រូបិយប័ណ្ណ ឌីជីថល

តើកម្ពុជា គួរមានយន្តការឱ្យភ្ញៀវទេសចរអាចបំប្លែងរូបិយប័ណ្ណ ឌីជីថល ទៅជាប្រាក់រៀល ដើម្បីទាក់ទាញទេសចរបរទេសឬយ៉ាងណា?


រូបិយប័ណ្ណឌីជីថល ជាទ្រព្យសម្បត្តិឌីជីថលមួយដែលត្រូវបានគេប្រើជាមធ្យោបាយក្នុងការផ្លាស់ប្ដូរមូលនិធិ ឬធ្វើប្រតិបត្តិការសេដ្ឋកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក និងមានការប្រើប្រាស់តែតាមប្រព័ន្ធឌីជីថលរបស់ប្រទេសមួយចំនួនប៉ុណ្ណោះ។ រូបិយប័ណ្ណឌីជីថលមាន៣ប្រភេទ ដូចជាគ្រីបតូ រូបិយប័ណ្ណឌីជីថលពីធនាគារកណ្តាល និងរូបិយប័ណ្ណឌីជីថលមិនមែនគ្រីបតូ។
រូបិយប័ណ្ណ ឌីជីថល
ដោយ

ប្រទេសថៃ ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា គ្រោងដាក់ចេញនូវគម្រោង TouristDigiPay ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរដែលមាន Bitcoin អាចប្តូរទៅជាប្រាក់បាត ក្នុងបំណងដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបង្កើនការចំណាយ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា កត់សម្គាល់ឃើញថា បណ្ដាប្រទេសដែលមានការរីកចម្រើនមួយចំនួននៅលើពិភពលោកបានចាប់យកឱកាសក្នុងការប្រើប្រាស់រូបិយប័ណ្ណឌីជីថល ដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិរបស់ពួកគេ។ នៅក្នុងស្ថាននេះ អ្នកជំនាញរូបនេះ ស្នើដល់រដ្ឋាភិបាលកម្ពុជា គួរសិក្សាលើឱកាសក្នុងការប្រើប្រាស់រូបិយប័ណ្ណ ឌីជីថល ព្រោះប្រសិនបើអាចធ្វើទៅបាននោះនឹងធ្វើឱ្យវិស័យ​ទេសចរណ៍ និងវិស័យអចលនទ្រព្យ ព្រមទាំងវិស័យមួយចំនួនទៀតរបស់កម្ពុជា មានការរីកចម្រើនកាន់តែលឿនជាងមុន។

​​ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា ប្រសិនបើកម្ពុជា មានការសម្របសម្រួលឱ្យអ្នកទេសចរបរទេសអាចចាយប្រាក់ ឌីជីថល​បាន នោះនឹងធ្វើឱ្យចរន្តភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា នឹងមានសម្ទុះកើនឡើងជាងមុន។ ការណ៍នេះ អ្នកជំនាញរូបនេះ លើកឡើងថា កម្ពុជា គួរមានការសិក្សាលើបញ្ហានេះ ដើម្បីស្វែងរកលទ្ធភាពនៃផលចំណេញ និងផលប៉ះពាល់នានា ដែលកើតចេញពីការគ្រប់គ្រងលើរូបិយប័ណ្ណ ឌីជីថល។

​ដោយឡែក អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដ គ្រុប កត់សម្គាល់ឃើញថា បច្ចុប្បន្នបណ្ដាប្រទេសធំៗនៅលើពិភពលោកកំពុងរង់ចាំមើលគ្នាទៅវិញទៅមកក្នុងការប្រើប្រាស់រូបិយប័ណ្ណ ឌីជីថល។ ការណ៍នេះ ត្រូវបានអ្នកជំនួញដ៏ល្បីល្បាញរូបនេះលើកឡើងថា ប្រសិនបើសហរដ្ឋអាម៉េរិក អង់គ្លេស និងសិង្ហបុរី ព្រមទាំងបណ្ដាប្រទេសធំៗមួយចំនួនទៀតផ្លាស់ប្ដូរមកប្រើប្រាស់រូបិយប័ណ្ណ ឌីជីថល ហើយកម្ពុជា មិនមានការត្រៀមខ្លួនឱ្យបានរួចរាល់ទេ នោះអាចនឹងមានការប្រឈមនូវវិបត្តិធ្ងន់ធ្ងរ។

​សូមបញ្ជាក់ថា កាលពីពេលថ្មីៗប្រទេសថៃ គ្រោងដាក់ចេញនូវគម្រោងមួយដើម្បីសម្របសម្រួលយន្តការទូទាត់រវាង Bitcoin និងប្រាក់បាត ដែលជារូបិយប័ណ្ណជាតិរបស់ខ្លូន ក្នុងគោលបំណងទាក់ទាញអ្នកទេសចរបរទេសឲ្យបង្កើនការចំណាយនៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៥ ខណៈយន្តការនេះនឹងកំណត់ការទូទាត់តាម Bitcoin មួយខែមានតម្លៃមិនលើសពី១ម៉ឺន៧ពាន់បាតនោះទេ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើក្រសួងកសិកម្មមានដំណោះស្រាយបែបណាក្នុងការដោះស្រាយបញ្ហាទីផ្សារស្រូវជូនកសិករ?

មន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងកសិកម្មកំពុងស្នើសុំកញ្ចប់ថវិកាពីរាជរដ្ឋាភិបាលចំនួន១០លានដុល្លារបន្…

តើប្រទេសណាខ្លះ ដែលផលិតអាគុយយានយន្ដអគ្គិសនីច្រើនជាងគេនៅលើពិភពលោក?

ដោយសារតម្រូវការប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ បានធ្វើឱ្យមានការព្យាករថា ការផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ