកការវិភាគ និងគាំទ្ររដ្ឋាភិបាលនានា ដែលកំពុងដោះស្រាយវិបត្តិជាដើម ហើយវិធានការ ដែលអាចដាក់ចេញរួមមានការផ្ដល់អនុសាសន៍គោលនយោបាយ, ការគាំទ្រផ្នែកហិរញ្ញវត្ថុ រួមទាំងប្រាក់កម្ចីដែលមានការប្រាក់ទាប ឬគ្មានការប្រាក់ និងការផ្ដល់ឧបករណ៍ ដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ច។

សង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់នេះ បានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ដោយធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ថាមពល និងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

ទីភ្នាក់ងារថាមពលអន្តរជាតិ​ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកបានព្រមានថា ប្រទេសដែលមានចំណូលទាបខ្លាំងបំផុតនឹងរងគ្រោះធ្ងន់ធ្ងរបំផុតពីសង្គ្រាមនេះ ហើយថា ប្រេង ឧស្ម័ន ជីកសិកម្ម និងស្បៀងអាហារនឹងបន្តឡើងថ្លៃ ខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗត្រូវបានរំខាន វិស័យទេសចរណ៍ដាំក្បាលចុះ ការធ្លាក់ថ្លៃរូបិយប័ណ្ណ និងហានិភ័យអតិផរណានៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា ទោះតម្លៃទំនិញនៅលើទីផ្សារមិនទាន់ហក់ដល់កម្រិតគួរឱ្យបារម្ភ តែវាកំពុងវាយប្រហារជីវភាពពលរដ្ឋមានចំណូលទាប

ការហក់ឡើង នៃតម្លៃប្រេងឥន្ធនៈសកលនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់បណ្តាប្រទេសជុំវិញពិភពលោក រួមទាំងកម្ពុជា ផងដ…

អាជ្ញាធរវៀតណាម បង្ក្រាបសាច់ជ្រូកមានផ្ទុកជំងឺ ដែលចរាចរលក់នៅលើទីផ្សារបានជិត៣០០តោន

ទោះបីជាអាជ្ញាធរវៀតណាម បានពង្រឹងការអនុវត្តច្បាប់សុវត្ថិភាពចំណីអាហារយ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏ថ្មីៗនេះ សមត្ថកិច្ចក្រុងហាណូយ បានបើកប្រតិបត្តិកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ