សេវានេះអនុញ្ញាតឱ្យអតិថិជនជាអ្នកធ្វើដំណើរអាចឆ្លងកាត់ច្រកចេញ-ចូលផ្លូវល្បឿនលឿន ដោយប្រើប្រាស់គន្លងផ្លូវ ANPR និង ETC បានយ៉ាងងាយស្រួល និងមិនបាច់រង់ចាំ។ មធ្យោបាយទូទាត់ថ្មីនេះ សបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន និងសម្រួលការធ្វើប្រតិបត្តិការហិរញ្ញវត្ថុក្នុងបរិបទនៃការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងសេវាឌីជីថលនៅកម្ពុជា។
បញ្ចូលទឹកប្រាក់ទូទាត់មុនដោយភាពងាយស្រួល៖ អតិថិជនដែលប្រើប្រាស់កម្មវិធី KB PRASAC Mobile អាចធ្វើការបញ្ចូលលុយទុកជាមុនសម្រាប់សមតុល្យផ្លាកលេខយានជំនិះរបស់ខ្លួន ឬ ញាតិមិត្តដោយផ្ទាល់ តាមកម្មវិធី KB PRASAC Mobile ។ ទឹកប្រាក់ថ្លៃធ្វើដំណើរនឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិ ទៅតាមចម្ងាយផ្លូវធ្វើដំណើរ និងប្រភេទយានជំនិះនៅច្រកចេញ។ អតិថិជនអាចបញ្ចូលទឹកប្រាក់រហូតដល់ 1,000 ដុល្លារ ទៅក្នុងសមតុល្យផ្លាកលេខយានជំនិះរបស់ខ្លួន ដែលជួយសម្រួលដល់ការធ្វើដំណើរគ្រប់ពេលបានយ៉ាងរហ័ស។
របៀបបញ្ចូលទឹកប្រាក់សមតុល្យជាមុន តាមកម្មវិធី KB PRASAC Mobile ៖ ជាដំបូងលោកអ្នកចូលទៅក្នុងអេប ខេប៊ីប្រាសាក់ម៉ូបាល រួចអនុវត្តបន្តដូចខាងក្រោម៖
- ចុចលើ ទូទាត់
- ចុចលើ សេវាសាធារណៈ និងជ្រើសយក ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
- ជ្រើសយកប្រភេទ និងបញ្ចូលផ្លាកលេខយានជំនិះ
- បញ្ចូលចំនួនទឹកប្រាក់តាមតាមការចង់បាន
- ចុចលើ ទូទាត់ និងចុចលើ បញ្ជាក់
មិនទាន់មាន KB PRASAC Mobile ? លោកអ្នកអាចទាញយក កម្មវិធី KB PRASAC Mobile នេះមកដាក់នៅលើស្មាតហ្វូនរបស់លោកអ្នក រួចបើកគណនីសន្សំបានដោយខ្លួនឯង រួចធ្វើការបញ្ចូលទឹកប្រាក់ដើម្បីទូទាត់ថ្លៃធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មុនពេលចេញដំណើរបានភ្លាមៗ។
ស្វែងយល់ពីច្រកផ្លូវ ANPR និង ETC ៖ ANPR គឺជាច្រកអាទិភាពសម្រាប់ការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិតាមរយៈផ្លាកលេខរថយន្ត។ អតិថិជនត្រូវបញ្ចូលទឹកប្រាក់ជាមុន ដោយមិនចាំបាច់យកកាតនៅច្រកចូលឡើយ។ ទឹកប្រាក់នឹងកាត់ចេញដោយស្វ័យប្រវត្តិពីគណនីសន្សំរបស់លោកអ្នកនៅខេប៊ីប្រាសាក់ នៅច្រកចេញផ្លូវល្បឿនលឿន។ រីឯ ETC គឺជាច្រកអាទិភាពមួយផ្សេងទៀតនៃបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយមានរបាំងបើក-បិទដោយស្វ័យប្រវត្តិ ដើម្បីឱ្យយានយន្តចូល-ចេញបាន។ ដើម្បី ចូល-ចេញ ច្រកនេះបាន អ្នកបើកបរត្រូវមានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់រថយន្តផ្នែកខាងមុខជាដាច់ខាត ប្រសិនបើរថយន្តរបស់បងប្អូនដែលមិនបានបំពាក់ឧបករណ៍ OBU នោះទេ គឺមិនអាចចូល-ចេញ “ច្រក ETC” នេះបានឡើយ បើទោះបីជាបានបញ្ចូលទឹកប្រាក់ទៅក្នុងផ្លាកលេខជាមុនក៏ដោយ។