ប្រព័ន្ធផ្សព្វផ្សាយ

លោក ត្រាំ ចេញបញ្ជាឱ្យបិទវិទ្យុ VOA វិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី


រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែមីនា បានចេញបញ្ជាឱ្យក្រុមអ្នកសារព័ត៌មាន និងបុគ្គលិកផ្សេងទៀតសរុបរាប់ពាន់នាក់នៅវិទ្យុល្បីៗដែលទទួលបានជំនួយមូលនិធិពីសហរដ្ឋអាម៉េរិក រួមមានវិទ្យុសំឡេងសហរដ្ឋអាម៉េរិក (VOA) វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុអឺរ៉ុបសេរី (RFE) ឱ្យចាកចេញពីការិយាល័យរបស់ពួកគេជាបន្ទាន់ ពោលគឺឱ្យពួកគេលាឈប់ពីការងារភ្លាមៗតែម្ដង។ ជាការឆ្លើយតប ប្រធានវិទ្យុអឺរ៉ុបសេរី RFE បានចាត់ទុកការបិទស្ថាប័នវិទ្យុល្បីៗទាំងនេះថា ជាការជូនកាដូដ៏ធំដល់បណ្ដាប្រទេសជាបច្ចាមិត្ត។
ប្រព័ន្ធផ្សព្វផ្សាយ
ដោយ

ពិភពលោកបានភ្ញាក់ផ្អើលជាថ្មីទៀតហើយ នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែមីនា បានចេញបញ្ជាឱ្យបិទវិទ្យុធំៗរួមមានវិទ្យុ VOA វិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី RFE។ សូមបញ្ជាក់ថា ស្ថាប័នវិទ្យុដែលមានកេរ្តិ៍ឈ្មោះល្បី​ទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រឆាំងទប់ទល់នឹងព័ត៌មានវាយប្រហារ ឬឥទ្ធិពលរបស់ប្រទេសជាបច្ចាមិត្ត ជាពិសេសប្រទេសរុស្ស៊ី និងមហាយក្សចិន។

បុគ្គលិករាប់ពាន់នាក់នៅស្ថាប័នវិទ្យុ VOA វិទ្យុអាស៊ីសេរី វិទ្យុអឺរ៉ុបសេរី RFE និងសារព័ត៌មានផ្សេងៗទៀតទទួលបានអ៊ីម៉ែលកាលពីចុងសប្ដាហ៍មុនថា ពួកគេត្រូវបានបញ្ឈប់ពីការងារហើយ ហើយនឹងត្រូវបានហាមឃាត់មិនឱ្យចូលទៅកាន់ការិយាល័យរបស់ពួកគេទៀតឡើយ ហើយពួកគេត្រូវតែប្រគល់ជូនស្ថាប័នវិញនូវកាតព័ត៌មាន ទូរសព្ទ និងឧបករណ៍ផ្សេងៗទៀតដែលជាសម្បត្តិរបស់ស្ថាប័នវិទ្យុទាំងនោះ។

លោក ដូណាល់ ត្រាំ ដែលបានបញ្ជាឱ្យបិទទីភ្នាក់ងារផ្ដល់ជំនួយរបស់សហរដ្ឋអាម៉េរិក និងទីភ្នាក់ងារអប់រំរបស់សហរដ្ឋអាម៉េរិក រួចមកហើយនោះ បានចេញបញ្ជាកាលពីថ្ងៃសុក្រ កន្លងទៅឱ្យបិទទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ដោយលោកយល់ថា មិនចាំបាច់ទុក។

ជាការឆ្លើយតប លោក ស្តេហ្វិន ខេមភើស (Stephen Capus) ប្រធានវិទ្យុអឺរ៉ុបសេរី RFE ដែលបានចាប់ផ្តើមដំណើរការផ្សាយចូលទៅក្នុងប្លុកសូវៀត អំឡុងសង្គ្រាមត្រជាក់បានចាត់ទុកការបិទស្ថាប័នវិទ្យុល្បីៗទាំងនេះ ជាពិសេសវិទ្យុអឺរ៉ុបសេរី RFE ថា ជាការជូនកាដូដ៏ធំឱ្យទៅបណ្ដាប្រទេសជាបច្ចាមិត្តរបស់សហរដ្ឋអាម៉រិក។

លោកបានព្រមានថា ការបិទវិទ្យុអឺរ៉ុបសេរី RFE ដែលបានដំណើរការផ្សាយរបស់រយៈពេល៧៥ឆ្នាំមកនេះ គឺជាជ័យជម្នះដ៏ធំសម្រាប់ប្រទេសអ៊ីរ៉ង់ មហាយក្សចិន រុស្ស៊ី និងប្រទេសបេឡារូស ហើយជាលទ្ធផល វានឹងធ្វើឱ្យសហរដ្ឋអាម៉េរិក កាន់តែចុះខ្សោយ ហើយធ្វើឱ្យបណ្ដាប្រទេសជាបច្ចាមិត្តកាន់តែខ្លាំង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើវិស័យដឹកជញ្ជូនកម្ពុជា អាចប្រឈម និងមានឱកាសបែបណានៅឆ្នាំនេះ?

វិស័យដឹកជញ្ជូនបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិស័យនេះ ក៏បានជួបបញ្ហាប្រឈមមួយចំនួនផងដែរ។ នៅប៉ុន្មានឆ្នាំចុងក្រោយ រ…

អាម៉េរិក បើកការវាយប្រហារយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅតំបន់មជ្ឈិមបូព៌ា ផ្ដាច់ជីវិតមនុស្ស និងរបួសរាប់រយនាក់

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៥ ខែមីនា បានបញ្ជាឱ្យកងកម្លាំងបើកការវាយប្រហារយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ