វិស័យទេសចរណ៍

តើវិស័យទេសចរណ៍កម្ពុជា បានជួបព្យុះភ្លៀងអ្វីខ្លះនៅឆ្នាំ២០២៥ ហើយអ្វីដែលនៅតែជាបញ្ហាប្រឈមសម្រាប់ឆ្នាំនេះ?


ចំនួនភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅកម្ពុជា នៅមួយរយៈចុងក្រោយនេះហាក់មានការថយចុះ បើធៀបនឹងឆ្នាំ២០២៤។ ជាក់ស្ដែងនៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែជាង៥លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះជិត១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានវាយតម្លៃថា ការធ្លាក់ចុះអ្នកទេសចរបរទេសនេះ ត្រូវបានទាញទម្លាក់ជាចម្បងដោយសារបញ្ហាជម្លោះព្រំដែនជាមួយថៃ។
វិស័យទេសចរណ៍
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំដ៏លំបាកសម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយសារមានបញ្ហាជាច្រើនបានកើតឡើងរាប់ចាប់តាំងពីបញ្ហាជម្លោះព្រំដែនជាមួយថៃ រហូតដល់បញ្ហាភូមិសាស្ត្រនយោបាយសកល ដែលបញ្ហានេះ បានគំរាមកំហែងដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា នៅឆ្នាំ២០២៦ អ្នកពាក់ព័ន្ធទាំងអស់ត្រូវចេះសម្របខ្លួនតាមស្ថានភាពជាក់ស្ដែង និងត្រូវរួមគ្នាជួយផ្សព្វផ្សាយ និងធ្វើទីផ្សារទេសចរណ៍ដោយផ្ទាល់ជាមួយប្រទេសគោលដៅនានា ដើម្បីទាក់ទាញភ្ញៀវទេសចរ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ មកដល់ពេលនេះភ្ញៀវទេសចរបរទេសមួយចំនួននៅតែខ្លាចរអាក្នុងការធ្វើដំណើរកម្សាន្តមកកម្ពុជា ដោយសារតែពួកគេបារម្ភពីសុវត្ថិភាពដែលកើតចេញពីក្រុមឧក្រិដ្ឋជនអនឡាញ ដែលទាមទារឱ្យរដ្ឋាភិបាលបង្កើនការបង្ក្រាបបន្ថែមទៀត។

​ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បញ្ហាអសន្តិសុខកើតចេញពីសង្រ្គាមបង្កឡើងដោយប្រទេសថៃមកលើកម្ពុជា បានធ្វើឱ្យប៉ះពាល់ដល់ការស្រូបទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា ក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញអ្នកជំនាញរូបនេះ យល់ឃើញថា ប្រសិនបើបញ្ហាទាំងនេះនៅតែបន្តកើតមាន នោះវានឹងបង្កការលំបាកក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅតាមតំបន់គោលដៅទេសចរណ៍នានារបស់កម្ពុជា នៅឆ្នាំនេះ។ អ្នកជំនាញរូបនេះបានបន្តថា ស្ថិតក្នុងស្ថានភាពនេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តកិច្ចការងារជាប្រក្រតី និងបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍សក្ដានុពលរបស់កម្ពុជា សំដៅដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា បន្ថែមទៀត នៅក្នុងឆ្នាំ២០២៦នេះ។

​សូមបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសជាង៥,១លាននាក់ ធ្លាក់ចុះប្រមាណជិត១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើកម្ពុជា បានសិក្សាអ្វីខ្លះពីសង្គ្រាម២១ថ្ងៃជាមួយថៃ ឈ្លានពាន ហើយត្រូវពង្រឹងខ្លួនបែបណាខ្លះបន្តទៀត?

ក្រុមអ្នកជំនាញស្រាវជ្រាវ និងតាមដានការអភិវឌ្ឍសង្គមនៅកម្ពុជា បានមើលឃើញថា សង្គ្រាមប្រយុទ្ធគ្នា២១ថ្ងៃរវាងកងកម្លាំងកម្ពុជា និងថៃ កន្លងទៅ យោធាថៃ ប…

អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានភាពធន់ ទោះរងសម្ពាធពីសង្គ្រាម និងវិបត្តិខាងក្រៅ

ថ្វីត្បិតតែឆ្នាំ២០២៥ ជាឆ្នាំមួយដែលប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនរាប់ចាប់តាំងពីភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល ភាពតានតឹងផ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ