រូបិយប័ណ្ណ

ទេសាភិបាលធនាគារកណ្តាលចិន អះអាងថា លុយយន់នៅតែមានស្ថិរភាព ទោះបីចិន រងសម្ពាធពន្ធពីអាម៉េរិក


ចិន កំពុងរងសម្ពាធពីសង្រ្គាមពន្ធជាថ្មីរបស់រដ្ឋបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនំារបស់លោក ដូណាល់ ត្រាំ ប៉ុន្តែជាងកន្លះខែនៃការដំឡើងពន្ធបន្ថែម១០% កន្លងមកនេះ ទេសាភិបាលធនាគារកណ្តាលចិន អះអាងថា ស្ថានភាពសេដ្ឋកិច្ចរបស់ចិន នៅតែអាចទប់ទល់បាន ហើយមិនតែប៉ុណ្ណោះលុយយ់នរបស់ចិន នៅតែបន្តមានសិ្ថរភាពបើធៀបនឹងលុយដុល្លារ បើទោះបីលុយរបស់ប្រទេសផ្សេងៗមានការធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណ
ដោយ

ទេសាភិបាលធនាគារកណ្តាលចិន លោក ប៉ាន ជុងសេង (Pan Gongsheng) បានអះអាងក្នុងសន្និសីទមួយដែលរៀបចំនៅប្រទេសអារ៉ាប៊ីសាអូឌីតថា លុយយន់របស់ចិន នៅតែមានសិ្ថរភាពបើធៀបនឹងលុយដុល្លារអាម៉េរិក។ ទេសាភិបាលធនាគារកណ្តាលចិន រូបនេះ បានចាត់ទុកការរក្សាបានស្ថិរភាពលុយយន់ គឺជាកត្តាគន្លឹះនៃស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោក ហើយទីក្រុងប៉េកាំងនឹងបន្តឲ្យលុយយន់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងចរន្តនៃអត្រាប្តូរប្រាក់អន្តរជាតិ។

លោក ប៉ាន បានអះអាងនៅប្រទេសអារ៉ាប៊ីសាអូឌីតថា ខណៈពេលដែលរូបិយប័ណ្ណភាគច្រើនបានធ្លាក់ចុះធៀបនឹងដុល្លារ ប៉ុន្តែលុយយន់នៅតែមានស្ថិរភាព។ ថ្នាក់ដឹកនាំរូបនេះកត់សម្គាល់ឃើញថា ថ្មីៗនេះមានកត្តាមួយចំនួនបានជំរុញឱ្យសន្ទស្សន៍លុយដុល្លារកើនឡើង ហើយរូបិយប័ណ្ណដែលមិនមែនជាលុយដុល្លារភាគច្រើនបានធ្លាក់ចុះ ប៉ុន្តែលុយយន់នៅតែមានស្ថិរភាព ទោះបីជាមានការប្រែប្រួលទីផ្សារខ្ពស់ក៏ដោយ។

ទេសាភិបាលធនាគារកណ្តាលចិន បានអះអាងទៀតថា ការរក្សាបានស្ថិរភាពលុយយន់បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុសកល និងសេដ្ឋកិច្ចជុំវិញពិភពលោក ដែលផ្ទុយពីប្រាក់ដុល្លារអាម៉េរិក។

ដើម្បីកាត់បន្ថយឥទ្ធិពលនៃលុយដុល្លារចេញពីទីផ្សារពាណិជ្ជកម្ម និងការទូទាត់ពិភពលោក ចិនកំពុងប្រឹងប្រែងតាមយន្តការផ្សេងៗដោយរួមទាំងជំរុញឱ្យសម្ព័ន្ធមិត្តនៃប្លុក BRIC បង្កើតលុយផ្ទាល់ខ្លួនសម្រាប់បម្រើឱ្យការទូទាត់ពាណិជ្ជកម្ម តែត្រូវបានលោក ដូណាល់ ត្រាំ ព្រមានចំពោះផែនការនេះ។ មកទល់ពេលនេះ លុយយន់ និងលុយដុល្លារអាម៉េរិកមានភាគលម្អៀងតិចតួចបំផុត ពោលគឺត្រឹមតែ០,៣%ប៉ុណ្ណោះ ដោយ១ដុល្លារមានអត្រាប្រហាក់ប្រហែល៧,២៥ទៅ៧,៣០យន់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា អចលនទ្រព្យដែលបម្រើឱ្យវិស័យឧស្សាហកម្មនឹងមានទីផ្សារល្អនៅឆ្នាំនេះ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកត់សម្គាល់ឃើញថា ទោះបីវិស័យអចលនទ្រព្យជារួមរបស់កម្ពុជា បច្ចុប្បន្ននៅមិនទាន់មានសម្ទុះកំណើនល្អប្រសើរ បន្ទាប់ពីរងកា…

តើមានកត្តាអ្វីជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី គ្រោងចេញបម្រាមមិនឱ្យជនបរទេសទិញលំនៅឋានដែលសាងសង់រួច?

រដ្ឋាភិបាលអូស្ត្រាលី គ្រោងចេញបម្រាមហាមឃាត់មិនឱ្យបណ្ដាវិនិយោគិនបរទេសទិញផ្ទះដែលសាងសង់រួចរយៈពេល២ឆ្នាំ ស្របពេលដែលតម្លៃលំនៅឋានហក់ឡើងថ្លៃយ៉ាងគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ