វិស័យពាណិជ្ជកម្ម

លោកត្រាំ គ្រោងកាត់បន្ថយពន្ធគយលើប្រទេសចិន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងទិញលក់កម្មវិធី TikTok


ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងពិចារណាបន្ធូរបន្ថយអត្រាពន្ធគយ ដែលបានដាក់លើប្រទេសចិន ដើម្បីទទួលបានការគាំទ្រពីទីក្រុងប៉េកាំង សម្រាប់ការលក់ប្រតិបត្តិការនៃកម្មវិធី TikTok របស់ក្រុមហ៊ុនចិន ByteDance នៅសហរដ្ឋអាម៉េរិក ទៅឱ្យក្រុមហ៊ុនអាម៉េរិកមួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន កាលពីថ្ងៃពុធ សប្តាហ៍នេះថា គ្រប់ចំណុចពាក់ព័ន្ធបញ្ហាពន្ធគយ គឺមានតម្លៃជាងកម្មវិធី TikTok ទៅទៀត ប៉ុន្តែដើម្បីឱ្យចិនយល់ព្រមចំពោះការលក់ប្រតិបត្តិការរបស់កម្មវិធីនេះទៅឱ្យក្រុមហ៊ុនអាម៉េរិក លោកត្រាំនឹងពិចារណាកាត់បន្ថយពន្ធខ្លះសម្រាប់ប្រទេសចិន។

យ៉ាងណាមិញលោក ត្រាំ នឹងដាក់ពន្ធថ្មី២៥% លើការនាំចូលរថយន្ត ដែលគ្រោងប្រកាសនៅសប្តាហ៍ក្រោយ ខណៈកន្លងមក លោក ត្រាំ ក៏បានដាក់ពន្ធលើទំនិញដែលនាំចូលពីប្រទេសចិន ចំនួន២០% រួចមកហើយដែរ។

លោក ដូណាល់ត្រាំ បានព្យាករថា លោកនឹងអាចទទួលបានយ៉ាងហោចណាស់នូវគម្រោងកិច្ចព្រមព្រៀងមួយសម្រាប់កម្មវិធី TikTok នៅសប្តាហ៍ក្រោយនេះ ប៉ុន្តែប្រសិនបើគម្រោងកិច្ចព្រមព្រៀងមិនទាន់បញ្ចប់ទេ លោកនឹងព្យាយាមពន្យារពេលកំណត់បន្ថែមទៀត។

បើតាមច្បាប់ដែលបានកំណត់កាលពីឆ្នាំមុនដោយអតីតប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ក្រុមហ៊ុន ByteDance ត្រូវតែលក់ប្រតិបត្តិការកម្មវិធី TiKTok នៅសហរដ្ឋអាម៉េរិក នៅត្រឹមថ្ងៃទី១៩ ខែមករា បើមិនដូច្នេះទេនឹងត្រូវបិទចោលតែម្ដង ប៉ុន្តែលោក ត្រាំ បានពន្យារពេលការបិទកម្មវិធីនេះរហូតដល់ថ្ងៃទី៥ ខែមេសា។

លោក ត្រាំ កាលពីដើមខែនេះ បាននិយាយថា លោកកំពុងចរចាជាមួយនឹងអ្នកដេញថ្លៃដ៏មានសក្ដានុភាពចំនួន៤នាក់ ដើម្បីទិញកម្មវិធី TikTok ប៉ុន្តែលោកមិនបានបង្ហាញអត្តសញ្ញាណពួកគេជាសាធារណៈនោះទេ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


បច្ចេកវិទ្យា AI កំពុងដាក់សម្ពាធលើការជ្រើសរើសជំនាញសិក្សារបស់និស្សិតវៀតណាម

ភាពរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងដាក់សម្ពាធដល់សិស្ស និងនិស្សិតនៅវៀតណាម ក្នុងការជ្រើសរើសមុខជំនាញសម្រាប់រៀនបន្តនៅសកលវិ…

វៀតណាម ជាប់ចំណាត់ជាប្រទេសមានសុវត្ថិភាពបំផុតទី៤ នៅអាស៊ាន ចុះកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទីប៉ុន្មានដែរ?

យោងតាមរបាយការណ៍សន្ទស្សន៍សុវត្ថិភាព ឆ្នាំ២០២៥ វៀតណាម ដែលជាប្រទេស ក្បែរខាងកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាប្រទេសមានសុវត្ថិភាពបំផុតទី៤ នៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ