លោក ត្រាំ

រឿងជួយសង្គ្រោះអ្នកបើកយន្តហោះអាម៉េរិកនៅលើទឹកដីអ៊ីរ៉ង់! លោក ត្រាំ គំរាមចាប់អ្នកកាសែតដាក់គុក


ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃទី៦ ខែមេសា ថា លោកនឹងចាត់វិធានការលើអ្នកយកព័ត៌មានណា ដែលបានរាយការណ៍អំពីប្រតិបត្តិការសង្គ្រោះអ្នកបើកយន្តហោះចម្បាំងអាម៉េរិកដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់ដំបូងគេ។ លោកបានសង្កត់ធ្ងន់ថា អ្នកកាសែតទាំងនោះត្រូវតែបង្ហាញប្រភពព័ត៌មាន ដែលបានលេចធ្លាយចេញមក បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ។
លោក ត្រាំ
ដោយ

នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក ដូណាល់ ត្រាំ បានវាយប្រហារចំៗទៅលើប្រព័ន្ធផ្សព្វផ្សាយ ដោយចោទប្រកាន់ថា បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់អាម៉េរិក។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការរាយការណ៍ព័ត៌មានជុំវិញជម្លោះរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលលោកចាត់ទុកថា មានលក្ខណៈអវិជ្ជមានជ្រុល។

រឿងរ៉ាវនេះបានផ្ទុះឡើង ក្រោយយន្តហោះចម្បាំងអាម៉េរិកមួយគ្រឿងត្រូវបានអ៊ីរ៉ង់បាញ់ធ្លាក់ក្នុងទឹកដីអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ អ្វីដែលធ្វើឱ្យខឹងបំផុតនោះ គឺស្របពេលដែលប្រតិបត្តិការសង្គ្រោះកំពុងបន្តប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា អ្នកបើកយន្តហោះម្នាក់ក្នុងចំណោមពីរនាក់ ត្រូវបានកងកម្លាំងពិសេសជួយសង្គ្រោះបានសម្រេច។

លោក ត្រាំ បានចាត់ទុកការទម្លាយព័ត៌មាននេះថា បានធ្វើឱ្យប្រតិបត្តិការសង្គ្រោះអ្នកបើកយន្តហោះទីពីរស្ថិតក្នុងហានិភ័យខ្ពស់ បើទោះបីជាចុងក្រោយអ្នកបើកយន្តហោះរូបនោះត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពក៏ដោយ។ លោកបានសង្កត់ធ្ងន់ក្នុងសម្រង់សម្តីដើមថា យើងកំពុងតាមរកមុខអ្នកបញ្ចេញព័ត៌មាននោះយ៉ាងដិតដល់បំផុត ហើយយើងនឹងទៅរកក្រុមហ៊ុនផ្សព្វផ្សាយទាំងនោះ ហើយសួរថា តើសុខចិត្តប្រាប់ប្រភពផ្តល់ព័ត៌មានមកយើងក្នុងនាមជាស្ថាប័នសន្តិសុខជាតិ ឬក៏សុខចិត្តជាប់គុក»។

មកទល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា លោក ត្រាំ ចង់សំដៅលើស្ថាប័នព័ត៌មានណាមួយជាក់លាក់នោះទេ ព្រោះមានស្ថាប័នធំៗជាច្រើនដូចជា The New York Times, CBS News និង Axios សុទ្ធតែបានរាយការណ៍អំពីករណីនេះក្នុងរយៈពេលដ៏ខ្លីដូចគ្នា។ ដោយឡែក ខាងសេតវិមាន ក៏មិនទាន់មានការបកស្រាយបន្ថែមជុំវិញការគំរាមកំហែងនេះដែរ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


លោក ត្រាំ បន្ដរិះគន់ជប៉ុន និងកូរ៉េខាងត្បូងចំពោះការមិនអើពើជួយអាម៉េរិកក្នុងសង្គ្រាមអ៊ីរ៉ង់ ហើយបានហៅ NATO ថា ជាខ្លាក្រដាស

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមេសា បានបន្តរិះគន់ប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងបណ្ដាសម្ព័ន្ធមិត្ត នៃអង្គកា…

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ជំរុញឱ្យមេបក្សប្រឆាំងដែលទៅបំពេញទស្សនកិច្ចនៅចិន ប្រាប់មេដឹកនាំចិនឱ្យឈប់ដាក់សម្ពាធលើកោះតៃវ៉ាន់

លោកស្រី ឆេង លីវុន (Cheng Li-wun) ប្រធានគណបក្សគួមីងតាង ដែលជាគណបក្សប្រឆាំងដ៏ធំនៅកោះតៃវ៉ាន់បានចាកចេញពីកោះតៃវ៉ាន់ឆ្ពោះទៅកាន់ប្រទេសចិន ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ